សុខភាព
តើការចាក់វ៉ាក់សាំងដូសទី៣ នឹងត្រូវឃ្លាតយូរប៉ុណ្ណា ក្រោយចាក់ដូសទី២រួចរាល់?
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ០១ ខែសីហានេះ បានប្រកាសសម្រេចឱ្យចាក់វ៉ាក់សាំង ដូសទី៣ ទៅលើប្រជាជនកម្ពុជា ដោយយកវ៉ាក់សាំង AstraZeneca ជាដូសជំរុញ។
ដោយឡែកកាលពីដើមខែកក្កដាកន្លងទៅ លោកជំទាវបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបង្ហើបអំពីគម្រោងចាក់វ៉ាក់សាំងដូសទី៣ ជូនដល់អ្នកដែលបានចាក់២ដូសរួចរាល់ផងដែរ។

ដូច្នេះ តើគួររក្សាគម្លាតរយៈពេលប៉ុនណា ទើបអាចចាក់ដូសទី៣បាន?
យោងតាមការចេញផ្សាយរបស់គេហទំព័រ healthlibrary.askapollo.com បានឱ្យដឹងថាចាក់វ៉ាក់សាំងដូសទី៣ ត្រូវការរយៈពេលចន្លោះពី ៦ ខែ ទៅ១ឆ្នាំ បន្ទាប់ពីដូសទី២រួចមក។

ទន្ទឹមនឹងនេះ អង្គការសុខភាពពិភពលោក(WHO) ក៏បានយល់ស្របដែរថា វ៉ាក់សាំងបង្ការកូវីដ-១៩ តម្រូវឱ្យចាក់ជាបន្តបន្ទាប់ ពោលគឺក្នុងរយៈពេលចន្លោះពី ៦ ខែទៅ ១ ឆ្នាំ ត្រូវចាក់ដូសទី៣ ឬទី៤ បន្ថែមទៀត។ ការចាក់វ៉ាក់សាំងបន្ថែមបែបនេះ ទើបអាចជួយបណ្តុះអង់ទីគ័រ ពង្រឹងប្រព័ន្ធស៊ាំឱ្យមានសមត្ថភាពប្រឆាំងវីរុសកាន់តែខ្លាំងទៅថ្ងៃអនាគត។

កាលពីដើមខែកក្កដា ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer និង BioNTech បានចេញផ្សាយទិន្នន័យសិក្សារបស់ខ្លួនថា ការចាក់វ៉ាក់សាំងដូសទី៣ ក្រោយចាក់ដូសទី២ បានប្រហែល ៦ ខែ អាចជួយបង្កើនអង់ទីគ័រខ្ពស់ជាងការចាក់២ដូសដំបូង ពី៥ទៅ ១០ដងឯណោះ។ លទ្ធផលការសិក្សាបន្ថែមថា កម្រិតប្រសិទ្ធភាពនៃវ៉ាក់សាំងដូសទី៣ ក៏អាចការពារការចម្លងពីវីរុសបំប្លែង Delta (B.1.617.2) បានកាន់តែប្រសើរផងដែរ។
ចំណែក ប្រទេសកម្ពុជានៅមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នោះទេ។ ប៉ុន្តែ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់នៅព្រឹកនេះថាថា ការចាក់ដូសទី៣ ត្រូវផ្តោតទៅលើក្រុមជួរមុខដែលមានប្រមាណ ៥០ម៉ឺននាក់ ហើយពលរដ្ឋនឹងចាក់តាមក្រោយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អ្នកស្រាវជ្រាវជឿថា ចាក់វ៉ាក់សាំងដូសទី៣ អាចបង្កើនភាពស៊ាំប្រឆាំងនឹងវីរុសបំប្លែងខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


