Connect with us

សុខភាព

៥ សំណួរពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ មានអ្នកចង់ដឹងច្រើន​

បានផុស

នៅ

បច្ចុប្បន្នកម្ពុជាកំពុងពន្លឿនដំណើរចាក់វ៉ាក់សាំងនៅតំបន់ដែលមានការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ពិសេសនៅរាជធានីភ្នំពេញ។ ក្នុងអំឡុងពេលយុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ ក៏មានការចោទសួរ និងការចង់ដឹងច្រើន ដែលខាងក្រោមនេះជាសំណួរអំពីវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានអ្នកសួរញឹកញាប់។

១. វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ណា​ខ្លះ ​ដែល​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មក​ដល់​បច្ចុប្បន្ន​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ទទួល​ស្គាល់ និង​ផ្ដល់​ការ​ចុះ​បញ្ជី​ការ​ប្រើ​ប្រាស់​បន្ទាន់​ដល់​វ៉ាក់សាំង​កូវីដ-១៩ ​ចំនួន ​៦ ​ប្រភេទ​ទៀត រួម​មាន Pfizer-BioNTech, Moderna, Jonhson&Jonhson, Astrezeneca (ទាំង​ផលិត​នៅ​ឥណ្ឌា និង​កូរ៉េ​ខាងត្បូង) Sinopharm និង Sinovac។

២.ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ​រួចគ្រប់ដូស្តមាន​ប្រសិទ្ធ​ភាព​បាន​ប៉ុន្មាន?

លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ទូទាំងប្រទេស បក​ស្រាយថា មក​ទល់​ពេល​នេះ​នៅ​លើ​ពិភព​លោក មិន​មាន​ការ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​កូវីដ-១៩ ប៉ុន្តែ​អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​សិក្សា​ឃើញ គឺ​ផល​ប្រយោជន៍​របស់​វ៉ាក់សាំង​មាន​ច្រើន​ណាស់ ឯ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​ក៏ ៦ខែ​ឡើង​ដែរ។

៣. ស្ត្រី​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ​កូន អាច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ បាន​អត់?

តាម​អង្គការ UNICEF បច្ចុប្បន្ន​នេះ មិន​ទាន់​មាន​​ទិន្នន័យ​ស្ដីពី​សុវត្ថិភាព និង​ប្រសិទ្ធភាពនៃ​វ៉ាក់សាំង​កូវីដ-១៩ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ឡើយ ដូច្នេះ ស្ត្រី​មាន​ផ្ទៃពោះ​មិន​ត្រូវ​បាន​ចាត់​ទុក​ជា​ក្រុម​អាទិភាព ឬ​ជា​ក្រុម​ដែល​គួរ​ទទួល​បាន​វ៉ាក់សាំង​កូវីដ-១៩ នៅ​ពេល​នេះ​ឡើយ។ ចំពោះ​ស្ត្រី​បំបៅ​ដោះ​កូន​វិញ អង្គការ​សុខភាព​ពិភព​លោក​ផ្ដល់​ជា​អនុសាសន៍​ថា ប្រសិនបើ​ស្ត្រី​ដែល​កំពុង​បំបៅកូន គឺ​ជា​បុគ្គលិក​សុខាភិបាល ឬ​ស្ថិត​នៅ​ក្នុង​ក្រុម​អាទិភាព ដើម្បី​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ-១៩ នោះ​គួរ​ផ្ដល់​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ-១៩ ជូន​ពួក​គេ។ ការ​បំបៅ​កូន​ផ្ដល់​អត្ថ​ប្រយោជន៍​ផ្នែក​សុខភាព​ច្រើន​ដល់​ស្ត្រី និង​កូន​ អង្គការ​សុខភាព​ពិភព​លោក​មិន​តម្រូវ​ឲ្យ​ស្ត្រី​ជា​ម្តាយ​ផ្ដាច់ការ​បំបៅ​ដោះ​កូន​ ក្រោយ​ការ​ចាក់​វ៉ាក់​សាំង​នោះ​ឡើយ។

៤. វ៉ាក់សាំង​កូវីដ-១៩ អាច​ការពារ​សុខភាព​​ពី​វីរុស​បំប្លែង​ខ្លួន​ទេ?

លោក​ស្រី​វេជ្ជបណ្ឌិត Katharine O’brien បម្រើ​ការ​នៅ​អង្គការ​សុខភាព​ពិភព (WHO) បាន​ឲ្យ​ដឹង​ថា តាម​សង្កេត​មើល​ពី​វ៉ាក់សាំង​កូវីដ-១៩​ ដែល​កំពុង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក​នេះ​ឃើញ​ថា វ៉ាក់សាំង​កូវីដ-១៩ នៅ​តែ​អាច​ការពារ​ខ្លួន​យើង​បាន​វីរុស​កូវីដ-១៩​ បំប្លែងថ្មី​មួយ​ចំនួន​។ ទោះ​បី​ជាយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិត​ដដែល​បន្ត​ថា អ្វី​ដែល​សំខាន់​នោះ គឺ​យើង​ត្រូវ​តែ​បន្ត​ការ​ពាក់​ម៉ាស់ និង​ធ្វើ​ការ​ណែនាំ​ពី​វិធាន​ការ​ទប់​ស្កាត់ការ​ឆ្លង​វីរុស​កូវីដ-១៩​ ទោះ​បី​ជា​យើង​ចាក់​វ៉ាក់​សាំង​កូវីដ-១៩ ​បាន​គ្រប់ដូស​ក៏​ដោយ។

៥. ចាក់​វ៉ាក់សាំងកូវីដ-១៩ ​ហើយ មិន​ចេញ​សញ្ញា​អីសោះ មាន​ន័យ​ថា​អត់​ប្រសិទ្ធភាព​មែន​ទេ?

ទោះ​បី​ជា​យើង​មិន​មាន​អារម្មណ៍​ពិបាក​ក្នុង​ខ្លួន គ្មាន​អាការៈ​ក្ដៅ​ខ្លួន ក្រោយ​ចាក់​វ៉ាក់សាំង​ក៏​ដោយ ក៏​រាង​កាយ​យើង​កំពុង​ផលិត​អង់ទីករ​ដើម្បី​ប្រឆាំង​នឹង​វីរុស មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​លោក​វេជ្ជបណ្ឌិត Chris Thompson ​សាស្ត្រាចារ្យ​ នៃ​សកល​វិទ្យាល័យ Loyola នៃ​រដ្ឋ​ Maryland សហរដ្ឋ​អាមេរិក។ មនុស្ស​ម្នាក់​ៗ​មាន​ប្រតិកម្ម​ខុស​គ្នា​ចំពោះ​វ៉ាក់សាំង​ដោយសារ​កត្តា​មួយ​ចំនួន​តូច​ដូច​ជា សុខភាព អាយុ ភេទ ហ្សែន អាហារូបត្ថម្ភ បរិស្ថាន និង​ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក។ បន្ថែម​ពី​លើ​នេះ ចំពោះ​អ្នក​ដែល​ធ្លាប់​កើត​ជំងឺ​កូវីដ-១៩ ម្ដង​ហើយ​ទទួល​បាន​វ៉ាក់សាំង រាងកាយ​អាច​នឹង​បញ្ចេញ​ប្រតិកម្ម​ឆ្លើយ​តប​នឹង​វ៉ាក់សាំង​ខ្លាំង​ជាង​មនុស្ស​ធម្មតា។

វេជ្ជបណ្ឌិត​ដដែល​បន្ថែម​ឲ្យ​ដឹង​ថា ចំពោះ​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​ក៏​ដូច​គ្នា​ដែរ នៅ​តែ​ទទួល​បាន​ការ​ការពារ​ក្រោយ​ចាក់វ៉ាក់សាំង ទោះ​ជា​មិន​ចេញ​អាការៈ​ក្រោយ​ចាក់វ៉ាក់សាំង​ក៏​ដោយ គ្រាន់​តែ​ថា អ្នក​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ រាងកាយ​បង្កើត​អង់ទីករ​យឺត និង​អាច​តិច​ជាង​មនុស្ស​មាន​សុខភាព​ធម្មតា។ ទោះ​ជា​យ៉ាង​ណា ក្រោយ​ចាក់​វ៉ាក់សាំង​នឹង​ទទួល​បាន​ការ​ការពារ​សុខភាព​ដូច​គ្នា៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ផលប្រយោជន៍ល្អឥតខ្ចោះ! ម្តាយចាក់វ៉ាក់សាំងកូវីដរួច អាចផ្តល់អង់ទីគ័រដល់កូន តាមរយៈការបំបៅដោះ

ចុចអាន៖ មនុស្សវ័យចំណាស់មិនសូវរងប្រតិកម្មលើរាងកាយ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម