Connect with us

សុខភាព

ប្លាស្មានៃឈាមអ្នកធ្លាប់កើតកូវីដ-១៩ អាចព្យាបាលជំងឺកូវីដបានលឿន

បានផុស

នៅ

គ្នា​យើង​ដឹង​ហើយ​ថា ជំងឺ​កូវីដ-១៩ ជា​ជំងឺ​ផ្លូវ​ដង្ហើម​ស្រដៀង​នឹង​ជំងឺ​ផ្ដាសាយ​ធម្មតា​ដែរ គ្រាន់​តែ​វា​មាន​ភាព​សាហាវ និង​ឆ្លង​លឿន​ជាង ហើយ​ក៏​បណ្ដាល​ឲ្យ​យើង​ប្រឈម​នឹង​អត្រា​ស្លាប់​ខ្ពស់​ដែរ។ ទោះ​យ៉ាង​ណា​ក៏​ដោយ ជំងឺ​កូវីដ-១៩ នៅ​តែ​អាច​ព្យាបាល​ជា​សះ​ស្បើយ​បាន ហើយ​ក្នុង​ចំណោម​ការ​ព្យាបាល​ជំងឺ​កូវីដ អ្នក​ជំនាញ​ធ្លាប់​បាន​ប្រើ​ប្លាស្មា​នៃ​ឈាម​អ្នក​ធ្លាប់​កើត​កូវីដ-១៩ ដើម្បី​ព្យាបាល​អ្នក​កើត​កូវីដ-១៩ថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​អាមេរិក (FDA) បាន​អនុញ្ញាត​ជា​បន្ទាន់​សម្រាប់​ការ​ព្យាបាល​ជំងឺ​កូវីដ​ដោយ​ប្រើ​ប្លាស្មា​នៃ​ឈាម​អ្នក​ធ្លាប់​កើត​កូវីដ-១៩​ដែល​មាន​កម្រិត​អង់ទីករ​ខ្ពស់ ដើម្បី​ព្យាបាល​ជំងឺ​នេះ។ ចំពោះ​ការ​ព្យាបាល​ជំងឺ​កូវីដ​តាម​វិធី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​អ្នក​កើត​កូវីដ-១៩​ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ។

Natural Miscarriage: Symptoms, Causes, and Getting Answers

ម៉្យាង​វិញ​ទៀត អ្នក​ស្រាវជ្រាវ​ជឿ​ជាក់​ថា ហានិភ័យ​នៃ​ការ​ឆ្លង​កូវីដ-១៩​ពី​ការ​ព្យាបាល​ជំងឺ​កូវីដ​ដោយ​ប្លាស្មារ​នៃ​ឈាម​អ្នក​ធ្លាប់​ឆ្លង​ក៏​មាន​ភាគ​រយ​តិច​បំផុត។ នេះ​មាន​ន័យ​ថា យើង​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ តែ​ការ​ព្យាបាល​ដោយ​ប្លាស្មា​ក៏​មាន​ហានិភ័យ​តិច​តូច​ដូច​ជា៖

  • អាលែកហ្សី
  • ប៉ះពាល់​សួត ពិបាក​ដក​ដង្ហើម
  • ឆ្លង​មេរោគ​អេដស៍ និង​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ឬ C

ប៉ុន្តែ ហានិភ័យ​ដែល​បាន​រៀប​រាប់​ខាង​លើ​គឺ​មាន​ភាគរយ​ទាប​មែន​ទែន​ដែល​អាច​កើត​ឡើង ពោល​គឺ​វា​កម្រ​នឹង​កើត​មាន​ណាស់ ព្រោះ​រាល់​ការ​បរិច្ចាគ​ឈាម​ត្រូវ​ធ្វើ​តេស្ដ​ពិនិត្យ​ជា​មុន​ថា​តើ​ឈាម​នោះ​មាន​ផ្ទុក​មេរោគ​អ្វី​ឬ​អត់ ដើម្បី​សុវត្ថិភាព​។

COVID-19 – NIH Director's Blog

បន្ថែម​ពី​លើ​នេះ ទិន្នន័យ​ពី​ការ​សាក​ល្បង​ព្យាបាល និង​ការ​សិក្សា​តាម​កម្មវិធី​ជាតិ​មួយ​ចំនួន​ក្នុង​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ប្លាស្មា​មាន​កម្រិត​អង់ទីករ​ខ្ពស់​អាច​កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងរ និង​ជួយ​ឲ្យ​ឆាប់​ជា​សះ​ស្បើយ​ពីជំងឺ​កូវីដ-១៩។ ទោះ​យ៉ាង​នេះ​ក្ដី ការ​ស្រាវជ្រាវ​បន្ថែមនៅ​តែ​ត្រូវ​ធ្វើ ដើម្បី​បញ្ជាក់​ពី​ប្រសិទ្ធភាព​នៃ​ការ​ប្រើ​ប្លាស្មា​នៃ​ឈាម ដើម្បី​ព្យាបាល​ជំងឺ​នេះ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ សង្កេតមើលខ្លួន! លក្ខខណ្ឌបែបណាដែលគ្រូពេទ្យចាត់ទុកថា ឆ្លងកូវីដស្រាល ឬធ្ងន់ត្រូវបំពាក់អុកស៊ីសែន

ចុចអាន៖ លម្អិតពីការគ្រប់គ្រង ឬប្រើប្រាស់ឱសថព្យាបាលអ្នកជំងឺកូវីដស្រាលតាមផ្ទះ និងកម្រិតមធ្យម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម