សុខភាព
នេះជាមូលហេតុដែល វ៉ាក់សាំងដូសជំរុញ មានសារសំខាន់ បញ្ឈប់ការឆ្លងកូវីដ
អ្នកវិទ្យាសាស្ត្រ បានទទូចឲ្យមនុស្សដែលមានសិទ្ធិ ត្រូវទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ បន្ទាប់ពីការសិក្សាដ៏ធំមួយនៅប្រទេសអង់គ្លេសបានរកឃើញភស្តុតាង នៃ “ការឆ្លងទម្លុះ” បន្ទាប់ពីការចាក់វ៉ាក់សាំង២ដូសបាន ជាង៣ខែ។
ដោយសារតែហេតុផលថា ប្រសិទ្ធភាពវ៉ាក់សាំង២ដូស បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែនេះហើយ ទើបក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា ដូសជំរុញពិតជាមានសារសំខាន់ណាស់ ក្នុងការបញ្ឈប់ការឆ្លងរោគ។

ក្រុមអ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យ Imperial College London បានវិភាគសំណាកមនុស្សជាង ១០០,០០០ នាក់ ហើយបានរកឃើញថា អត្រាឆ្លងមេរោគកូវីដក្នុងមនុស្សដែលមិនបានចាក់វ៉ាក់សាំង គឺខ្ពស់ជាងអ្នកចាក់បាន២ដូស ដល់ទៅ ៣ ទៅ ៤ ដងឯណោះ។
ប៉ុន្តែទោះអ្នកចាក់វ៉ាក់សាំងពេញលេញ ធ្វើឲ្យអត្រាឆ្លងធ្លាក់ចុះខ្លាំងក៏ដោយ, ក្នុងរយៈពេលបីខែបន្ទាប់ពីការចាក់លើកទី២ អត្រាឆ្លងបានកើនឡើងជាថ្មីម្តងទៀត។

ការរកឃើញនេះបង្ហាញថា ការការពារប្រឆាំងនឹងការឆ្លងមេរោគ ទោះមានឬគ្មានរោគសញ្ញាក៏ដោយ បានចាប់ផ្តើមថយចុះក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ពីការចាក់វ៉ាក់សាំងពេញលេញ។
យោងតាមការស្រាវជ្រាវ ការចាក់វ៉ាក់សាំងពេញលេញ អាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគទាំងមានឬគ្មានរោគសញ្ញាប្រហែល ៦០ភាគរយ។

វ៉ាក់សាំង Pfizer ហាក់ដូចជាមានប្រសិទ្ធភាពជាង AstraZeneca ប៉ុន្តែវ៉ាក់សាំងទាំងនេះ ត្រូវបានផ្តល់ឲ្យក្រុមអាយុផ្សេងៗគ្នា នៅកន្លែងខុសគ្នានៃការរីករាលដាលមេរោគ ដូច្នេះពួកគេមិនអាចយកមកប្រៀបធៀបដោយផ្ទាល់បានឡើយ។
គួរបញ្ជាក់ថា ខណៈពេលដែលការសិក្សាមុនៗ បានបង្ហាញថា អង់ទីគ័រប្រឆាំងនឹងកូវីដបានធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ពីការចាក់វ៉ាក់សាំង ការរកឃើញថ្មីៗបានបង្ហាញថា វ៉ាក់សាំងពីរដូសគឺមានសមត្ថភាពការពារខ្ពស់ ប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Guardian
ចុចអាន៖ NIH រក ឃើញ អ្នក ចាក់ វ៉ាក់ សាំង J&J បើ ចាក់ Pfizer ឬ Moderna ជា ដូស ជំរុញ គឺ ល្អ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ