Connect with us

សុខភាព

កត្តា​ដែលនាំឲ្យ​មានការ​កើនឡើង​កម្ដៅ លើស្ដ្រី​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​

បានផុស

នៅ

​អាកា​រៈខ្លួន​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ គឺជា​ការកើនឡើង​កម្តៅ​ខ្លួន លើស ឬ​ស្មើ ៣៧.៨ អង្សា​សេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) មូលហេតុ​៖

​កត្តា​ដែលនាំឲ្យ​មានការ​កើនឡើង​កម្ដៅ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ មាន​បី​ប្រភេទ​គឺ​:

ក​. មូលហេតុ​មិនសូវ​ធ្ងន់ធ្ងរ​៖

– រលាក​ត្រចៀក​

– រលាក​បំពង់ក​

– រលាក​ទងសួត​

– ផ្តាសាយធំ

ខ​. មូលហេតុ​ធ្ងន់ធ្ងរ​៖

– ការ​រលាក​តម្រងនោម​

– ការ​រលាក ប្រដាប់បន្តពូជ​

– ការ​រលាក​ស្រោម​ទឹកភ្លោះ​

– ស្អូច​, Toxoplasmose , cytomegalovirus , herpès , រលាក​សួត ,​ស្រឡទែន​,​រលាក​ថ្លើម​ប្រភេទ B ,C, របេង​, listeriose , ជំងឺអេដស៍​។​

គ​. មូលហេតុ​ធ្ងន់ធ្ងរ​ដែល​តម្រូវឲ្យ​មាន​ការវះកាត់​បន្ទាន់​មានដូចជាៈ

– រលាក​ខ្នែងពោះវៀន​

– រលាក​ថង់ទឹកប្រមាត់

២) រោគសញ្ញា​៖

​អាកា​រៈដែ​លអាច​កើតមានឡើង​គួបផ្សំ​ជាមួយ​ការកើនឡើង​នៃ​កម្ដៅ​មាន​

ក​. សញ្ញា​នៃ​ការពិបាក​បត់ជើងតូច​មានដូចជា​

– ពិបាក​នោម​

– នោម​មិន​អស់​

– នោម​ក្រហាយ​

– ឈឺចង្កេះ​

– នោម​មាន​ឈាម​

ខ​. សញ្ញា​ផ្នែក​ប្រដាប់​រំលាយ​អាហារ​

– រាករូស​

– ក្អួតចង្អោរ​

– ចុកពោះ​

គ​. សញ្ញា​ផ្លូវដង្ហើម​

– ក្អក​

– ហត់​

– ពិបាក​ដកដង្ហើម​

– ថប់​ដើមទ្រូង​

ឃ​. សញ្ញា​នៃ​ប្រដាប់បន្តពូជ​

– ធ្លាក់ស​ខ្លាំង មាន​ក្លិនស្អុយ​

– ការធ្លាក់​ឈាម​

– ការហូរ​ខ្ទុះ

*​បញ្ជាក់​: ចំពោះ​ការបង្ក​រោគ​ដោយ​ប៉ារ៉ាស៊ីត វីរុស ឬ​បាក់តេរី​មួយចំនួនធំ គឺ​មិន​បណ្តាលឲ្យ​មាន​សញ្ញា​តម្អូញ​អ្វី​ទាំងអស់ ដូច្នេះ​ទាមទារ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​ត្រូវ​មក​ពិនិត្យ​ផ្ទៃពោះ និង​ធ្វើតេស្ត​ឈាម​រក​មេរោគ​មួយចំនួន ឲ្យ​បាន​ទៀងទាត់ និង​ទាន់ពេលវេលា​។​

៣) កត្តា​ប្រឈម​

​ហានិភ័យ​ដែល​អាច​កើតមានឡើង បណ្តាលមកពី​គ្រុនក្តៅ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​មានដូចជាៈ​

– អាច​បណ្តាលអោយ​រលូត​កូន

– កូន​កើត​មិន​គ្រប់​ខែ

– ទារក​ស្លាប់​ក្នុង​ពោះ​

– ជំងឺ​ដែល​អាច​កើតមាន​លើ​ទារក​ដែល​បណ្តាលមកពី​ការឆ្លង​រោគ​ពី​ម្តាយ​ទៅ​កូន​។​

៤) វិធី​ការពារ និង​ព្យាបាល​៖

– ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​សត្វ​ឆ្មា ឬ​សត្វ​អាច​បង្ក​រោគ​មួយចំនួនទៀត​

– មិនត្រូវ​បរិភោគ សាច់​ឆៅ ឬ​បន្លែ​ឆៅ ដែល​លាង​សម្អាត​មិនបាន​ស្អាត​ល្អ​

– មិនត្រូវ​បរិភោគ អាហារ​ផ្អាប់ ឬ​អាហារ​រក្សា​ក្នុង​ទូរ​ទឹកកក​រយៈពេល​យូរ ព្រោះ​វា​មាន​ផ្ទុក​នូវ​ប៉ារ៉ាស៊ីត​មួយចំនួន​

– ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ក្មេង ឬ​កុមារ​ដែល​កើត​អុតស្វាយ ឬ​ស្អូច​ព្រោះ​បណ្តាលឲ្យ​ឆ្លង​បាន​

– ត្រូវ​មក​ពិនិត្យ​ផ្ទៃពោះ និង​ពិនិត្យ​ឈាម​ដើម្បី​ស្វែងរក​មេរោគ​មួយ​ចំនួន ដែល​អាច​បង្ក​ហានិភ័យ​ដល់​ទារក​ក្នុង​ផ្ទៃ​

​ប្រសិនបើ​មាន​អាកា​រៈ​ក្តៅខ្លួន កម្ដៅ​លើស ឬ​ស្មើ ៣៧.៨ អង្សា​សេ ត្រូវ​មកជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ជាបន្ទាន់ ដើម្បី​ស្វែងរក​មូលហេតុ និង​ទទួលបាន​ការព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា ជៀសវាង​ការបង្ក​គ្រោះថ្នាក់​ដល់​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ​។​

“​សុភមង្គល​ក្នុង​គ្រួ​សារបាន​ដោយសារ គ្មាន​ការចម្លង​មេរោគ​ចំពោះ​ម្តាយ និង​កូន​៕

អត្ថបទ៖ ​រស្មី​

សូមចុចអាន៖ ហេតុ​អ្វី​បាន​ជា​ស្ដ្រី មានអត្រា​កើត​ជំងឺរលាកតម្រងនោមខ្ពស់ជាង​បុរស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ វិនាទី មុន

លោកតាប្រមូលអេតចាយនៅ ថៃ សម្រេចក្ដីស្រមៃទៅលេងសមុទ្រជាលើក​ដំបូងក្នុងជីវិត

ព័ត៌មានជាតិ៣ នាទី មុន

ដំណើរឆ្ពោះត្រៀមខ្លួន របស់សាលារៀន ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ

ព័ត៌មានជាតិ១៣ នាទី មុន

ខេត្តកំពង់ចាម ចាប់ឆ្នោតកំណត់លេខរៀងបក្សនយោបាយសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

EU ​ជំរុញផែនការដកលុយបង្កក រុស្ស៊ី ទិញអាវុធឲ្យ អ៊ុយក្រែន

ព័ត៌មានជាតិ១៩ នាទី មុន

រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តប្រែក្លាយផ្លូវដីក្រហមនៅទីជនបទ ឲ្យក្លាយជាផ្លូវកៅស៊ូ ឬផ្លូវបេតុងបន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម