សុខភាព
លម្អិត! វ៉ាក់សាំងដែលកម្ពុជាយកមកចាក់ដូសទី៣ មានប្រសិទ្ធភាពអស្ចារ្យប្រឆាំងកូវីដ និង Delta
វ៉ាក់សាំង អាស្ត្រាហ្សេនីកា (AstraZeneca/ Oxford) ដែលកម្ពុជាទើបទទួលបានថ្មីៗនេះ ជាវ៉ាក់សាំងបង្ការកូវីដ-១៩ របស់សាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស។ វ៉ាក់សាំងនេះបានទទួលការអនុម័តឱ្យប្រើប្រាស់ជាផ្លូវការដោយ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២១។ វាត្រូវបានទទួលស្គាល់គុណភាព និងប្រសិទ្ធភាពស្របតាមស្ដង់ដារបច្ចេកទេសអន្តរជាតិ។
ដោយឡែក នៅដើមខែ សីហា ឆ្នាំ២០២១ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ អាស្ត្រាហ្សេនីកា ដែលជាជំនួយរបស់ចក្រភពអង់គ្លេស នឹងត្រូវយកទៅចាក់សម្រាប់ដូសទី៣ ឬដូសជំរុញបន្ថែម។
ឥឡូវនេះ មកដឹងលម្អិតអំពីវ៉ាក់សាំង អាស្ត្រាហ្សេនីកា ទាំងអស់គ្នា!
តើវ៉ាក់សាំង អាស្ត្រាហ្សេនីកា មានប្រសិទ្ធភាពកម្រិតណា?
ទីភ្នាក់ងារសុខភាពសាធារណៈអង់គ្លេស (PHE) បាននិយាយថា ការចាក់ ១ដូសនៃវ៉ាក់សាំង អាស្ត្រាហ្សេនីកា គឺមានប្រសិទ្ធភាពប្រហែល ៣៣ភាគរយ ហើយ២ដូសនៃវ៉ាក់សាំងនេះមានប្រសិទ្ធភាពចន្លោះពី ៨៥ ទៅ ៩០ ភាគរយ ប្រឆាំងនឹងជំងឺកូវីដ-១៩ ។ មិនតែប៉ុណ្ណោះ ទិន្នន័យបញ្ជាក់បន្ថែមថា ក្រោយចាក់វ៉ាក់សាំងនេះ២ដូសពេញលេញអាចផ្តល់នូវការការពារល្អ ដោយពុំចាំបាច់ចូលព្យាបាលនៅមន្ទីរពេទ្យឡើយ។
តើវ៉ាក់សាំង អាស្ត្រាហ្សេនីកា មានសមត្ថភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta ដែរទេ?
យោងតាមការស្រាវជ្រាវដោយ PHE បានរកឃើញថា វ៉ាក់សាំង អាស្ត្រាហ្សេនីកា ចំនួន ២ ដូស មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta ចំនួន ៦៧ ភាគរយ និង ៧៤,៥ ភាគរយប្រឆាំងវីរុសបំប្លែងខ្លួន Alpha ព្រមទាំងបង្ការហានិភ័យគ្រោះថ្នាក់ដល់អាយុជីវិតពីវីរុសបំប្លែងខ្លួនទាំងពីរនេះទៀតផង។
តើនរណាខ្លះអាចនិងមិនអាចចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា?

មនុស្សពេញវ័យចាប់ពី ១៨ ឆ្នាំឡើងទៅ អាចចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា របស់អង់គ្លេស សូម្បីតែអ្នកមានជំងឺប្រចាំកាយដូចជា ជំងឺធាត់ ជំងឺសរសៃឈាមបេះដូង ជំងឺផ្លូវដង្ហើម និងជំងឺទឹកនោមផ្អែមក៏ដោយ។ ក្នុងនោះស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន ក៏អនុញ្ញាតឱ្យចាក់វ៉ាក់សាំងនេះបានដែរ លើកលែងតែមនុស្សវ័យក្មេងក្រោម ១៨ ឆ្នាំ និងអ្នកមានជំងឺរ៉ាំរ៉ៃមួយចំនួនប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយ អង្គការសុខភាពពិភពលោក ។
តើវ៉ាក់សាំង អាស្ត្រាហ្សេនីកា បង្កផលរំខានដូចម្ដេច ក្រោយពេលចាក់?
ក្រោយចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ផលប៉ះពាល់បន្ទាប់បន្សំរួមមាន ឈឺដៃ ក្តៅខ្លួន គ្រុនញាក់តិចតួច និងឈឺក្បាល អាចកើតមានចំពោះបុគ្គលមួយចំនួន។ ក្រៅពីនោះ អ្នកជំនាញបានប្រាប់ថា ផលរំខានទាំងនេះកើតមានតិចតួចបំផុតចំពោះមនុស្សវ័យចំណាស់ និងអាចកើតមានចំពោះស្ត្រីនិងនារីវ័យក្មេងច្រើនជាងបុរស។
ហេតុអ្វីត្រូវចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ដូសទី៣?
ការសិក្សារបស់សកលវិទ្យាល័យ Oxford បានរកឃើញថា ការចាក់វ៉ាក់សាំងប្រភេទនេះដូសទី៣ ក្នុងរយៈពេលជាង៦ខែ ក្រោយដូសទី២ អាចជួយជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីគ័រកាន់តែរឹងមាំដើម្បីកម្ចាត់មេរោគកូវីដ-១៩ រាប់បញ្ចូលទាំងវីរុសបំប្លែងខ្លួនថ្មីៗផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ សម្ដេចតេជោ ហ៊ុន សែន ៖ វ៉ាក់សាំង AstraZeneca ជាជំនួយរបស់អង់គ្លេស នឹងត្រូវយកទៅចាក់សម្រាប់ដូសទី៣
ចុចអាន៖ តើការចាក់វ៉ាក់សាំងដូសទី៣ នឹងត្រូវឃ្លាតយូរប៉ុណ្ណា ក្រោយចាក់ដូសទី២រួចរាល់?
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


