Connect with us

សុខភាព

កុំរំលង! អាហារទាំងនេះល្អចំពោះសុខភាពមនុស្សវ័យចំណាស់

បានផុស

នៅ

ជា​ការ​ពិត​ណាស់​ការ​មាន​សុខភាព​ល្អ គឺ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​មនុស្ស​យើង​។ វ័យ​កាន់​តែ​ចាស់ យើង​ក៏​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​លើ​បញ្ហា​សុខ​ភាព​ ដោយ​យើង​ត្រូវ​រក្សា​របប​អាហារ​ត្រឹម​ត្រូវ​ ដើម្បី​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ។

Articles
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​វ័យ​ចំណាស់​អា​ច​នឹង​មាន​ជំងឺ​ច្រើន​​ជាង​អ្នក​នៅ​វ័យ​ក្មេង​។ ដូច​នេះ​ការ​ធ្វើ​លំហាត់​ប្រាណ​ទៀង​ទាត់ និង​ញ៉ាំ​អាហារ​មាន​ជីវជាតិ​គ្រប់​គ្រាន់ នឹង​ជួយ​បង្កើន​ថាមពល​ដល់​មនុស្ស​​​វ័យ​ចំណាស់​។​

អង្គការ​សុខភាព​ពិភព​លោក​ បាន​លើក​ឡើង​ថា​មនុស្ស​វ័យ​ចំណាស់​​​គឺ​តែ​ង​ជួប​បញ្ហា​ខ្វះ​សារធាតុ​ចិញ្ចឹម​ជាក់​លាក់​ណា​មួយ ហើយ​ជំងឺ​ដែល​កើត​លើ​មនុស្ស​វ័យ​ចំណាស់​ភាគច្រើន​កើត​ចេញ​ពី​កត្តា​របប​អាហារ​។ ខាង​ក្រោម​នេះ​ជា​​ប្រភេទ​អាហារ​ល្អ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​។

១. ប៉េង​ប៉ោះ​

The Health Benefits of Tomatoes - Expat Life in Thailand

សារធាតុ​ lycopene ក្នុង​ផ្លែ​ប៉េង​ប៉ោះ ជួយ​ការ​ពារ​មនុស្ស​វ័យ​ចំណាស់​ប្រ​ឆាំង​នឹង​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត និង​កាត់​បន្ថយ​ការ​ប្រ​ឈម​នឹង​ជំងឺ​មហារីក​សួត​។ ការ​ដាក់​បញ្ចូល​ប៉េង​ប៉ោះ​ទៅ​ក្នុង​របប​អាហារ អាច​ជួយ​រាង​កាយ​យើង​ឲ្យ​មាន​សុខភាព​ល្អ។

២. គ្រាប់​ផ្លែឈើ​

Agro-processing of nuts – AgriOrbit

គ្រាប់​ផ្លែឈើ គ្រាប់​ស្វាយ​ចន្ទី គ្រាប់ almonds គ្រាប់ walnuts និង​សណ្ដែក​ដី ជា​ដើម គឺ​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ប្រូតេអ៊ីន ម៉ាញ៉េ​ស្យូម និង​អូមេហ្គា ៣ ដែល​ល្អ​ចំពោះ​សុខភាព​បេះដូង​។ គ្រាប់​ផ្លែ​ឈើ​ទាំង​នេះ​ក៏​ជួយ​ភ្នែក​ឲ្យ​នៅ​ភ្លឺ​ល្អ និង​ជួយ​ប្រឆាំង​​នឹង​ការ​វិវត្ត​ជា​ភ្នែក​ឡើង​បាយ។ មនុស្ស​វ័យ​ចំណាស់ អាច​ញ៉ាំ​គ្រាប់​ផ្លែ​ឈើ​ទាំង​នេះ​ជា​អាហារ​សម្រន់ ឬ​ពេល​មាន​អារម្មណ៍​ថា​ឃ្លាន​ជា​ដើម​។​​​​​​

៣. ផ្លែ​ប៉ោម​

Apples 101: Benefits, Weight Loss Potential, Side Effects, and More |  Everyday Health

គ្នា​យើង​ទំនង​ជា​ធ្លាប់​ឮ​ហើយ​ថា​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​រាល់ថ្ងៃ​អាច​ជួយ​​យើង​មិន​សូវ​ទៅ​ជួប​ពេទ្យ​។ សម្រាប់​មនុស្ស​វ័យ​ចំណាស់​ញ៉ាំ​ផ្លែ​ប៉ោម​អាច​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​កូលេស្តេរ៉ូល​ឲ្យ​នៅ​កម្រិត​ល្អ​។ ជាតិ​សរសៃ​នៅ​ក្នុង​ផ្លែ​ប៉ោម​ អាច​ជួយ​បញ្ចុះ​កូលេស្តេរ៉ូល និង​បន្ថយ​ការ​ឡើង​ជាតិ​ស្ករ​។ ផ្លែ​ប៉ោម​ក៏​​ផ្ដល់​ឲ្យ​យើង​នូវ​ប៉ូតាស្យូម សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម និង​វីតាមីន C ផង​ដែរ​។​​

៤. សូកូឡា​ខ្មៅ

Chocolate Macaron Recipe For Beginners – Sugar Geek Show

សូកូឡា​ខ្មៅ​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​បញ្ហា​គាំង​បេះ​ដូង បញ្ចុះ​សម្ពាធ​ឈាម និង​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល។ បន្ថែម​ពី​នេះ ការសិក្សា​មួយ​របស់​សាកល​វិទ្យាល័យ​L’Aquila នៅ​ប្រទេស​អ៊ីតាលី បាន​រក​ឃើញ​ថា​សារធាតុ​គីមី​នៅ​ក្នុង​សូកូឡាខ្មៅ ឈ្មោះ​ថា​ flavanol អាច​ប្រឆាំង​នឹង​ផល​រំខា​ន​ពី​ការ​គេ​មិន​គ្រប់​គ្រាន់​ និង​ក៏​អាច​ជួយ​ដល់​អ្នកមាន​បញ្ហា​ក្នុង​ការ​គេង​ផង​ដែរ​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ តិចនិក ៤យ៉ាង​ ជួយមនុស្សវ័យចំណាស់ឲ្យមានរាងកាយមាំមួន

ចុចអាន៖ ពពួកសារធាតុចិញ្ចឹមរាងកាយចាំបាច់បំផុត ទប់ទល់នឹងវីរុសកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម