សុខភាព
ផឹកគ្រឿងស្រវឹងជាប្រចាំ ប្រយ័ត្នកើតជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួន
ឱកាសនៃការកើតជំងឺទឹកនោមផ្អែម គឺអាស្រ័យទៅលើហ្សែន និងបែបបទរស់នៅប្រចាំថ្ងៃ។ យ៉ាងណាមិញ ការផឹកគ្រឿងស្រវឹងជាប្រចាំ អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២។
ជាក់ស្តែង ជំងឺទឹកនោមផ្អែមប្រភេទ២ ជាបញ្ហាសុខភាពដែលអាចគ្រប់គ្រងបាន។ ប៉ុន្តែ ក្នុងករណីដែលយើងគ្រប់គ្រងមិនបានល្អ នោះនឹងអាចពាក់ព័ន្ធនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ រួមមានជំងឺបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល ងងឹតភ្នែក ជំងឺតម្រងនោម និងការខូចសរសៃប្រសាទ។

ការផឹកគ្រឿងស្រវឹង អាចបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែម
ចំណុចសំខាន់ៗបីយ៉ាង ដែលការផឹកគ្រឿងស្រវឹង អាចជាកត្តាបង្កឲ្យកើតជំងឺទឹកនោមផ្អែម៖
- ផឹកគ្រឿងស្រវឹងក្នុងកម្រិតច្រើនជាប្រចាំ អាចកាត់បន្ថយភាពរំញោចទៅនឹងអាំងស៊ុយលីនរបស់រាងកាយ ដែលអាចនាំឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២។
- ជំងឺទឹកនោមផ្អែម ជាផលរំខានទូទៅនៃជំងឺរលាកលំពែងរ៉ាំរ៉ៃ ដែលអាចបណ្តាលមកពីការផឹកគ្រឿងស្រវឹងច្រើន។
- គ្រឿងស្រវឹងផ្ទុកកាឡូរីច្រើន ដូច្នេះហើយ ការផឹកគ្រឿងស្រវឹងក៏អាចបង្កើនហានិភ័យនៃការធាត់ជ្រុល ឬលើសទម្ងន់ ដែលអាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២។
រោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទ២
- អស់កម្លាំង
- ព្រឹលភ្នែក
- ស្រេកទឹកខុសពីធម្មតា
- នោមច្រើនជាងធម្មតា ជាពិសេសនៅពេលយប់
- រមាស់ប្រដាប់ភេទ
- របួសក្រជាសះស្បើយ។
ប៉ុន្តែក៏មានអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ជាច្រើននាក់ ពុំមានរោគសញ្ញាដែរ ដូច្នេះហើយ ការពិនិត្យសុខភាពជាមួយនឹងគ្រូពេទ្យជំនាញ គឺជាជម្រើសតែមួយគត់៕

ចុចអាន៖ផ្លែឈើ ៧ មុខ កាត់បន្ថយជំងឺទឹកនោមផ្អែម ទោះញ៉ាំច្រើនប៉ុណ្ណាក៏មិនធាត់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


