សុខភាព
តើវ៉ាក់សាំងមួយណា មានប្រសិទ្ធភាពខ្លាំងជាងគេ ប្រឆាំងវីរុសបំប្លែងខ្លួន Delta?
ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សុទ្ធតែអាចការពារហានិភ័យចម្លងវីរុសនេះតិចឬច្រើនតាមគុណភាពនៃវ៉ាក់សាំងរបស់ក្រុមហ៊ុននីមួយៗ។
វ៉ាក់សាំង ពីរដូសឬមួយដូសក្ដីអាចផ្តល់ការការពារល្អដោយមិនចាំបាច់ចូលព្យាបាលនៅមន្ទីរពេទ្យ និងបង្ការគ្រោះថ្នាក់ដល់អាយុជីវិតពីវីរុសកូវីដ-១៩ រួមទាំងវីរុសបំប្លែងខ្លួនដទៃទៀតផងដែរ។
ខណៈវីរុសបំប្លែងខ្លួន Delta កំពុងអុកឡុកសហគមន៍ ចម្ងល់គឺថា តើវ៉ាក់សាំងនីមួយៗដែលពិភពលោកកំពុងប្រើប្រាស់អាចការពារវីរុសបំប្លែងខ្លួននេះបានកម្រិតណា?
វ៉ាក់សាំង Pfizer-Biotech

ការសិក្សាដែលចេញផ្សាយដោយ ALJAZEERA បានរកឃើញថា វ៉ាក់សាំង Pfizer ចំនួន ២ ដូសមានប្រសិទ្ធភាព ៨៨ ភាគរយក្នុងការការពារជំងឺរោគសញ្ញាពីវីរុសបំប្លែងខ្លួន Delta និងមានប្រសិទ្ធភាពរហូតដល់ទៅ ៩៣.៧ ភាគរយប្រឆាំងវីរុសបំប្លែងខ្លួន Alpha។
វ៉ាក់សាំង AstraZeneca (អង់គ្លេស)

ប្រភពដដែល ក៏បានបញ្ជាក់ពីប្រសិទ្ធភាពនៃវ៉ាក់សាំង AstraZeneca ទៅនឹងវីរុសបំប្លែងខ្លួនថ្មីផងដែរ។ វ៉ាក់សាំង AstraZeneca ចំនួន ២ ដូសបង្ហាញប្រសិទ្ធិភាព ៦៧ ភាគរយប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta និង ៧៤.៥ ភាគរយប្រឆាំងវីរុសបំប្លែងខ្លួន Alpha។
វ៉ាក់សាំង Moderna

ងាកមកក្រុមហ៊ុនផលិតឱសថអាមេរិក Moderna វិញ បានអះអាងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ខ្លួន មានសមត្ថភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនជាច្រើនដែលកំពុងអុកឡុកទូទាំងពិភពលោក រួមទាំងវីរុសបំប្លែងខ្លួន Delta ផងដែរ ។
ប្រភពពី Healthline បានឱ្យដឹងថា វ៉ាក់សាំង Moderna ចាក់ពីរលើកពេញលេញអាចតយុទ្ធជាមួយវីរុសបំប្លែងខ្លួន Delta ចំនួន ៧២ ភាគរយ។
វ៉ាក់សាំង Johnson & Johnson

យោងតាមការសិក្សាដែលចេញផ្សាយដោយក្រុមអ្នកស្រាវជ្រាវ មកពីទីក្រុង Harvard បានឲ្យដឹងថា វ៉ាក់សាំង Johnson & Johnson ជំរុញឲ្យមានការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំប្រឆាំងនឹងវីរុសបំប្លែងខ្លួនជាច្រើនប្រភេទ ។
រីឯវេជ្ជបណ្ឌិត Scott Gottlieb អតីតនាយករដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) និយាយថា វ៉ាក់សាំង Johnson & Johnson មានប្រសិទ្ធភាពប្រមាណ ៦០% ប្រឆាំងនឹងវីរុសបំប្លែង Delta។ នេះបើតាមការចុះផ្សាយពី NBC Boston កាលពីដើមខែក្កដា ឆ្នាំ២០២១។
វ៉ាក់សាំង Sinopharm

យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកអ្នកវិទ្យសាស្ត្រ ស្រីលង្ការ បានឲ្យដឹងថា វ៉ាក់សាំង Sinopharm ចំនួន ២ ដូសអាចបង្កើតអង់ទីគ័រការពាររវីរុសបំប្លែងខ្លួន Delta ស្រដៀងគ្នាទៅនឹងជំងឺកូវីដ-១៩ដែរ ដែលវាប្រសិទ្ធភាពប្រហែល ៨១.២៥ ភាគរយ។ នេះជាទិន្នន័យដែលចុះផ្សាយដោយសារព័ត៌មាន Xinhua។
វ៉ាក់សាំង Sinovac

ផ្អែកតាមការអះអាងពីលោក Zhong Nanshan អ្នកជំនាញរោគរាតត្បាតកំពូលរបស់ចិន នាពេលថ្មីៗនេះ បាននិយាយថា គ្រប់វ៉ាក់សាំងការពារកូវីដ-១៩ របស់ចិន (Sinovac និង Sinopharm) សុទ្ធសឹងអាចការពារមនុស្សប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta ។
សារព័ត៌មាន Global Times បានដកស្រង់សម្ដីពីអ្នកស្រាវជ្រាវថា វ៉ាក់សាំងចិនការពារករណីធ្ងន់ធ្ងរពីវីរុស Delta ចំនួន ១០០ ភាគរយ ៧៦.៩ ភាគរយប្រឆាំងករណីមធ្យម៦៧.២ ភាគរយការពារករណីស្រាល និង ៦៣.២ ភាគរយប្រឆាំងនឹងករណីឆ្លងមិនបញ្ចេញរោគសញ្ញា៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ វ៉ាក់សាំងកូវីដ-១៩ អាចទប់ទល់នឹងវីរុសបំប្លែង Delta បានដល់កម្រិតណា?
ចុចអាន៖ ប្រុងប្រយ័ត្ន! មនុស្ស៤ប្រភេទនេះ ងាយឆ្លងវីរុស Delta ខ្លាំងបំផុត
ចុុចអាន៖ អនុវត្ត ៥វិធីនេះបាន វីរុសបំប្លែងខ្លួន Delta មិនហ៊ានមកក្បែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


