សុខភាព
ចំណាំទុក! ធ្លាក់ស ៥ពណ៌ បញ្ជាក់ពីបញ្ហាសុខភាពរបស់ស្រីៗ
ក្នុងចំណោមប្រតិកម្មធម្មជាតិផ្សេងទៀតរបស់រាងកាយមនុស្សស្រី ការធ្លាក់សក៏ជាប្រតិកម្មធម្មជាតិដែលជួយទ្រទ្រង់សុខភាពដូចជា ការពារការឆ្លងរោគ និងជួយទ្វារមាសឲ្យមានសំណើម។ ការធ្លាក់សរបស់ស្រីៗអាចមានច្រើនពណ៌ និងច្រើនសណ្ឋានដែលបញ្ជាក់ពីសុខភាពរបស់យើងបានច្រើន ហើយខាងក្រោមនេះ ជាពណ៌នៃការធ្លាក់ស ស្រីៗយើងគួរដឹងថាពណ៌ណាធម្មតា និងពណ៌ណាទាមទារឲ្យយើងពិគ្រោះនឹងគ្រូពេទ្យជំនាញ។
ពណ៌ក្រហម
សណ្ឋាននៃការធ្លាក់សពណ៌ក្រហមអាចមានច្រើនពីក្រហមខ្ចីដល់ក្រហមចាស់ ហើយភាគច្រើនវាគ្រាន់តែជាវដ្ដរដូវប្រចាំរបស់មនុស្សស្រីយើងប៉ុណ្ណោះ។ ជាមធ្យម វដ្ដរដូវកើតឡើងក្នុងកំឡុងពេល ២៨ថ្ងៃ ទោះបីជាកម្រិតធម្មតាចន្លោះពី ២១-៣៥ថ្ងៃ ហើយវាមានរយៈពេលពី ៣-៥ថ្ងៃ។
ផ្ទុយទៅវិញ ប្រសិនបើគ្នាយើងឃើញថាមានធ្លាក់ឈាមខុសធម្មតា មិនមែនជាវដ្ដរដូវ ឬស្ត្រីវ័យចំណាស់ខានមករដូវ ១ឆ្នាំ រួចហើយ សុខៗឃើញធ្លាក់ឈាម គួរទៅពិនិត្យជាមួយគ្រូពេទ្យ ព្រោះវាអាចបណ្ដាលមកពីការឆ្លងមេរោគមាត់ស្បូន ឬកើតមហារីកមាត់ស្បូន។ល។
ពណ៌ស
ការធ្លាក់ស ពណ៌សអាចមានសណ្ឋានខុសគ្នាពីពណ៌សខាប់ៗដូចគ្រីម រហូតដល់ធ្លាក់សពណ៌លឿង។ ប្រសិនបើយើងធ្លាក់សពណ៌សធម្មតា មិនបូករួមនឹងរោគសញ្ញាអ្វីផ្សេងទេនោះ មានន័យថាយើងធ្លាក់សធម្មតា វាក៏ជាសញ្ញាថាសុខភាពយើងល្អធម្មតាដែរ។ ប៉ុន្តែ ក្នុងករណីវាមានពណ៌ស តែមានសណ្ឋានខាប់ខ្លាំង ឬដុំៗដូចឈីស និងមានក្លិនអាក្រក់ វាអាចជាសញ្ញាបញ្ជាក់ថា យើងឆ្លងមេរោគហើយ គួរទៅជួបពេទ្យពិនិត្យមើល។ ការធ្លាក់សដែលមានសណ្ឋានខាប់ និងមានក្លិនអាក្រក់អាចកើតឡើងដោយសារយើងឆ្លងមេរោគផ្សិត។
ពណ៌លឿង-ពណ៌បៃតង
បើយើងធ្លាក់សមានសភាពពណ៌លឿងព្រឿង មានន័យថា មិនមានជាបញ្ហាអីទេ យើងធ្លាក់សពណ៌លឿងអាចដោយសារតែអាហារ ឬថ្នាំបំប៉នពណ៌លឿងដែលយើងញ៉ាំចូលទៅប៉ុណ្ណោះ។ ផ្ទុយទៅវិញ បើយើងធ្លាក់សមានពណ៌លឿងចាស់ខ្លាំង ឬចូលពណ៌បៃតង អាចជាសញ្ញានៃបាក់តេរី ឬការឆ្លងកាមរោគ យើងគួរទៅពិនិត្យជាមួយគ្រូពេទ្យទើបល្អ។
ពណ៌ផ្កាឈូក
ជួនកាល គ្នាយើងអាចធ្លាក់សមានពណ៌ផ្កាឈូកខ្ចី ទៅចាស់ ឬមានផ្កាឈូកចូលក្រហម ពេលខ្លះមានលាយឈាមតិចតួច។ ការធ្លាក់សពណ៌ផ្កាឈូក ភាគច្រើនកើតឡើងមុនពេលស្រីៗយើងជិតមករដូវ ឬចំពោះស្រីៗគ្នាយើងមួយចំនួនទៀត អាចឃើញមានធ្លាក់សពណ៌ផ្កាឈូកក្រោយអស់រដូវ ពិសេសគ្នាយើងដែលរដូវមកតិច។
ម៉្យាងវិញទៀត ស្រីៗក៏អាចធ្លាក់សពណ៌ផ្កាឈូកដោយសារមានការរហែកជាលិកានៅតំបន់ទ្វារមាសក្រោយពេលរួមភេទបានផងដែរ។ ទោះយ៉ាងណាក៏ដោយ ការធ្លាក់សពណ៌ផ្កាឈូក អាចបណ្ដាលមកពីការហូរឈាមក្នុងស្បូន ចំពោះស្ត្រីពពោះក្នុងឆមាសទី១។
ពណ៌ប្រផេះ
ការធ្លាក់សពណ៌ប្រផេះនេះ បញ្ជាក់ថាសុខភាពយើងមានបញ្ហា ហើយវាក៏ជាសញ្ញានៃការឆ្លងមេរោគមួយប្រភេទគឺ Bacterial Vaginosis (BV)។ មេរោគ BV នេះ អាចបង្កជារោគសញ្ញានៅតំបន់សម្ងាត់ស្រីៗយើងដូចជា៖
– រមាស់
– រលាក
– ធុំក្លិនខ្លាំង
– ឡើងក្រហមនៅតំបន់ទ្វារមាស។ល។
ដូចនេះ គ្នាយើងណាដែលមានធ្លាក់សពណ៌ប្រផេះ គួរទៅជួបគ្រូពេទ្យឲ្យបានលឿន ដើម្បីពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា។
ពេលណាគួរទៅជួបគ្រូពេទ្យ? ក្នុងករណីដែលយើងធ្លាក់សមានក្លិន ឬសណ្ឋានមិនប្រក្រតី គួរទៅជួបជាមួយគ្រូពេទ្យ ឬក្នុងករណីមានរោគសញ្ញាមួយចំនួនកើតឡើងនៅកន្លែងសម្ងាត់ដូចជា៖
- រមាស់
- ឈឺ ឬមិនស្រួល
- ធ្លាក់សមានសភាពខាប់ខ្លាំង ឬដុំៗ
- ធ្លាក់ឈាមខុសធម្មតា
- ធ្លាក់សពណ៌បៃតង ពណ៌ប្រផេះ ឬលឿងខ្លាំង
- ធុំក្លិនអាក្រក់ខ្លាំង
- ក្រហាយពេលបត់ជើងតូច។ល៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ទឹកផ្លែឈើទាំង៣ប្រភេទ បំបាត់អាការៈឈឺចាប់ពេលមករដូវ
ចុចអាន៖ រលូតកូនមិនមែនសុទ្ធតែមកពីបញ្ហាសុខភាពស្រ្តីទេ តែអាចមកពីបញ្ហាមេជីវិតឈ្មោលដែរ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង