របួសលើផ្ទៃមុខ ត្រូវប្រញាប់ព្យាបាល ប្រសិនបើមិនចង់មានការគ្រោះថ្នាក់ធ្ងន់ធ្ងរ
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

របួសលើផ្ទៃមុខ ត្រូវប្រញាប់ព្យាបាល ប្រសិនបើមិនចង់មានការគ្រោះថ្នាក់ធ្ងន់ធ្ងរ

បានផុស

នៅ

ការប៉ះទង្គិចលើផ្ទៃមុខ គឺជាគ្រោះថ្នាក់ទាំងឡាយណា ដែលបណ្តាលឲ្យមានរបួសស្បែក រហូតដល់បាក់ឆ្អឹងមុខ និងថ្គាម ហើយ​ជួនកាល​អាច​រួមផ្សំ​ជាមួយនិង​ការប៉ះទង្គិច​ខួរក្បាល ដែល​អាច​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀតផង​ក៏មាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) មូលហេតុ​៖

​មូលហេតុ​ដែល​កើតជា​ញឹកញាប់​រួមមាន គ្រោះថ្នាក់​ចរាចរណ៍ ការធ្លាក់​(​គ្រោះថ្នាក់​ការងារ​) ការ​វាយតប់​គ្នា ឬក៏​ការលេង​កីឡា​ជាដើម ។​ល​។​

​ខ​) រោគសញ្ញា​៖

​រោគសញ្ញា​អាច​ចែកជា ២​ក្រុមៈ​

១. សញ្ញា​គ្រោះថ្នាក់​បន្ទាប់​ដល់​អាយុជីវិត​៖

– ការ​ហូរឈាម​ច្រើន បណ្តាល​ឲ្យ​ស្លេកស្លាំង ឬ​សន្លប់​

– ការស្ទះ​ផ្លូវដង្ហើម ដកដង្ហើម​មិន​រួច​

២. សញ្ញា​គ្រោះថ្នាក់​ផ្សេងៗ​៖

– សន្លប់​ពេល​គ្រោះថ្នាក់ៈ វិលមុខ​ខ្លាំង ឈឺក្បាល​ខ្លាំង ក្អួត​ច្រើន​

– ការឈឺចាប់​លើ​ផ្ទៃមុខ ក្បាល ដងខ្លួន ដៃជើង ។​ល​។​

– ការ​កោស​រលាត់ របួស​ស្បែក​ដោយមាន​ហូរឈាម ហើម​ជាំ​ជុំវិញ​ភ្នែក ឈាម​ច្រមុះ ។​ល​។​

– ហាមាត់​មិន​រួច បិទ​ភ្នែក​មិន​ជិត វៀច​មាត់ រួម​និង​ទន់​ក ទន់​ដៃជើង ហើមពោះ​

​គ​) ការធ្វើ​រោគវិនិច្ឆ័យ​៖

​យើង​អាចធ្វើ​រោគវិនិច្ឆ័យ​បាន​តាមរយៈ អេកូ​សាស្ត្រ ការថត​ឆ្លុះ ឬ​ស្គែ​ន​៖

– មាន​បាក់ឆ្អឹង​មុខ ថ្គាម ឬ​លលាដ៍ក្បាល​

– ហូរឈាម​ក្នុង​ខួរក្បាល​

– បាក់ឆ្អឹង​ក ឆ្អឹង​ដៃជើង​

– ធ្លាយ​ពោះ ឈាម​ក្នុង​ពោះ​

​ឃ​) ការព្យាបាល​៖

– ការព្យាបាល​អាស្រ័យទៅលើ​សភាព​ស្រាល ឬ​ធ្ងន់​របស់​អ្នកជំងឺ ហើយ​គួរ​បញ្ជូនទៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ដើម្បី​សង្គ្រោះ ។​

– សង្គ្រោះ​បន្ទាន់ដោយ​ទប់ស្កាត់​ការហូរ​ឈាម ឬ​សម្អាត​ផ្លូវដង្ហើម​

– ការលាង​-​ដេរ​របួស និង​ចាក់​វ៉ាក់សាំង​ការពារ​

– ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ ថ្នាំ​បំបាត់​ហើម បំបាត់​ការឈឺចាប់​និង​ការតាមដាន​សភាព​ជំងឺ​

– តម្រូវ​ឲ្យ​មានការ​វះកាត់​ក្នុងករណី​ចាំបាច់​៖

• ការវះកាត់​តម្រង់​ឆ្អឹងថ្គាម ក្រោម​-​លើ​-​ជុំវិញ​ភ្នែក​ឬ​លលាដ៍ក្បាល​

• បឺត​អាហារ​រាវៗ​តាម​ទុយយោ ឬ​ហូប​អាហារ​ទន់ៗ ៣-៤​សប្តាហ៍​ក្រោយ​ការវះកាត់​

• ការបិត​មាត់​រយៈពេល ២-៤​សប្តាហ៍​ក្រោយ​ការវះកាត់​ឬ​ការពត់​តម្រង់​ធ្មេញ​

• ការវះកាត់​ផ្សេងៗ​ទៀត​ក៏​អាច​រួមផ្សំ​ដែរ​ ដូចជា វះកាត់​ខួរក្បាល ពោះ ឬ​ដៃជើង​

​ង​) ការការពារ​៖

​ការការពារ​ប្រសើរ​ជាង​ការព្យាបាល​៖

– គោរព​ច្បាប់​ចរាចរណ៍​

– ពាក់មួក​សុវត្ថិភាព​ទាំងអស់គ្នា ពេល​ជិះ​ម៉ូតូ​

– ពាក់​ខ្សែក្រវាត់​ទាំងអស់គ្នា ពេល​ជិះឡាន​

– ពិសា​គ្រឿង​ស្រវឹង សូមកុំ​បើកបរ​

“​ប្រសិនបើ​លោកអ្នក​មានការ​ប៉ះទង្គិច​លើ​ផ្ទៃមុខ សូម​អញ្ជើញ​មកជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ជៀសវាង​ផល​វិបាក​នានា​ដូចជា​ការ​វៀច​មុខមាត់​ជាដើម​។​ល​”៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services