សុខភាព
ស្រាយចម្ងល់ សូកូឡាក្ដៅអាចកាត់បន្ថយអាការឈឺពោះ?
សូកូឡាក្ដៅអាចជួយកាត់បន្ថយអាការឈឺពោះបាន ដោយអាស្រ័យលើមូលហេតុនៃស្ថានភាពជំងឺ។ ពិតណាស់ ភេសជ្ជៈក្ដៅដែលធ្វើពីទឹកដោះគោក៏អាចដោះស្រាយបញ្ហាឈឺពោះនេះបានផងដែរ។ យ៉ាងណាមិញ ប្រសិនបើយើងមានអាការឈឺពោះ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ជាមុនសិន មុនពេលសាកល្បងរូបមន្តសុខភាពណាមួយ។
សូកូឡាខ្មៅ

រាល់សូកូឡាទាំងអស់សុទ្ធតែមានសារធាតុFlavanoids ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលអាចជួយការពារយើងពីជំងឺមួយចំនួន។ ពិតណាស់ សូកូឡាខ្មៅមានផ្ទុកសារធាតុនេះច្រើនជាងសូកូឡាពណ៌ទឹកដោះគោ។ ជាទូទៅ សូកូឡាមានគុណប្រយោជន៍ជួយដល់ការបន្ទោបង់ ក៏ដូចជាកាត់បន្ថយការឈឺពោះដែលបណ្ដាលមកពីបាក់តេរី ដូចជាការពុលអាហារជាដើម។
ទឹកដោះគោ

នៅក្នុងករណីដែលអាការឈឺពោះ ជារោគសញ្ញានៃការមិនរំលាយអាហារ ឬក្រហាយទ្រូង ទឹកដោះគោអាចជួយបំបាត់រោគសញ្ញានេះបានយ៉ាងស័ក្ដិសិទ្ធិ។ ទឹកដោះគោ ឬទឹកដោះគោជូរ អាចជួយកាត់បន្ថយជាតិអាស៊ីដដែលបណ្ដាលឲ្យក្រហាយទ្រូង និងឈឺពោះ។ ជាមួយគ្នានេះដែរ ទឹកដោះគោក្ដៅក៏ជារូបមន្តព្យាបាលការក្រហាយទ្រូង និងការមិនរលាយអាហារ។ យ៉ាងណាមិញ គ្នាយើងមួយចំនួនក៏អាចជួបប្រទះអាការៈហើមពោះ ចង្អោរ បញ្ហាក្រពះ និងពោះវៀននៅពេលញ៉ាំទឹកដោះគោ។
អត្ថប្រយោជន៍ដទៃទៀតនៃសូកូឡាក្ដៅ

សូកូឡាក្ដៅពណ៌ខ្មៅមានអត្ថប្រយោជន៍យ៉ាងច្រើន វាមិនត្រឹមតែជួយដោះស្រាយបញ្ហាឈឺពោះប៉ុណ្ណោះទេ វាក៏អាចជួយការពារយើងពីជំងឺបេះដូង ដោយសារតែសារធាតុFlavanoids ប្រឆាំងនឹងការបំផ្លាញពីរ៉ាឌីកាល់សេរីចំពោះកោសិកា។ បន្ថែមពីនេះ សូកូឡាខ្មៅក៏អាចជួយបន្ថយសម្ពាធឈាម និងកូលេស្តេរ៉ូលអាក្រក់។ គ្នាយើងគប្បីញ៉ាំសូកូឡាខ្មៅដែលមានផ្ទុកបរិមាណកាកាវច្រើន ទើបជាការប្រសើរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រយ័ត្ន! ប្រភេទអាហារមិនគួរទទួលទានក្នុងរដូវនេះ អាចមានអាក្រក់ចំពោះពោះវៀនធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


