សូមប្រុងប្រយ័ត្នស្ថានភាពទារក ក្នុងមានភាពចុះខ្សោយ
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

សូមប្រុងប្រយ័ត្នស្ថានភាពទារក ក្នុងមានភាពចុះខ្សោយ

បានផុស

នៅ

​ជា​ស្ថានភាព ដែល​ការលូតលាស់​នៃ​ទារក​ជួប​ឧបសគ្គ​។ ជាទូទៅមានសភាពធ្ងន់ធ្ងរ ដែលពេលខ្លះស្រួចស្រាវ ឬ រ៉ាំរ៉ៃ ដែលត្រូវការការព្យាបាលជាបន្ទាន់។ ភាពចុះខ្សោយនៃទារកក្នុងផ្ទៃ មាន ២សំខាន់​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– ភាពចុះ​ខ្សោយ​រ៉ាំរ៉ៃ​:

• កើតឡើង​ពេល​មាន​ផ្ទៃពោះ​

• រកឃើញ​ដោយ​អេកូ​សាស្ត្រ​

– ភាពចុះ​ខ្សោយ​ស្រួចស្រាវ​:

• កើតមាន​ក្នុងពេល​សម្រាល​

• កើតមាន​ពេលដែល​ទារក​ខ្វះ​អុកស៊ីហ្សែន​ធ្ងន់ធ្ងរ​

​ក​) ការសង្ស័យ ពេល​ទារក​ចុះខ្សោយ​៖

– ករណី​ភាពចុះ​ខ្សោយ​រ៉ាំរ៉ៃ​:

• សញ្ញា​អាយុជីវិត​របស់​ទារក​មិនល្អ​គ្រប់គ្រាន់​

• ការលូតលាស់​មិន​គ្រប់គ្រាន់​ឬ​មាន​វត្តមាន​នៃ​កង្វះ​ទឹកភ្លោះ តាមរយៈ​អេកូ​សាស្ត្រ​

• មាន​ភាពមិនប្រក្រតី​នៃ​សរសៃឈាម​និង​ទារក​ក្នុង​ផ្ទៃ តាមរយៈ Doppler​។​

– ភាពចុះ​ខ្សោយ​ស្រួចស្រាវ នៅពេល​ឈឺពោះ​សម្រាល​:

• មានការ​ប្រែប្រួល​ចង្វាក់បេះដូង​ទារក​

• មានការ​ចេញ​លាមក​ព្រៃ​ក្នុង​ទឹកភ្លោះ​

• កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម​របស់​ទារក​ចុះ​ទាប (Acidose métabolique)

– ភាពចុះ​ខ្សោយ​ស្រួចស្រាវ បន្ទាប់ពី​ពេល​កើត​:

• ភាពចុះ​ខ្សោយ​នៃ​ពហុ​សរីរៈ (​ថ្លើម តំរង់​នោម​)

• ភាពចុះ​ខ្សោយ​នៃ​ខួរក្បាល​

​ខ​) មូលហេតុ​នៃ​ភាពចុះ​ខ្សោយ​៖

– ជំងឺ​របស់​ម្តាយ (​ឧ​. លើសឈាម​…)

– ភាពមិនធម្មតា​នៃ​ការ​កន្ត្រាក់​ស្បូន (​ឧ​. ឈាមកក​ក្រោយ​សុក​…)

– បណ្តាលមកពី​សុក ឬ​ទងសុក (​ឧ​. សុក​ពាំង​បាំង​មុខ​ស្បូន​, ទងសុក​រុំ​កូន​…)

– បណ្តាលមកពី​ទារក (​ឧ​. ទារក​ប្រឈម​នឹង​ការឆ្លង​មេរោគ​…)

​គ​) ការធ្វើ​រោគវិនិច្ឆ័យ​នៃ​ភាពចុះ​ខ្សោយ​៖

– ការ​មាន​លាមក​ព្រៃរបស់​ទារក​នៅក្នុង​ទឹកភ្លោះ​

– ការថយចុះ​នៃ​សំឡេង​ចង្វាក់បេះដូង​

– កម្រិត pH < 7,5 (​ឈាម​ដែល​បូម​ចេញពី​សរសៃឈាម​នៃ​ទងសុក​ទារក​)

​ឃ​) ការវិវត្តន៍​នៃ​ភាពចុះ​ខ្សោយ​៖

– ការ​វិបត្តិ​ធំ​សំខាន់​ជាងគេ គឺ​ប៉ះពាល់​ទៅលើ​ប្រព័ន្ធ​ប្រសាទ​របស់​ទារក​

– កា​រ​វិវត្តន៍​មាន ៣​ដំណាក់កាល​:

• ដំណាក់កាល​ទី​១ ដែល​វិវត្ត​នៃ​ភាព​ខ្សោយ​របស់​ទារក​នឹង​បាត់​ក្នុង​រយៈពេល ២៤​ម៉ោង ទៅ​៤៨​ម៉ោង​។ ដំណាក់កាល​នេះ​មិន​ប៉ះពាល់​ដល់​ខួរក្បាល​ទារក​ទេ​។​

• ដំណាក់កាល​ទី​២: វិបត្តិ​នៃ​បញ្ហា​ភាព​ខ្សោយ​របស់​ទារក​នឹង​បាត់​ក្នុង​រយៈពេល ១​សប្តាហ៍​។​ទារក​អាច​ប៉ះពាល់​ដល់​ខួរក្បាល​ក្នុង​កម្រិត​តិច​។​

• ដំណាក់កាល​ទី​៣: ដែល​វា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាមួយ​អត្រា​ស្លាប់​ខ្ពស់​។​

​ដូច្នេះ​យើង​ត្រូវ​តាមដាន​ពេល​មាន​ផ្ទៃពោះ​និង​ពេល​សម្រាល​ដើម្បី​ធ្វើ​អន្តរាគមន៍​ជាបន្ទាន់​ពេល​មាន​រោគសញ្ញា​ទាំងនេះ​។​

​ង​) ការព្យាបាល​៖

​ការព្យាបាល​នៃ​ភាពចុះ​ខ្សោយ ត្រូវធ្វើ​ទៅតាម​មូលហេតុ​និង​រោគសញ្ញា​របស់​ទារក​។​

​ប្រសិនបើ​លោក​-​លោកស្រី​មាន​ចម្ងល់ ឫ​មាន​សង្ស័យ​លើ​រោគសញ្ញា​ដែល​បង្ហាញ​ពី​ភាពចុះ​ខ្សោយ​របស់​ទារក​ដូច​បាន​រៀបរាប់​ខាងលើ សូមមេត្តា​ប្រញាប់​មកជួប​ពិគ្រោះ បន្ទាន់​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ការពារ​អាយុជីវិត​ទារក​លោក លោកស្រី​បាន​ទាន់ពេលវេលា​។ ការតាមដាន​និង​ពិនិត្យ​ផ្ទៃពោះ ការ​កម្រើក​របស់​ទារ​ក​ឲ្យ​បាន​ទៀងទាត់​តាម​ដំបូន្មាន​របស់​គ្រូពេទ្យ គឺជា​ការតាមដាន​សុខភាព​របស់​ទារក ជាពិសេស​អំឡុងពេល​ជិត​សម្រាល​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services