ព័ត៌មានអន្ដរជាតិ
មនុស្សវ័យចំណាស់មិនសូវរងប្រតិកម្មលើរាងកាយ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩
បើប្រៀបធៀបទៅនឹងក្មេងៗ មនុស្សវ័យចំណាស់ទំនងជាមិនសូវក្តៅខ្លួន ឬមានប្រតិកម្មលើរាងកាយដទៃទៀតទេ ក្រោយចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ។ នេះបើតាមទិន្នន័យលើការសិក្សាមួយធ្វើឡើងនៅប្រទេសជប៉ុន។

អ្នកស្រាវជ្រាវក្រសួងសុខាភិបាលជប៉ុនបានសាកសួរបុគ្គលិកពេទ្យចំនួន ១៩,០០០ នាក់ដែលបានចាក់វ៉ាក់សាំង Pfizer ក្នុងអំឡុងខែកុម្ភៈ។ ពួកគេបានប្រៀបធៀបចម្លើយរបស់មនុស្សដែលមានអាយុ ២០ ឆ្នាំទៅនឹងអ្នកដែលមានអាយុ ៦៥ ឆ្នាំឡើងទៅ។
លទ្ធផលបឋមក្រោយចាក់ដូសទី១បង្ហាញថា មនុស្សវ័យចន្លោះពី ២០-៦៤ ឆ្នាំមានអាការឈឺក្បាលនិងក្ដៅខ្លួនរហូតដល់ ២៥.២ ភាគរយ ខណៈមនុស្សចាស់លើសពី ៦៥ ឆ្នាំមានប្រតិកម្មតែ ១២.៤ ភាគរយប៉ុណ្ណោះ។

ក្រៅពីនោះក្នុងចំណោមមនុស្ស ១៦,០០០ នាក់ដែលបានទទួលការចាក់វ៉ាក់សាំងដូសទី២ មានមនុស្សវ័យក្មេងចំនួន ៧៦.៨ ភាគរយលេចនូវអាការអស់កម្លាំង ឈឺក្បាល និងគ្រុនក្ដៅ។ ចំណែកមនុស្សចាស់មានប្រតិកម្មទាំងនេះត្រឹមតែ ៣៨ ភាគរយ។
ការស្ទង់មតិនេះក៏បានរកឃើញដែរថា ស្ត្រីទំនងជាទទួលរងផលប៉ះពាល់ច្រើនជាងបុរស៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ NHK WORLD-JAPAN
ចុចអាន៖ វេជ្ជបណ្ឌិតព្រមានគ្រោះថ្នាក់ចំពោះស្ត្រីលេបថ្នាំពន្យារកំណើត មុនពេលចាក់វ៉ាក់សាំងកូវីដ
ចុចអាន៖ ស្វែងយល់ជំងឺផ្សិតទាំង៣ប្រភេទដែលកំពុងផ្ទុះនៅឥណ្ឌា ឮថាគ្រោះថ្នាក់ជាងកូវីដ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


