Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្ងល់ទេ ហេតុអ្វីវ៉ាក់សាំងការពារជំងឺកូវីដ-១៩ តម្រូវឲ្យចាក់ ២ដូស?

បានផុស

នៅ

រហូតមកទល់ពេលនេះ មានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាច្រើនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅទូទាំងពិភពលោក។ ក្នុងចំណោមនោះមានវ៉ាក់សាំងសឹងតែទាំងអស់ទៅហើយ ដែលតម្រូវឲ្យចាក់ចំនួន២ដូស លើកលែងតែវ៉ាក់សាំង Johnson & Johnson ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើអ្នកឆ្ងល់ទេ ថាតើហេតុអ្វីបានជា វ៉ាក់សាំងមានខ្លះចាំបាច់ត្រូវចាក់២ដង និងខ្លះចាក់១ដង?

ក្នុងអំឡុងពេលនៃសិក្សាពីដំបូង ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា វ៉ាក់សាំង Pfizer-BioNTech និង Moderna បានបង្កឲ្យមានការឆ្លើយតបប្រព័ន្ធភាពស៊ាំខ្សោយ នៅពេលដែលត្រូវបានចាក់តែមួយដូស។ ទោះបីជាយ៉ាងណាក៏ដោយ វាមានការឆ្លើយតបភាពស៊ាំកាន់តែខ្លាំងឡើងនៅពេល វ៉ាក់សាំងដូសទី២ត្រូវបានបន្ថែមចូល។

Spain mulls delaying second dose of Moderna and Pfizer shots, El Mundo  reports | Reuters

ជាទូទៅ វ៉ាក់សាំងដូសទី១ បានចាប់ផ្តើមធ្វើឲ្យប្រព័ន្ធការពារដំណើរការឡើង ហើយដូសទីពីរ បានធ្វើការយ៉ាងខ្លាំងដើម្បីពង្រឹងការការពារនេះឲ្យកាន់តែរឹងមាំ។

ខាងក្រោមនេះ យើងសូមលើកយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលតម្រូវឲ្យចាក់ចំនួន២ដូសត្រឹមតែ៤ប្រភេទប៉ុណ្ណោះ មកបង្ហាញ៖

១. Oxford-AstraZeneca ចាក់ចន្លោះពី៨ទៅ ១២សប្តាហ៍

២. Novavax ចាក់ចន្លោះពីគ្នា ៣សប្តាហ៍

៣. Sputnik V ចាក់ចន្លោះពីគ្នា ៣សប្តាហ៍

៤. Coronavac ចាក់ចន្លោះពីគ្នា ៣សប្តាហ៍៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Health Line

ចុចអាន៖ ដំណឹងល្អ! ចិនអនុម័តវ៉ាក់សាំងកូវីដទី ៣ របស់ក្រុមហ៊ុន Sinopharm សម្រាប់ការសាកល្បងព្យាបាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម