ព័ត៌មានអន្ដរជាតិ
អាមេរិកប្តេជ្ញាការពារអង្គការណាតូ បន្ទាប់ពីការលុកលុយដោយដ្រូនរុស្ស៊ីនៅប៉ូឡូញ
ឯកអគ្គរដ្ឋទូតស្តីទីសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ Dorothy Shea បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ទីក្រុងវ៉ាស៊ីនតោនបានសន្យាការពារទឹកដីរបស់អង្គការណាតូ បន្ទាប់ពីការលុកលុយដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីចូលទៅក្នុងប្រទេសប៉ូឡូញ។

យោងតាមការចុះផ្សាយរបស់ Reuters នាថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២៥ លោកស្រី Shea បាននិយាយថា «សហរដ្ឋអាមេរិកគាំទ្រសម្ព័ន្ធមិត្តណាតូរបស់យើង ក្នុងការប្រឈមមុខនឹងការរំលោភដែនអាកាសដ៏គួរឲ្យព្រួយបារម្ភទាំងនេះ។ យើងនឹងការពារគ្រប់អ៊ីញនៃទឹកដីរបស់ណាតូ»។
ការលើកឡើងរបស់លោកស្រី បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ស្នើថា ការលុកលុយនេះ អាចជារឿងចៃដន្យ។ លោកស្រី Shea បានកត់សម្គាល់ថា ប្រទេសរុស្ស៊ីបានបង្កើនការវាយប្រហារតាមអាកាសនៅអ៊ុយក្រែនចាប់តាំងពីលោក ត្រាំ បានជួបជាមួយប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន នៅរដ្ឋអាឡាស្កា ក្នុងគោលបំណងដើម្បីសម្របសម្រួលសន្តិភាព។ លោកស្រីបានបន្ថែមថា «សកម្មភាពទាំងនេះ ឥឡូវជាមួយនឹងការបន្ថែមការរំលោភលើដែនអាកាសរបស់សម្ព័ន្ធមិត្តអាមេរិក ដោយចេតនា ឬអចេតនាក៏ដោយ បង្ហាញពីការមិនគោរពយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដោយស្មោះត្រង់»។

កាលពីថ្ងៃទី១០ខែកញ្ញា ប្រទេសប៉ូឡូញបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ដែលបានចូលទៅក្នុងដែនអាកាសរបស់ខ្លួន ដោយមានការគាំទ្រពីយន្តហោះរបស់អង្គការណាតូ។
រុស្ស៊ីបានបដិសេធការទទួលខុសត្រូវ ដោយនិយាយថា យន្តហោះគ្មានមនុស្សបើករបស់ខ្លួនកំពុងតម្រង់គោលដៅទៅអ៊ុយក្រែន ហើយវង្វេងទិសទើបទៅដល់ប៉ូឡូញ។ ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Vassily Nebenzia បានប្រាប់ក្រុមប្រឹក្សាថា «មិនមានគោលដៅណាមួយដែលត្រូវបានសម្គាល់នៅលើទឹកដីប៉ូឡូញទេ» ដោយបន្ថែមថា ទីក្រុងមួស្គូបើកចំហសម្រាប់កិច្ចពិភាក្សា ប្រសិនបើប៉ូឡូញស្វែងរកការបន្ធូរបន្ថយភាពតានតឹង។
នៅមុនកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Marcin Bosacki បានអានសេចក្តីថ្លែងការណ៍រួមមួយក្នុងនាមប្រទេសចំនួន៤៣ ដោយចោទប្រកាន់ទីក្រុងមូស្គូថាបានបំពានច្បាប់អន្តរជាតិ និងជំរុញឲ្យបញ្ឈប់«សង្គ្រាមឈ្លានពានរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន» និងជៀសវាងការបង្កហេតុបន្ថែមទៀត៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


