KPT+
១០កន្លែងនេះ ល្បីថាគ្រោះថ្នាក់បំផុតលើពិភពលោក
ពិភពលោករបស់យើងគឺជាកន្លែងដ៏ធំ និងស្រស់ស្អាត។ ប៉ុន្តែវាក៏ពោរពេញទៅដោយគ្រោះថ្នាក់ផងដែរ។ ថ្ងៃនេះ កម្ពុជាថ្មីនឹងលោកអ្នកមកស្វែងយល់ពីកន្លែងគ្រោះថ្នាក់បំផុតទាំង១០ក្នុងពិភពលោក។ កន្លែងទាំងនេះពោរពេញដោយគ្រោះថ្នាក់ ធម្មជាតិ មនុស្ស ឬទាំងពីរ។ សម្រាប់អ្នកដែលចាត់ទុកខ្លួនឯងជាអ្នកផ្សងព្រេង មិនគួររំលងរឿងនេះទេ។
១ កោះពស់ ប្រទេសប្រេស៊ីល
កោះពស់មានទីតាំងនៅជិតឆ្នេរសមុទ្រនៃប្រទេសប្រេស៊ីល។ វាត្រូវបានគេដឹងយ៉ាងច្បាស់ថាវាមានពស់ពិសបំផុតក្នុងពិភពលោក។ មានពស់ពិសជាង ៥ពាន់ ក្បាលក្នុងមួយគីឡូម៉ែត្រការ៉េនៅលើកោះនេះ ដែលស្មើនឹងពស់ប្រាំក្បាលក្នុងមួយម៉ែត្រការ៉េនៃផ្ទៃដី។ ពស់ទាំងនេះភាគច្រើនជាពស់វែកពុកចង្ការខ្មៅ។ នេះគឺជាពស់ដែលមានពិសខ្លាំងដែលអាចបណ្តាលឲ្យស្លាប់ក្នុងរយៈពេលប៉ុន្មានម៉ោង។

២ វាលខ្សាច់ Danakil ប្រទេសអេត្យូពី
វាលខ្សាច់ Danakil គឺជាវាលខ្សាច់ដ៏ក្តៅបំផុត និងស្ងួតបំផុតនៅលើពិភពលោក។ សីតុណ្ហភាពនៅទីនេះអាចឡើងដល់ ៥០ អង្សាសេ។ តំបន់នេះក៏ជាជម្រកនៃភ្នំភ្លើងសកម្មមួយចំនួនផងដែរ។ ដូច្នេះ តែងតែមានគ្រោះថ្នាក់ពីភ្នំភ្លើង និងកម្អែលភ្នំភ្លើង។
៣ Bermuda Triangle មហាសមុទ្រអាត្លង់ទិក
Bermuda Triangle គឺជាតំបន់ត្រីកោណដ៏ធំមួយនៅក្នុងមហាសមុទ្រអាត្លង់ទិក។ វាត្រូវបានគេជឿថាជាតំបន់ដែលកប៉ាល់ និងយន្តហោះបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង។ មូលហេតុនៃការបាត់ខ្លួនទាំងនេះ នៅមិនទាន់ដឹងនៅឡើយ។ ប៉ុន្តែអ្នកខ្លះជឿថា វាអាចបណ្តាលមកពីបាតុភូតធម្មជាតិ ឬសកម្មភាពអបិយជំនឿ។
៤ Mount Nyiragongo សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
ភ្នំភ្លើង Fifu គឺជាភ្នំភ្លើងសកម្មមួយនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ភ្នំភ្លើងនេះមានបឹងកម្អែលភ្នំភ្លើងធំជាងគេលើពិភពលោក។ បឹងកម្អែនេះឡើងដល់សីតុណ្ហភាពដល់ទៅ ១០០០ អង្សាសេ ហើយអាចផ្ទុះគ្រប់ពេល។
៥ Skeleton Coast ប្រទេសណាមីប៊ី (Namibia)
ឆ្នេរ Skeleton គឺជាឆ្នេរសមុទ្រដែលមានទីតាំងនៅប្រទេសណាមីប៊ី។ ឆ្នេរសមុទ្រនេះត្រូវបានគេស្គាល់ដោយសារលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់ និងគ្រោះថ្នាក់របស់វា។ រលកធំៗ និងចរន្តទឹកខ្លាំងធ្វើឲ្យឆ្នេរសមុទ្រនេះមានគ្រោះថ្នាក់ដល់ទូក និងអ្នកធ្វើដំណើរ។
៦ ព្រៃអាម៉ាហ្សូន អាមេរិកខាងត្បូង
ព្រៃអាម៉ាហ្សូនគឺជាព្រៃត្រូពិចដ៏ធំបំផុតនៅលើពិភពលោក។ ព្រៃនេះគឺជាជម្រករបស់សត្វព្រៃជាច្រើន។ រួមទាំងសត្វពិសមួយចំនួនដូចជា ពស់ពិស ខ្យាដំរី និងមូស។

៧ ភ្នំអេវឺរេស ប្រទេសចិន និងនេប៉ាល់
ភ្នំអេវឺរេស គឺជាភ្នំដែលខ្ពស់ជាងគេលើពិភពលោក។ ការឡើងភ្នំនេះគឺមានគ្រោះថ្នាក់ខ្លាំងណាស់។ ដោយសារតែអាកាសធាតុត្រជាក់ និងខ្យល់អាកាសស្តើង អ្នកឡើងភ្នំរាប់សិបនាក់បានស្លាប់ជារៀងរាល់ឆ្នាំនៅលើភ្នំអេវឺរេស។
៨ បឹង Natron ប្រទេសតង់ហ្សានី (Tanzania)
បឹង Natron គឺជាបឹងដែលមានជាតិអាល់កាឡាំងខ្ពស់ កម្រិត pH របស់វាគឺ ១០.៥ ដែលខ្ពស់ជាងសាប៊ូបោកខោអាវបន្តិច។ សត្វដែលធ្លាក់ចូលទៅក្នុងបឹងនេះនឹងបង្កកទៅជាថ្មក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។
៩ Oymyakon ប្រទេសរុស្ស៊ី
Oiyakon គឺជាភូមិមួយស្ថិតនៅភាគខាងជើងនៃប្រទេសរុស្ស៊ី។ វាជាភូមិត្រជាក់បំផុតនៅលើពិភពលោក។ សីតុណ្ហភាពរដូវរងាជាមធ្យមគឺ -៥០អង្សាសេ អាកាសធាតុត្រជាក់ និងស្ងួត ធ្វើឲ្យអ្នកភូមិមានគ្រោះថ្នាក់ដល់អាយុជីវិត។

១០ Grand Canyon សហរដ្ឋអាមេរិក
Grand Canyon គឺជាកន្លែងទាក់ទាញទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក។ ប៉ុន្តែវាក៏ជាកន្លែងគ្រោះថ្នាក់ផងដែរ។ គែមអន្លង់គឺចោត និងគ្រោះថ្នាក់ក្នុងការឡើងភ្នំ។ អ្នកទេសចររាប់សិបនាក់បានស្លាប់ជារៀងរាល់ឆ្នាំនៅក្នុង Grand Canyon៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


