សុខភាព
គ្រឿងផ្សំក្នុងអាហារទាំង ៥នេះ ជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងសម័យរោគរាតត្បាត
ផ្អែកតាមការស្រាវជ្រាវជាច្រើន គ្រឿងទេស និងបន្លែផបានបង្ហាញថា ពពួកអាហារមួយចំនួន គួរមានក្នុងរបបអាហារ ដោយសារថាមានសារធាតុជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។
១. រមៀត

ដោយសាររមៀតសម្បូរដោយ សារធាតុពណ៌លឿង (Curcumin) ជួយប្រឆាំងនឹងដំណើររលាក ហើយជាមួយគ្នានេះ ក៏ជួយជំរុញឱ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ប្រឆាំងនឹងពពួកបាក់តេរី ដែលចម្លងជំងឺ។ សម្រាប់រមៀត ក៏ជួយប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគផ្តាសាយមានប្រសិទ្ធភាពផងដែរ។
២. ខ្ទឹមបារាំង
ខ្ទឹមបារាំងសម្បូរដោយ សារធាតុស័ង្កសី វីតាមីន C និង B ព្រមទាំងសារធាតុ Selenium និង Sulfur ដែលសុទ្ធសឹងជំរុញ និងពង្រឹងភាពសកម្មរបស់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ដោយជួយបន្ថយហានិភ័យ និងប្រឆាំងនឹងមេរោគឆ្លង។
៣. ស៊ុត

ស៊ុតបន្ថែមក្នុងរបបអាហារប្រចាំថ្ងៃ ជាកាតាលីករសំខាន់ ជួយឱ្យប្រព័ន្ធភាពស៊ាំប្រសើរឡើង។ នេះក៏ដោយសារសារធាតុប្រូតេអ៊ីន ខ្លាញ់ល្អ វីតាមីន A និង E ដែលនេះជួយរាងកាយយើង ជាខែលប្រឆាំងនឹងមេរោគឆ្លង បន្ថយអត្រាហានិភ័យនៃការឆ្លង។
៤. បន្លែស្ពៃខៀវ (Spinach)

បន្លែខៀវ Spinach សម្បូរដោយសារធាតុ Beta Carotene និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលនេះជួយបង្កើនសមត្ថភាពប្រឆាំងនឹងមេរោគ របស់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ បានយ៉ាងល្អប្រសើរ។
៥. ខ្ទឹមស

ដោយយោងតាមការឱ្យដឹងពីអង្គការសុខភាពពិភពលោក (WHO) សមាសធាតុក្នុងខ្ទឹមស មានសារធាតុ AntiMicrobial ដែលជាសារធាតុប្រឆាំងនឹងពពួកមេរោគមីក្រុបតូចៗ នឹងជួយឱ្យប្រព័ន្ធភាពស៊ាំមានភាពខ្លាំង។ ដូចនេះការបន្ថែមខ្ទឹមសក្នុងរបបអាហារ ជាការប្រសើរមួយ។
យ៉ាងណាមិញ ពពួកអាហារខាងលើគឺជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ឱ្យមានសមត្ថភាពប្រឆាំងមេរោគ និងដំណើរការបានល្អ បន្ថយហានិភ័យនៃការឆ្លង ប៉ុន្តែពុំមែន អាចព្យាបាលវីរុស COVID-19 នោះទេ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រើគ្រឿងផ្សំ ៣ មុខនេះច្រើនក្នុងអាហារ ប្រៀបបាននឹងយកជំងឺដាក់ខ្លួន
ចុចអាន៖ ឱសថរុក្ខជាតិ ពិតជាអាចការពារកូវីដបាន ឬគ្រាន់តែជាពាក្យចចាមអារ៉ាម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


