Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ គំរាមដកអាជ្ញាប័ណ្ណបណ្តាញទូរទស្សន៍ដែលផ្សាយរិះគន់ខ្លួន

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៩ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមថាបណ្ដាញទូរទស្សន៍ដែលរិះគន់លោកខ្លាំងពេកគួរតែ ដកអាជ្ញាប័ណ្ណរដ្ឋរបស់ពួកគេក្នុងការផ្សាយ។

លោក ដូណាល់ ត្រាំ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រាំ បានអះអាងថាប្រហែល ៩៧% នៃព័ត៌មាននិយាយអំពីលោកនៅលើបណ្តាញទាំងនេះគឺអវិជ្ជមាន ហើយលោកគិតថាវាជា​រឿង​អយុត្តិធម៌​ដែល​បណ្តាញ​ទាំង​នោះ​នៅ​តែ​អាច​រក្សា​អាជ្ញាប័ណ្ណ​រនៅសហរដ្ឋអាមេរិក ខណៈដែលតែងផ្សាយមិនល្អពីលោក។ លោក ត្រាំ បានផ្តល់យោបល់ថា ប្រសិនបើបណ្តាញមានភាពអវិជ្ជមានខ្លាំងចំពោះគាត់ អាជ្ញាបណ្ណរបស់ពួកគេអាចត្រូវបានដកហូត ទោះបីជាជាធម្មតាអាជ្ញាប័ណ្ណមិនស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកនយោបាយក៏ដោយ។

ការកត់សម្គាល់របស់ ត្រាំ បានកើតឡើងបន្ទាប់ពីប៉ុស្តិ៍ទូរទស្សន៍ ABC បានផ្អាកការងារពិធីករ Jimmy Kimmel ដែលបាននិយាយសើចចំអកអំពីការសម្លាប់សកម្មជនអភិរក្សនិយមលោក Charlie Kirk ។

បណ្តាញទូរទស្សន៍ធំៗនៅអាមេរិកត្រូវការអាជ្ញាប័ណ្ណពីរដ្ឋាភិបាល (តាមរយៈ FCC) ដើម្បីចាក់ផ្សាយ។​ FCC ដែលដឹកនាំដោយអ្នកតែងតាំងរបស់ ត្រាំ លោក Brendan Carr បានព្រមានបណ្តាញនានាដូចជា ABC ថាការប្រព្រឹត្តបំពានអាចនាំមកនូវផលវិបាកផ្នែកច្បាប់ និងផ្តល់យោបល់ថាអាជ្ញាប័ណ្ណពួកគេអាចត្រូវបានដកហូត។

លោកJimmy Kimmel ពិធីករទូរទស្សន៍អាមេរិក និងជាតារាកំប្លែង (រូបភាព៖ AP)

លើសពីនេះ ការផ្អាកពិធីករ ABC លោក Jimmy Kimmel ធ្វើឲ្យមានការរិះគន់ពីអតីតប្រធានាធិបតីអាមេរិកលោក Barack Obama សហជីពហូលីវូដ និងអ្នករៀបចំកម្មវិធីនៅពេលយប់ ដោយចោទប្រកាន់លោក ត្រាំ ពីបទប្រើប្រាស់ការគំរាមកំហែងបទប្បញ្ញត្តិដើម្បីបំបិទមាត់គូប្រជែង។

គួរបញ្ជាក់បញ្ហានេះបង្ហាញពីភាពតានតឹងរវាង លោក ត្រាំ និង​ប្រព័ន្ធផ្សព្វផ្សាយ និងការរារាំងការនិយាយដោយសេរីនៅក្នុងសហរដ្ឋអាមេរិក៕

ដូណាល់ ត្រាំ និង Jimmy Kimmel កាលពីឆ្នាំ២០១៦ (រូបភាព៖ Getty )

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម