សុខភាព
ក្រោយចាក់វ៉ាក់សាំងដូសទី៣ រាងកាយនឹងទទួលបានអត្ថប្រយោជន៍ទាំងនេះ
ដោយសារស្ថានភាពនៃវីរុសកូវីដ-១៩ បន្តវិវត្តខ្លួនមិនស្រាកស្រាន្ត ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យពលរដ្ឋដែលប្រឈមហានិភ័យខ្លាំងឬមន្ត្រីជួរមុខ ទទួលចាក់វ៉ាក់សាំងបន្ថែម១ដូសទៀត ដើម្បីបង្កើនប្រសិទ្ធភាពការពារកាន់តែប្រសើរទៅនឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩គ្រប់ប្រភេទ។

ការចាក់វ៉ាក់សាំងដូសទី៣ ជាតម្រូវការចាំបាច់ដើម្បីធានាភាពស៊ាំឱ្យបន្តកើតមានបានយូរ។ លើសពីនេះដោយសារភាពស៊ាំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន២ដូសទំនងមានរយៈពេលតែ ៣ ទៅ ៦ ខែប៉ុណ្ណោះ ទើបការចាក់បន្ថែម១ដូសទៀតត្រូវបានទាមទារ។
ទាំងនេះជាប្រសិទ្ធភាព ក្រោយចាក់វ៉ាក់សាំងដូសទី៣ ដែលគួរដឹង!
យោងតាមប្រភពពីសារព័ត៌មាន CNN ការចាក់វ៉ាក់សាំងដូសទី៣ របស់ក្រុមហ៊ុន Pfizer អាចជួយខ្លួនប្រាណឱ្យស៊ាំជាមួយវីរុសកូវីដ-១៩ ជាពិសេសវាអាចប្រឆាំងនឹងវីរុសបំប្លែងខ្លួនបានខ្លាំងក្លាជាងមុន និងដើម្បីចៀសងវាងកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬបង្ការហានិភ័យស្លាប់។

ដោយឡែកប្រភពពី NHK បានឱ្យដឹងថា វ៉ាក់សាំង Moderna ដូសទី៣ របស់សហរដ្ឋអាមេរិក ធ្វើឲ្យមានអង់ទីគ័រប្រឆាំងនឹងមេរោគឡើងខ្ពស់ និងអាចការពារវីរុសបំប្លែងខ្លួន Delta ថែមទៀត។
ចំណែកការស្រាវជ្រាវថ្មីមួយដែលចុះផ្សាយដោយ Global Times ការចាក់វ៉ាក់សាំង Sinovac ដូសទី ៣ បន្ទាប់ពីចាក់ដូសទី២បាន ៦ខែឬច្រើនជាងនេះ អាចនាំឲ្យមានការកើនឡើងនូវកម្រិតអង់ទីគ័រ និងនាំឲ្យមានការឆ្លើយតបយ៉ាងខ្លាំងនៃប្រព័ន្ធភាពស៊ាំចំពោះការវាយលុកពីវីរុស។
ចំពោះវ៉ាក់សាំង AstraZeneca ដែលកម្ពុជាកំពុងប្រើប្រាស់ជាដូសជំរុញនាពេលនេះវិញ ក៏ត្រូវបានអ្នកជំនាញអះអាងថា មានប្រសិទ្ធភាពខ្ពស់នៅពេលចាក់បន្ថែមដូសទី៣។

ការសិក្សារបស់សកលវិទ្យាល័យ Oxford បានរកឃើញថា ការចាក់វ៉ាក់សាំងប្រភេទនេះដូសទី៣ក្នុងរយៈពេល៦ខែ បន្ទាប់ពីចាក់ដូសទី២រួច អាចផលិតអង្គទីគ័រគួរឲ្យកត់សម្គាល់។ វាជួយឱ្យប្រព័ន្ធការពារខ្លួនបង្កើតអង់ទីគ័រខ្ពស់ និងកោសិកាប្រឆាំងនឹងមេរោគផ្សេងៗទៀតដែលជួយការពារខ្លួនប្រាណក្នុងគ្រាដែលអ្នកឆ្លងមេរោគ។ បន្ថែមពីលើនេះ វ៉ាក់សាំង AstraZeneca នឹងជំរុញឲ្យសរីរាង្គកាន់តែរឹងមាំជាងមុន អាចវាយបកប្រឆាំងនឹងមេរោគកូវីដ-១៩ បានខ្លាំងជាងមុន ព្រមទាំងមានសមត្ថភាពខ្ពស់ប្រឆាំងវីរុសបំប្លែងខ្លួន Delta ផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ កុំមើលស្រាល! ទោះបីចាក់វ៉ាក់សាំងគ្រប់ ៣ ដូសក្ដី តែបើប្រហែស អ្នកនៅតែឆ្លងវីរុសដដែល
ចុចអាន៖ តើវ៉ាក់សាំងមួយណា មានប្រសិទ្ធភាពខ្លាំងជាងគេ ប្រឆាំងវីរុសបំប្លែងខ្លួន Delta?

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ