សុខភាព
ចង់ឲ្យសាច់ដុំកាន់តែល្អ មិនងាយឈឺ ញ៉ាំវីតាមីនប៉ុន្មានមុខនេះ ល្អបំផុត
វីតាមីន ពិតជាសំខាន់ខ្លាំងសម្រាប់រាងកាយ។ ក្រៅពី ជួយបង្កើនប្រព័ន្ធភាពស៊ាំ ឬព្យាបាលជំងឺទូទៅមួយចំនួន ដូចជា ផ្តាសាយ វីតាមីនក៏ជួយឲ្យសាច់ដុំកាន់តែខ្លាំងដែរ។ ចុះវីតាមីនអីខ្លះធ្វើឲ្យសាច់ដុំល្អ? ចាំ “Hello គ្រូពេទ្យ” ប្រាប់!

១- អូមេហ្គា៣
សាច់ដុំចុះខ្សោយ ដោយសារភាពស៊ាំអាំងស៊ុយលីន (insulin resistance) ខណៈដែលអូមេហ្គា ៣ អាចដោះស្រាយបញ្ហានេះបាន។ អូមេហ្គា ៣ ក្នុងខ្លាញ់ត្រី អាចជួយបង្កើនភាពខ្លាំងរបស់សាច់ដុំ។
២- វីតាមីន B
វីតាមីននៅក្នុងក្រុម B ក៏សំខាន់ដើម្បីឲ្យសាច់ដុំខ្លាំងជាងមុន។
– B1៖ អេម៉ូក្លូប៊ីន នាំអុកស៊ីហ្សែនទៅក្នុងកោសិកាជាច្រើន រួមទាំងកោសិកាសាច់ដុំ។ B1 ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតអេម៉ូក្លូប៊ីន។ ដូច្នេះ វាអាចធ្វើឲ្យសាច់ដុំខ្លាំង។ B1 មាននៅក្នុងគ្រាប់ផ្លែឈើ ធញ្ញជាតិ នំបុ័ង និងបាយជាដើម។
– B2៖ ការបំប្លែងថាមពល ប្រូតេអ៊ីន គ្លុយកូស ត្រូវការវីតាមីន B2។ B2 មានក្នុងឈីស ស៊ុត និងទឹកដោះគោ។
– B3៖ ដំណើរការផលិតជាថាមពល ត្រូវការវីតាមីន B3។ ត្រី ប៉េងប៉ោះ ស៊ុត និងទឹកដោះគោ ជាប្រភពវីតាមីន B3។
– B6៖ រាងកាយយើងត្រូវការវីតាមីន B6 ចាំបាច់ ដើម្បីប្រើកាបូអ៊ីដ្រាតសម្រាប់ការលូតលាស់ និងរំលាយប្រូតេអ៊ីន។ ទឹកសណ្ដែក ប័រ ត្រី និងអង្ករសម្រូប សុទ្ធតែសម្បូរ B6។
– B7៖ វីតាមីននេះ សំខាន់សម្រាប់រំលាយអាមីណូអាស៊ីដក្នុងប្រូតេអ៊ីន។ ប្រភពអាហារសំខាន់ៗផ្ទុក B7 មាន ផ្សិត ស៊ុតលឿង និងថ្លើមគោ ជាដើម។

៣- វីតាមីន C
សរសៃឈាម នាំអុកស៊ីហ្សែន និងជីវជាតិជាច្រើនមកសាច់ដុំ ជួយឲ្យមានដំណើរការត្រឹមត្រូវ ហើយ វីតាមីន C អាចជួយឲ្យសរសៃឈាមមានសុខភាពល្អទៀតផង។ ដូច្នេះ វីតាមីន ជ អាចជួយឲ្យសាច់ដុំខ្លាំង។ ប៉េងប៉ោះ ស្ត្រប៊ើរី ក្រូច ក្រូចថ្លុង សុទ្ធតែជាប្រភពវីតាមីន C។
៤- វីតាមីន D
វីតាមីន D ស្ថិតក្នុងចំណាត់ថ្នាក់ដំបូងគេដែលអាចឲ្យសាច់ដុំខ្លាំងជាងមុន។ វាតួនាទីសំខាន់នៅក្នុងប្រព័ន្ធភាពស៊ាំ និងជួយសាច់ដុំឲ្យកាន់តែខ្លាំង និងដំណើរការល្អ។ វីតាមីន D ក៏ចាំបាច់សម្រាប់ការស្រូបយកកាល់ស្យូម និងផូស្វ័រ ដែលឆ្អឹងត្រូវការសម្រាប់ការលូតលាស់ ការកន្ត្រាក់សាច់ដុំ និងថាមពលរំលាយអាហារ។
វីតាមីន D ត្រូវគេណែនាំឲ្យញ៉ាំពី ៤០០០ ទៅ ៦០០០ IU ក្នុងមួយថ្ងៃ។ ប្រភពធំបំផុតរបស់វីតាមីន D គឺពន្លឺព្រះអាទិត្យ ទឹកដោះគោ ស៊ុតលឿង គ្រាប់ធញ្ញជាតិ។
៥- វីតាមីន E
មុខងាររបស់កោសិកាអាស្រ័យលើសុខភាពរបស់ភ្នាសកោសិកា។ ភ្នាសកោសិកាអាចដំណើរការបានល្អ ដោយសារសារធាតុប្រឆាំងអុកស៊ីដកម្មពីវីតាមីន E។ ការ៉ុត គ្រាប់អាល់ម៉ុន ផ្លែប៊ើរ ប្រេងអូលីវ ប្រេងផ្កាឈូករ័ត្ន សុទ្ធតែជាប្រភពវីតាមីន E៕
អត្ថបទផ្ដល់ដោយ៖Hello Krupet
ចុចអាន៖ថ្នាំគ្រាប់វីតាមីន D អាចបន្ថយហានិភ័យស្លាប់ដោយមហារីកគ្រប់ប្រភេទ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល