Connect with us

សុខភាព

តើវ៉ាក់សាំងកូវីដ១៩ នឹងមានសម្រាប់សាធារណៈជននៅពេលណា?

បានផុស

នៅ

វ៉ាក់សាំងកូវីដ១៩ ដំបូងអាចមានសម្រាប់ជនជាតិអាមេរិកអំឡុងខែធ្នូ។​ នេះបើតាមដ្ឋមន្រ្តីក្រសួងសុខាភិបាលអាមេរិកលោក Alex Azar បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍។ យ៉ាងណាក្ដីបណ្ដាប្រទេសធំៗជុំវិញពិភពលោកផ្សេងទៀត ក៏កំពុងញាប់ដៃញាប់ជើងណាស់ដែរ ដើម្បីផលិតវ៉ាក់សាំងរបស់ខ្លួនឲ្យប្រើជាសាធារណៈ ខណៈដែលរុស្ស៊ីបានដាក់វ៉ាក់សាំងចរាចរនៅក្នុងប្រទេស ទោះបីមិនទាន់មានការអនុម័តពីអង្គការសុខភាពពិភពលោកក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសន្និដ្ឋានទូទៅបានលើកឡើងថា ថ្នាំការពាកូវីដ១៩ អាចដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ ២០២១ ស្របពេលប្រទេសចិន កាណាណា អង់គ្លេស សហរដ្ឋអាមេរិក រុស្ស៊ី។ល។ សុទ្ធតែប្រកាសពីជោគជ័យលើការសាកល្បងវ៉ាក់សាំងរបស់ខ្លួន។  ក្នុងនោះក្រុមអ្នកជំនាញបានធ្វើការព្យាករណ៍អំពីពេលវេលាដែលវ៉ាក់សាំងដែលនឹងត្រូវផ្សព្វផ្សាយ សម្រាប់មនុស្សទូទៅថាអាចនឹងចំណាយពេល ៦ ទៅ ៩ ខែ ដើម្បីបញ្ចប់ចាក់វ៉ាក់សាំងសាធារណៈក្នុងប្រទេសដែលមានទំហំប្រជាជនច្រើន។

ចុះប្រសិនបើការផ្គត់ផ្គង់វ៉ាក់សាំងដំបូងមានកំណត់  តើក្រុមមនុស្សប្រភេទណាដែលមានអទិភាពទទួលវា?

យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងសុខាភិបាលអាមេរិកបានឲ្យដឹងថា ក្រុមមនុស្ស៤ប្រភេទណាដែលមានអទិភាពទទួលវ៉ាក់សាំងរួមមាន៖

១. បុគ្គលិកថែទាំសុខភាព

២. បុគ្គលិកនៅក្នុងឧស្សាហកម្មចាំបាច់នានា

៣.​ អ្នកជំងឺដែលមានហានិភ័យខ្ពស់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬប្រឈមការស្លាប់

៤. មនុស្សវ័យ ៦៥ ឆ្នាំឡើងទៅ

តើវ៉ាក់សាំងនឹងត្រូវចែកចាយយ៉ាងដូចម្តេច?

វ៉ាក់សាំងទាំងឡាយ តម្រូវឱ្យផ្ទុកនៅក្នុងសីតុណ្ហភាពត្រជាក់  ឬក្នុងទូទឹកកកដើម្បីរក្សាឱសថឱ្យមានស្ថេរភាព និងប្រសិទ្ធភាពរយៈពេលវែង។

តើវ៉ាក់សាំងនឹងត្រូវចំណាយប៉ុន្មាន?

ចំពោះជនជាតិអាមេរិកវ៉ាក់សាំងនឹងត្រូវផ្ដល់ដោយមិនគិតថ្លៃទេ ដោយសាររដ្ឋាភិបាលបានបង់ប្រាក់សម្រាប់ពលរដ្ឋរួចហើយ។ រីឯកម្ពុជា នៅមិនទាន់ច្បាស់ពីតម្លៃវ៉ាក់សាំងនៅឡើយទេ។

យ៉ាងណាក្ដីអ្នកទទួលថ្នាំបង្ការនឹងអាចគិតថ្លៃរដ្ឋបាលរាល់ពេលចាក់ម្ដងៗ ប៉ុន្តែថ្លៃសេវានេះប្រហែលជាត្រូវចេញថ្លៃដោយក្រុមហ៊ុនធានារ៉ាប់រងឯកជន ឬមូលនិធិសង្គ្រោះរបស់រដ្ឋាភិបាល សម្រាប់អ្នកដែលមិនមានប័ណ្ណធានារ៉ាប់រង។

ប្រសិនបើវ៉ាក់សាំងមិនមានប្រសិទ្ធភាព ១០០% តើអ្នកជំងឺនៅគួរធ្វើបែបណា?

អ្នកជំនាញរបស់អាមេរិកនិយាយថា ​វ៉ាក់សាំងគ្រាន់តែផ្ដល់ការការពារប៉ុណ្ណោះ មិនទាន់ដល់ដំណាក់កាលព្យាបាលឡើយ។ នេះមានន័យថា គ្រប់គ្នាមិនត្រូវប្រហែសដោយមិនធ្វើអនាម័យ ឬមិនរក្សាគម្លាតនោះទេ។

ហេតុអ្វីការផលិតវ៉ាក់សាំងប្រើពេលយូរម្ល៉េស?

ការអភិវឌ្ឍវ៉ាក់សាំងជាធម្មតាចំណាយពេលពី ១០ ទៅ ១៥ ឆ្នាំ ហើយវ៉ាក់សាំងលឿនបំផុតដែលធ្លាប់បង្កើតជោគជ័យគឺ វ៉ាក់សាំង ជំងឺស្រឡទែន ក៏ប្រើពេល ៤ ឆ្នាំដែរ។ លើសពីនេះទៅទៀត បន្ទាប់ពីវ៉ាក់សាំងមួយត្រូវបានអនុម័តវាត្រូវការចាយពេលច្រើនខែទៅមួយឆ្នាំដើម្បីបង្កើនផលិតកម្មនិងការចែកចាយទូទៅ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ AARP

ចុចអាន៖ ដំណឹងល្អ! សហរដ្ឋអាមេរិកនឹងចែកចាយវ៉ាក់សាំងកូវីដក្នុងខែនេះ

ចុចអាន៖ តើ​គួរ​ធ្វើ​យ៉ាងម៉េច ​ប្រសិន​បើ​​សង្ស័យ​ខ្លួនឯង​មាន​ផ្ទុក​វីរុសកូវីដ​​ ១៩ ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ក្រសួងយុត្តិធម៌ ត្រៀមរៀបចំមហាសន្និបាតលើវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ នាសប្ដាហ៍ក្រោយ

ជីវិតកម្សាន្ដ៤៤ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ៥២ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម