សុខភាព
រលូតកូនមិនមែនសុទ្ធតែមកពីបញ្ហាសុខភាពស្រ្តីទេ តែអាចមកពីបញ្ហាមេជីវិតឈ្មោលដែរ
ដោយស្រីៗជាអ្នកពពោះ ហេតុនេះហើយនៅពេលស្រីៗរលូតកូន គេតែងសង្ស័យថាមូលហេតុនៃការរលូតកូននេះអាចបណ្ដាលមកពីបញ្ហាផ្សេងៗទាក់ទងនឹងសុខភាពមនុស្សស្រី។ ប៉ុន្តែបុរសក៏អាចជាមូលហេតុបង្កឲ្យមានបញ្ហានេះផងដែរ ដែលមនុស្សភាគច្រើនតែងមើលរំលង។ បច្ចុប្បន្នមានការសិក្សាជាច្រើនបានសិក្សាជាពិសេសទៅលើបុរស និងគុណភាពមេជីវិតឈ្មោលទៅលើភាពជោគជ័យនៃការពពោះ។ តើមេជីវិតឈ្មោលមានបញ្ហាយ៉ាងណាខ្លះអាចបង្កឲ្យមានការរលូតកូន?
១. បញ្ហាក្រូម៉ូសូម

មូលហេតុចម្បងនៃការរលូតកូនគឺបញ្ហាក្រូម៉ូសូម។ ក្រូម៉ូសូមគឺជាបណ្ដុំ DNA បំលែងព័ត៌មានសេណេទិកដែលត្រូវការអំឡុងពេលលូតលាស់នៃគភ៌។ ដោយក្រូម៉ូសូមពាក់កណ្ដាលនៃការលូតលាស់គភ៌បានពីឪពុក នេះអាចទៅរួចដែលឪពុកបានផ្តល់នូវក្រូម៉ូសូមមិនប្រក្រតី។ ការរលូតកូន៣ក្នុងចំណោម៤ ករណី កើតឡើងអំឡុងពេលពពោះត្រីមាសទី១។ ជាទូទៅ ប្រសិនជាស្ត្រីរលូតកូនក្នុងត្រីមាសទី១ នេះអាចមកពីបញ្ហាក្រូម៉ូសូមរបស់កូន។ បញ្ហាក្រូម៉ូសូមអាចធ្វើឲ្យគភ៌ទទួលបានចំនួនក្រូម៉ូសូមមិនត្រឹមត្រូវ (អាចតិច ឬច្រើនជាងធម្មតា)ដែលនេះអាចបង្កជាការរលូត។ យ៉ាងណាមិញ មិនមែនគ្រប់គភ៌ដែលមានក្រូម៉ូសូមមិនត្រឹមត្រូវសុទ្ធតែរលូតទេ។ ឧទាហរណ៍ ទារកដែលមាន បញ្ហាក្រូម៉ូសូមកើនចំនួនបីនៅគូក្រូម៉ូសូមទី ២១ (trisomy 21) ធ្វើឲ្យទារកកើតមកមានជំងឺខ្សោយបញ្ញាពីកំណើត (Down’s Syndrome) ទៅវិញ។
២. ការខូចខាត DNA មេជីវិតឈ្មោល

ចំណុចសំខាន់នៃគុណភាពមេជីវិតឈ្មោលគឺ DNA ដែលអាចទទួលរងការខូចខាតបាន។ នៅពេលមានការខូចខាតកើតឡើង គេហៅថាការខូចខាត DNA មេជីវិតឈ្មោល (Sperm DNA Fragmentation)។ ការខូចខាត DNA មេជីវិតឈ្មោលអាចបង្កឡើងដោយមូលហេតុមួយចំនួនដូចជាការងាប់កោសិកា ជាតិពុលក្នុងបរិយាកាស ជំងឺ និងគ្រុនក្ដៅ។ មេជីវិតឈ្មោលមិនអាចជួសជុលកោសិកាដែលខូចខាតដូចកោសិកាផ្សេងទៀតក្នុងរាងកាយទេដែលនេះអាចបណ្ដាលឲ្យបុរសមិនអាចបង្កកំណើតបាន។ ការខូចខាតនេះដែរក៏ប៉ះពាល់ដល់រចនាសម្ព័ន្ធ DNA ក្នុងមេជីវិតឈ្មោល ហើយនៅពេលមេជីវិតឈ្មោលនោះទៅបង្កកំណើតជាមួយនឹងស៊ុតរបស់ស្ត្រីអាចមានការរលូតកើតឡើង។
ការសិក្សាមួយបានធ្វើការប្រៀបធៀបប្តីប្រពន្ធដែលមានប្រវត្តិរលូតកូនច្រើនដងទៅនឹងប្តីប្រពន្ធដែលមានខាងប្រុសមិនអាចបង្កកំណើតបាន ហើយគេរកឃើញថាមេជីវិតឈ្មោលដែលពាក់ព័ន្ធនឹងការរលូតកូនគឺមានសញ្ញានៃការខូចខាតជិតស្មើនឹងមេជីវិតឈ្មោលរបស់បុរសមិនអាចបង្កកំណើតបានដែរ។
៣. បរិបទនៃការរស់នៅ

នៅពេលស្ត្រីពពោះ បរិបទនៃការរស់នៅគឺសំខាន់ណាស់ដើម្បីជួយឲ្យគភ៌មានសុខភាពល្អ។ ប៉ុន្តែបរិបទនៃការរស់នៅរបស់បុរសក៏មានរួមចំណែកដែរដូចទៅនឹងសុខភាពស្ត្រី និងបុរសមុនពេលមានផ្ទៃពោះ។ នេះមកពីគុណភាពរបស់មេជីវិតឈ្មោល។ ការជក់បារី ប្រើប្រាស់ថ្នាំ ផឹកគ្រឿងស្រវឹង អាហារូបត្ថម្ភ ទម្ងន់ខ្លួន និងការហាត់ប្រាណ សុទ្ធតែផ្តល់ផលប៉ះពាល់ដល់សុខភាពមេជីវិតឈ្មោល។ ការរស់នៅមិនល្អសម្រាប់សុខភាពអាចជាកត្តាមួយនៃការរលូតកូនដែរ ដែលនេះមកពីការធ្វើចលនា និងភាពរឹងមាំមេជីវិតឈ្មោល ចំនួនមេជីវិតឈ្មោលតិច និងរូបរាងទំហំមេជីវិតឈ្មោលមិនប្រក្រតី។ ការខូចខាតទៅលើមេជីវិតឈ្មោលអាចបង្កឲ្យមានបញ្ហាបង្កកំណើតបាន និងនៅពេលបង្កកំណើតអាចបណ្ដាលឲ្យមានការរលូតកូន។
គ្រូពេទ្យតែងណែនាំឲ្យតេស្ដលើគុណភាពមេជីវិតឈ្មោលនៅពេលរកមិនឃើញមូលហេតុបង្កការរលូតកូនច្បាស់លាស់។ ការតេស្ដទៅលើគុណភាពមេជីវិតឈ្មោលគឺមើលទៅលើរូបរាង ការធ្វើចលនា និងចំនួនមេជីវិតឈ្មោល៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការគ្មានកូន និងរលូតកូនញឹកញាប់ អាចបណ្តាលមកពីជំងឺស្អិតស្បូន
ចុចអាន៖ មកដឹងមូលហេតុសំខាន់ ម៉េចបានមានកូនមិននៅ ឬស្លាប់ក្នុងពោះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


