Connect with us

សុខភាព

ពឹងតែវិធានការ ៣ការពារ ៣កុំ ហើយមិនចង់ចាក់វ៉ាក់សាំង ពុំមែនជាជម្រើសល្អឡើយ

បានផុស

នៅ

បច្ចុប្បន្ន កម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពចម្លងជាចង្កោមតាមកន្លែងមួយចំនួន ហើយបើពលរដ្ឋខ្លាច មិនចង់ចាក់វ៉ាក់សាំងកូវីដ-១៩ ដោយរំពឹងតែវិធានការ ៣ការពារ ៣កុំ វាមិនមែនជាជម្រើសល្អដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ-១៩នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ នៅពេលនេះ មិនអាចត្រឹមតែអនុវត្ត ៣ការពារ ៣កុំ ហើយអាចរួចខ្លួនឡើយ ។ គ្រប់គ្នាត្រូវចាក់វ៉ាក់សាំង បូករួមវិធានការទាំង៦នេះបន្ថែមទៀត ទើបអាចកាត់បន្ថយហានិភ័យចម្លងក្នុងសហគមន៍កាន់តែប្រសើរ។

ត្បិតថា ពុំមាននរណាម្នាក់នឹង​ត្រូវ​បានគេ​បង្ខំ​ឱ្យចាក់វ៉ាក់សាំក៏ពិតមែន តែវាគឺជាកាតព្វកិច្ច ដោយស្ម័គ្រចិត្ត ព្រោះ​វ៉ាក់​សាំង​គឺជា​ឧបករណ៍មួយដ៏សំខាន់ ​ដើម្បីការពារ​ខ្លួនយើង គ្រួសាររបស់យើង សហគមន៍របស់យើងពីជំងឺកូវីដ-១៩ និង​ជួយសង្គ្រោះអាយុជីវិត។

វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ពិតជា​មាន​ប្រសិទ្ធភាព និង​ក៏​ជា​ជា​ឧបករណ៍​ចាំបាច់​មួយ​​ក្នុង​ការ​ជួយ​គ្រប់​គ្រង​ស្ថានភាព​វិបត្តិ​កូវីដ-១៩ កំពុង​កើត​មាន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ CDC អាមេរិក​។ ទោះបីជា វ៉ាក់សាំង​មិន​មាន​ប្រសិទ្ធភាព​១០០​ភាគរយការ​ពារ​អ្នក​ចាក់​រួច​រាល់​មិន​ឲ្យ​ធ្លាក់​ខ្លួន​ឈឺក៏ដោយ ​ ប៉ុន្តែ CDC អាមេរិក​ថា វាអាច​ធ្វើ​ឲ្យ​អ្នក​ចាក់​វ៉ាក់សាំង​​មានឱកាសឆ្លង​ជំងឺកូវីដ-១៩ក្នុងភាគរយតិចតួចបំផុត ​ជួយ​ការពារ​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ​មិន​ត្រូវ​ការ​ព្យាបាល​ដោយ​ប្រើ​ឧបករណ៍​ជំនួយ​ដង្ហើម និងកាត់បន្ថយអត្រាស្លាប់បានខ្ពស់​ផង​ដែរ​។

ដោយឡែក លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏ធ្លាប់បានបញ្ជាក់កាលពីពេលកន្លងទៅដែរថា ក្រៅពី ៣ការពារ និង ៣កុំ ដែលជួយលោកអ្នករួចផុតពីការចម្លងវីរុសកូវីដ-១៩ យើងត្រូវទៅទទួលចាក់វ៉ាក់សាំងនៅពេលដល់វេនរបស់ខ្លួន ដើម្បីសុខភាពផ្ទាល់ខ្លួន សុខភាពក្រុមគ្រួសារ និងសុខភាពសហគមន៍ផងដែរ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ក្រៅពីវិធានការ ៣ការពារ ៣កុំ ទាំងនេះជាវិធីប្រឆាំងការចម្លងពីវីរុសកូវីដ កំលុងនៅផ្ទះ

ចុចអាន៖ ចាក់វ៉ាក់សាំងកូវីដ-១៩ រួចទាំង ២ដូស អាចមានប្រសិទ្ធភាពបានប៉ុន្មានទៅ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម