Connect with us

សុខភាព

តើ​ត្រូវធ្វើ​ដូចម្ដេច​នៅពេលទារក​ក្នុង​ផ្ទៃ​មាន​ភាពមិនធម្មតា តាមរយៈការ​ច្រឹប​យក​កោសិកា​ទារក

បានផុស

នៅ

​បច្ចុប្បន្ន​នេះ​ដោយសារ​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​ធ្វើ​រោគវិនិច្ឆ័យ​មុន​កំណើត​នៃ​ទារក​ក្នុង​ផ្ទៃ ដូចជា​ការពិនិត្យ​អេកូ​សាស្ត្រ និង​ការ​ច្រឹប​យក​កោសិកា​របស់​ទារក​ក្នុង​ផ្ទៃ អនុញ្ញាត​ឲ្យ​យើង​រកឃើញ​ភាពមិនធម្មតា​របស់​ទា​រក​ជាច្រើន​មុន​ពេល​សម្រាល​។ របកគំហើញ​ទាំងនេះ ​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល ការទទួលខុសត្រូវ​នៃ​ការពិនិត្យ​តាមដាន​ផ្ទៃពោះ ការ​សម្រាល និង​ការ​សម្រេចចិត្តថា​ គួរ​បន្ត ឬ បញ្ចប់​ការវិវត្តន៍​នៃ​គភ៌​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ភាពមិនប្រក្រតី​របស់​ទារក ដែល​បាន​រកឃើញ​នៅពេល​បច្ចុប្បន្ន​មាន​៖

– ភាពមិនប្រក្រតី​នៃ​ក្រូម៉ូសូម​: ភាពមិនធម្មតា​នៃ​ចំនួន​របស់​ក្រូម៉ូសូម (Trisomie 13.18.21) ភាពមិនធម្មតា​នៃ​រចនាសម្ព័ន្ធ​របស់​ក្រូម៉ូសូម និង ភាពមិនធម្មតា​លើ​ក្រូម៉ូសូមភេទ (Syndrome de TURNER et Syndrome de KLINEFELTER) ។ ភាពមិនធម្មតា​នេះ​មាន​ប្រហែល 1% នៃ​ទារ​កកើត​ហើយ​ពាក់កណ្តាល​នៃ​ករណី​ជា Trisomie 21 ។​

– ជំងឺ​តំណពូជ​ដែល​ឆ្លង​ពី ម្តាយ ឪពុក ទៅ​កូន​: មាន Mucoviscidose, Thalassémie ដែលមាន​ប្រហែល 1%​នៃ​ទារក​ទើប​កើត​។​

– ភាពមិនធម្មតា​នៃ​សរីរាង្គៈ ខួរក្បាល ប្រដាប់​បន្តពូជ តម្រង់​នោម​…

– មូលហេតុ​ខាងក្រៅ (​បណ្តាលមកពី​មេរោគ Physique er toxique) ក្នុង​អត្រា​ប្រហែល 5 ទៅ 10% ករណី​

– មូលហេតុ​ដែល​មិន​អា​ពន្យល់បាន​ប្រហែល 50%​ករណី ការធ្វើ​រោគ​វិនិច្ឆ័យ​មុន​កំណើត​នៃ​ភាពមិនធម្មតា​របស់​ទា​រក​ក្នុង​ផ្ទៃ​

– ការពិនិត្យ​អេកូ​សាស្ត្រ 3​ដង (3 échographies….) សម្រាប់​ស្វែងរក​ភាពមិនប្រក្រតី​របស់​ទា​រក​ដើរតួ​យ៉ាងសំខាន់ ក្នុង​ជំហាន​ទី​១ សម្រាប់ធ្វើ​រោគវិនិច្ឆ័យ​

– ការស្វែងរក Trisomie 21 : ការ​វាស់​កម្រាស់​ករប​ស់ទារ​កនៅ 12 សប្តាហ៍ (Clarté nucale) ការ​វាស់​កម្រិត​របស់ Marqueur Sérique នៅក្នុង​ឈាម​ម្តាយ​រួមផ្សំ និង​អាយុ​របស់​ម្តាយ អាច​ឲ្យ​យើង​គណនា​ពី ហានិភ័យ (risqué) របស់ Trisomie 21 បាន​។ ហានិភ័យ​ខ្ពស់​កាលណា​វា​មាន​កម្រិត​ធំ​ជាង 1/250 បច្ចេកទេស​ផ្សេងៗ​ទៀត​ដែល​អាច​ប្រើប្រាស់​ក្នុងករណី​សង្ស័យថា​ ទារក​ក្នុង​ផ្ទៃ​មាន​ភាពមិនប្រក្រតី​

– ការ​ច្រឹប​យក​ជាលិកា Trophoblaste (​អនាគត សុក​របស់​ទារក​): អាចធ្វើ​នៅពេល​ផ្ទៃពោះ​អាយុ ពី ១០​សប្តាហ៍ ហើយ​អាចធ្វើ​ក្រោយពី​មានការ​សង្ស័យ​ខ្លាំង​ដោយសារ​ពិនិត្យ​អេកូ​សាស្ត្រ និង​ក្នុងករណី​ដែលមាន​អតីតភាព​ពេល​មាន​គ៌​ភ​លើក​មុន​

– ការ​បូម​យក​ទឹកភ្លោះ​អាចធ្វើ​លើ​ផ្ទៃពោះ​ចាប់ពី 15​សប្តាហ៍​ឡើងទៅ​

– ការ​បូម​យក​ឈាម​របស់​ទារក​ក្នុង​ផ្ទៃ​: គេ​អាចធ្វើ​ពេល​ផ្ទៃពោះ​មាន​អាយុ​ពី 19​សប្តាហ៍​ឡើងទៅ​ហើយ​ធ្វើ​តែ​ក្នុងករណី​ដែលមាន​ការសង្ស័យថា ​ទារក​ក្នុង​ផ្ទៃ​ខ្វះ​ឈាម (anémie foetale )

– ការពិនិត្យ​អេកូ​សាស្ត្រ​ជំហាន​ពី​២ : សម្រាប់ធ្វើ​រោគវិនិច្ឆ័យ និង​តាមដាន សុខភាព​របស់​ទារក​ក្នុង​ផ្ទៃ​។ ការពិនិត្យ​ត្រូវធ្វើឡើង​ដោយ​គ្រូពេទ្យ​ឯកទេស និង ធ្វើការ​ជា​ប្រព័ន្ធ​ក្នុង​មជ្ឈមណ្ឌល​ពហុ​ឯកទេស​ស​នៃ​រោគវិនិច្ឆ័យ​មុន​សម្រាល​(CPDPN)​។​

– IRM ធ្វើ​នៅ​ជំហាន​ទី​២ សម្រាប់​ស្រាវជ្រាវ​រក​ភាពមិនធម្មតា​លើ​ខួ​ក្បាល និង​ដើម្បី​ផ្ទៀងផ្ទាត់​ការរីក​រាលដាល​នៃ​ដុំ​សាច់ ឬ​នៃ​ភាពមិនធម្មតា (malformation)​។ ការទទួលខុសត្រូវរ​បស់​យើង​ក្នុងករនី​ដែល​ទារក​ក្នុង​ផ្ទៃ​មាន​ភាពមិនប្រក្រតី នៅពេលដែល​ទារក​ក្នុង​ផ្ទៃ​មាន​ភាពមិនធម្មតា ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវបាន​បញ្ជូនទៅ (CPDPN) ។ ការព្យាបាល​ធ្វើទៅ​តាម​ប្រភេទ និង​ភាព​ធ្ងន់ធ្ងរ​នៃ​ភាពមិនធម្មតា​នី​មួយៗ​

– ការវះកាត់​ទៅលើ​ទារក​ក្នុង​ផ្ទៃ និង​ការប្រើ​ថ្នាំ​ទៅលើ​ទារក​ក្នុង​ផ្ទៃ​តាមរយៈ​ម្តាយ​

– ការវះកាត់​ទារក​ក្រោយពេល​សម្រាលៈ ត្រូវបញ្ជូន​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​សម្រាល​នៅ​មន្ទីរពេទ្យ​ដែល​អាចធ្វើ​ការវះកាត់​ទារក​បាន (transfert in utéro)

– ការ​ណី​ដែល​មិនអាច​ព្យាបាល​បាន ការ រំលូតកូន (IMG) ត្រូវបាន​ស្នើរ​សុំ​ទៅ​អ្នកជំងឺ​៕

​អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ពណ៌​ទឹក​សំបោរ​បង្ហាញ​ពី​បញ្ហា​សុខភាព​អ្វីខ្លះ​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម