សុខភាព
លម្អិតពីការគ្រប់គ្រង ឬប្រើប្រាស់ឱសថព្យាបាលអ្នកជំងឺកូវីដស្រាលតាមផ្ទះ និងកម្រិតមធ្យម
ការព្យាបាលអ្នកជំងឺឈឺដោយសារកូវីដ ១៩ គឺមិនមែនជារឿងងាយស្រួលទេ។ ម្នាក់ៗត្រូវការពេលវេលាក្នុងការព្យាបាល និងប្រើថ្នាំទៅតាមប្រភេទ កម្រិតនៃជំងឺ ទើបអាចឆាប់ជាសះស្បើយបានលឿន។

ខាងក្រោមនេះ ក្រសួងសុខាភិបាលបានពន្យល់និងបែងចែក រវាងអ្នកស្ថិតក្នុងករណីស្រាលៗ ព្យាបាលតាមផ្ទះឬមណ្ឌល និងអ្នកក្នុងកម្រិតមធ្យម ៖
១ ករណីគ្មានរោគសញ្ញា និងកម្រិតស្រាល (សម្រាកព្យាបាលនៅផ្ទះឬព្យាបាលនៅតាមមណ្ឌលកម្រិតស្រាល)
ការព្យាបាល៖ ត្រួតពិនិត្យសុខភាពដោយខ្លួនឯង ក្នុងករណីមានកំដៅ ៣៧.៥ អង្សាសេ ក្អក ឈឺបំពងក និងពិបាកដកដង្ហើម ត្រូវជូនដំណឹងដល់គ្រឹះស្ថានសុខាភិបាល។
ត្រូវដាក់ដាច់ដោយឡែក ដោយគាំទ្រផ្លូវចិត្តជានិច្ច ហើយបន្តព្យាបាលជំងឺផ្សេងៗដោយ
ប្រើប្រាស់ឱសថបុរាណ Lianhua Qingwen ៤ គ្រាប់ ៣ដង ក្នុងមួយថ្ងៃ រយៈពេលពី ៧ – ១០ថ្ងៃ មិនឲ្យលើស ១៤ ថ្ងៃ។
-ព្យាបាលតាមរោគសញ្ញា៖
Paracetamo ៥០០មក្រ៣ដង/ថ្ងៃ បើក្ដៅខ្លួន
Paracetamo ៨មក្រ ៣ដងក្នុង១ថ្ងៃ បើក្អកមានស្លេះ
Codein ៣០មក្រ ២–៣ដង/ថ្ងៃ បើក្អកស្ងួត
Codein ១០មក្រ/ថ្ងៃ បើហៀរសំបោរ
Empiritic Antibiotic បើមានការបង្ករោគ (ឧទាហរណ៍ Azithromycin: ៥០០mg/ ថ្ងៃ រយៈពេល៣ថ្ងៃ ឬ Amoxicillin/ Clavulanic (១g ) ៣ដង រយៈពេល ៧ ថ្ងៃ។
២ កម្រិតមធ្យម (សម្រាកពេទ្យផ្នែកកម្រិតមធ្យម)

ក្នុងករណី SpO2 > ៩៤% ៖ ប្រើប្រាស់ឱសថបុរាណ Lianhua Qingwen ៤ គ្រាប់ ៣ ដងក្នុងមួយថ្ងៃ រយៈពេលពី ៧–១០ ថ្ងៃមិនឲ្យលើស ១៤ ថ្ងៃ។
ត្រួតពិនិត្យគ្រាប់ឈាម ជាតិស្ករ និងអេឡិចត្រូនិក មុខងារតម្រងនោម ថតសួត និង ថ្លើម ជាដើម។
-ការប្រើប្រាស់ Favipiravir ២០០មក្រ
ថ្ងៃទីមួយ ៩ គ្រាប់ព្រឹក (១៨០០មក្រ) ៩ គ្រាប់ ល្ងាច (១៨០០មក្រ)
ថ្ងៃទីពីរ ៤គ្រាប់ព្រឹក ៤គ្រាប់ល្ងាច ប្រើ ៥–១០ថ្ងៃ មិនឲ្យលើស១៤ថ្ងៃ (ប្រើក្រោមការស្រាវជ្រាវនឹងវាយតម្លៃ)
-ក្នុងករណីSpO2 ≤ ៩៤% ៖ ផ្ដល់អុកស៊ីសែនគ្រប់គ្រាន់
Dexamethasone ៦មក្រ លេបតែម្ដងពេលព្រឹក ក្រោយបាយរយៈពេល ៥ –១០ថ្ងៃ។
Remdesivir PIV ២០០មក្រ (លាយសេរ៉ូម១០០មក្រ ពីថ្ងៃទី ២-៥) (លាយសេរ៉ូម១០០ម.លរយៈពេល៤០នាទី)។
Enoxaparin (Lovenox): 0.4 mL S/c (អំឡុងពេលសម្រាកពេទ្យ) សម្រាប់ការព្យាបាលការពារកំណកឈាម។
Empiritic Antibiotic បើមានការបង្ករោគ (ឧទាហរណ៍ Azithromycin: ៥០០mg/ថ្ងៃ) រយៈពេល៣ថ្ងៃ ឬ Amoxicillin/ Clavulanic Acid (១ក្រាម) ៣ដង/ថ្ងៃ រយៈពេល ៧ ថ្ងៃ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វិធី ៥ យ៉ាង ចៀសឆ្ងាយពីវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ ជាពិសេស Delta ខណៈពេលយើងស្ថិតនៅក្រៅផ្ទះ
ចុចអាន៖អ្នកបិទខ្ទប់ឬឈឺកូវីដស្រាល ហូបអាហារ ៥ មុខនេះ ដូចបើកដៃឲ្យរោគសញ្ញាកាន់តែរាលដាលធ្ងន់

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា