Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ទាមទារឲ្យស៊ើបអង្កេត ករណីចំនួន៣ដែលកើតឡើងលើរូបលោក នៅឯ UN

បានផុស

នៅ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទាមទារឲ្យមានការស៊ើបអង្កេតលើករណីចំនួន៣ផ្សេងគ្នា ក្នុងអំឡុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃពុធទី២៤ខែកញ្ញាឆ្នាំ២០២៥។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងជំទាវទី១ Melania Trump (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារបង្ហោះលើបណ្តាញសង្គម លោក ត្រាំ បញ្ជាក់យ៉ាងច្បាស់ថា បញ្ហាចំនួន៣បានកើតឡើងមានដូចជា ១៖ ជណ្តើរយន្តគាំងធ្វើឲ្យរូបលោកនិងជំទាវទី១ Melania Trump ប៊ិះដួលផ្កាប់មុខ, ២៖អេក្រង់អានសុន្ទរកថារលត់ និងទី៣គឺបញ្ហាបង្កសំឡេងរំខានពេលលោកបង្ហាញខ្លួននៅ UN ដែលធ្វើឲ្យមេដឹកនាំពិភពលោកផ្សេងទៀត មិនឮលោកថ្លែង។

ដូច្នេះ លោកចាត់ទុកខ្លួនឯងថាត្រូវបានគេកំណត់គោលដៅដើម្បីបំបាក់មុខ ហើយក៏អំពាវនាវឲ្យស៊ើបអង្កេតនិងចាប់ខ្លួនអ្នកដែលទទួលខុសត្រូវចំពោះការគាំងជណ្តើរយន្តផងដែរ ព្រោះលោកយល់ថា មានអ្នកចង់លេងសើច។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ទន្ទឹមនោះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅ UN លោក Mike Waltz ក៏គាំទ្រការទាមទាររបស់លោក ត្រាំ ឲ្យមានការស៊ើបអង្កេតនេះដែរ ដោយហៅព្រឹត្តិការណ៍ទាំងនេះថា ជារឿងមិនអាចទទួលយកបាន និងជាការគំរាមកំហែងដល់សេចក្តីថ្លៃថ្នូររបស់សហរដ្ឋអាមេរិក។

យ៉ាងណា មន្ត្រី UN បានច្រានចោលការអះអាងទាំងប៉ុន្មាននេះដោយនិយាយថា អ្នកថតវីដេអូរបស់លោក ត្រាំ ប្រហែលជាបង្កឲ្យយន្តការសុវត្ថិភាពរបស់ជណ្តើរយន្តដំណើរការដោយចៃដន្យ ហើយ អេក្រង់អានសុន្ទរកថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណៈប្រតិភូសហរដ្ឋអាមេរិក។

UN ក៏ពន្យល់ដែរថា ប្រព័ន្ធសំឡេងរបស់ខ្លួនត្រូវបានរចនាឡើងសម្រាប់សំឡេងបកប្រែតាមរយៈកាសស្តាប់ត្រចៀក ដែលនេះបញ្ជាក់ថាបញ្ហាទាំងប៉ុន្មានមិនមែនជាបញ្ហាប្រព័ន្ធនោះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​​​​​មេដឹកនាំ​២រូប​ថ្លែងមុនគេ​នៅ​សន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៨០​ឆ្នាំ​​​ ពន្លះ​គ្នាខ្លាំងៗ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម