Connect with us

សុខភាព

ក្រោយផឹកហើយ តើអាល់កុល បន្តនៅក្នុងខ្លួនយើងយូរប៉ុណ្ណា?

បានផុស

នៅ

ការផឹកគ្រឿងស្រវឹង មិនត្រូវ​គេចាត់ទុក​ជា​រឿងល្អ​នោះទេ ប៉ុន្ដែ​មនុស្ស​មួយចំនួន នៅ​បន្ដរីករាយ​ផឹក​វា ជាមួយ​ពួកម៉ាក ឬ​គ្រួសារ។ ក្រៅពី​ប៉ះពាល់​ដល់សុខភាព​ខ្លួនឯង​ផ្ទាល់ ការ​ផឹកគ្រឿង​ស្រវឹង ក៏អាច​បង្ក​គ្រោះថ្នាក់​ខាងក្រៅ​ផងដែរ ជាពិសេស​ការបង្ក​គ្រោះថ្នាក់​ចរាចរណ៍។ ដើម្បី​បង្ការ​គ្រោះថ្នាក់​បណ្ដាល​មកពី​ការ​ផឹក​គ្រឿង​ស្រវឹង​ដូច្នេះ ដំបូង​យើងគួរ​ដឹង​ថា តើ​គ្រឿងស្រវឹង (អាល់កុល) បន្ដ​នៅ​ក្នុង​ខ្លួន​របស់​យើង​បាន​យូរប៉ុណ្ណា មុនបើកបរ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមពិតទៅ វាអាស្រ័យ​លើ​រាងកាយ​របស់​យើង អាច​ធ្វើ​មេតាប៉ូលិស​សារធាតុ​អាល់កុល​បាន​លឿន​ប៉ុណ្ណា។ ប៉ុន្ដែ​មនុស្សភាគច្រើន អាច​រំលាយ​សារធាតុ​អាល់កុល កន្លះ​កែវ ក្នុង​រយៈពេល ១​ម៉ោង។ ដូច្នេះ ប្រសិនបើ​យើង​ផឹក​អាល់កុល ៨០​មីល្លីលីត្រ ហើយ​ឈប់​ផឹក ជាតិ​អាល់កុល ៥០​មីល្លីម៉ែត្រ នឹង​បន្ដ​ស្ថិតនៅ​ក្នុង​ខ្លួង​របស់​យើង​ទៀត ក្នុង​រយៈពេល ២​ម៉ោង​ក្រោយ។

ជាមួយ​គ្នានេះ ប្រដាប់​តេស្ដខ្យល់ អាចវាស់​ជាតិ​អាល់កុល​ក្នុងឈាម តាមរយៈ​ការគណនា​បរិមាណ​អាល់កុល​នៅ​ក្នុង​ខ្យល់ ដែល​យើង​ផ្លុំចូល​ក្នុង​ប្រដាប់​តេស្ដខ្យល់​នេះ។ នៅពេល​យើង​មាន​កម្រិត​ជាតិ​អាល់កុល​ក្នុង​ឈាម ០,០៨ នោះ​មាន​ន័យ​ថា យើង​កំពុង​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​អាល់កុល។ ប៉ុន្ដែ វាអាស្រ័យ​លើ​មនុស្ស​ម្នាក់ៗ​ផងដែរ ដែល​មាន​រាងកាយ និង​ការ​ទទួល​ឥទ្ធិពល​ជាតិ​អាល់កុល​ផ្សេងៗ​គ្នា។

យើង​ប្រហែល​ជាភ្ញាក់ផ្អើល​ហើយ ពេល​ដឹង​ថា ក្រោយ​ផឹកហើយ ជាតិអាល់កុល នៅតែ​អាច​រកឃើញ​រហូត​ដល់ ៦​ម៉ោង នៅ​ក្នុង​ឈាម ១២-២៤​ម៉ោង នៅ​ក្នុង​ទឹកនោម ដង្ហើម និង​ទឹកមាត់ និង ៩០​ថ្ងៃ នៅ​ក្នុង​សក់៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖វិធីហូបអាហារបួស ឲ្យមានសុខភាពល្អ ដើម្បីទទួលបានសារធាតុចិញ្ចឹមទាំងអស់

ចុចអាន៖បើផ្ដាច់ស្រាបាន ជួយឲ្យជីវិតប្រសើរឡើង ចំពោះរឿងទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម