២ សំណួរ អ្នកជំងឺទឹកនោមផ្អែមលែងសង្ស័យចំពោះវ៉ាក់សាំងបង្ការកូវីដ-១៩
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

២ សំណួរ អ្នកជំងឺទឹកនោមផ្អែមលែងសង្ស័យចំពោះវ៉ាក់សាំងបង្ការកូវីដ-១៩

បានផុស

នៅ

១. តើវ៉ាក់សាំងមានសុវត្ថិភាព និងប្រសិទ្ធភាពចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមដែរទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំងចំនួនពីរដូស តម្រូវឱ្យចាក់ពីរដងក្នុងចន្លោះពេលពី ១៥-២១ ថ្ងៃ មានប្រសិទ្ធភាពចំពោះគ្រប់គ្នា មិនថាមានឬគ្មានជំងឺឡើយ។

វេជ្ជបណ្ឌិត C.Buddy Creech នាយកកម្មវិធីស្រាវជ្រាវវ៉ាក់សាំងការពារមេរោគ Vanderbilt ទីក្រុង Nashville រដ្ឋ Tennessee  សហរដ្ឋអាមេរិក និយាយថា អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ១ ប្រភេទទី ២ នឹងទទួលបានប្រសិទ្ធភាពខ្ពស់ ចំណែកសរីរាង្គក៏មានការឆ្លើយតបជាមួយប្រព័ន្ធភាពស៊ាំដូចគ្នានឹងអ្នកគ្មានជំងឺដែរ។

ដោយឡែក វេជ្ជបណ្ឌិត Justin Gregory ជំនួយការសាស្រ្តាចារ្យផ្នែកកុមារ មន្ទីរពេទ្យកុមារ Vanderbilt សហរដ្ឋអាមេរិក បានឱ្យដឹងបន្ថែមថា ការចាក់វ៉ាក់សាំងមានសារសំខាន់ណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយអាចជួយឱ្យអត្រាស្លាប់ធ្លាក់ទាបបំផុត ប្រសិនពួកគាត់ឆ្លងកូវីដ ត្រូវចូលពេទ្យ។ ការសិក្សារបស់វេជ្ជបណ្ឌិតរូបនេះ កាលពីខែធ្នូ ឆ្នាំ ២០២០ រកឃើញថា អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ ១ ឬប្រភេទ ២ ងាយនឹងចូលសម្រាកនៅមន្ទីរពេទ្យឬមានរោគសញ្ញាធ្ងន់ធ្ងរខ្លាំងជាងអ្នកដែលមិនមានជំងឺទឹកនោមផ្អែមរហូតដល់ទៅ ៣ ដង។ ដូច្នេះ វ៉ាក់សាំងកូវីដ-១៩ មិនបង្កហានិភ័យចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមនោះទេ ថែមទាំងអាចការពារសុខភាពបានល្អទៀតផង។

២. តើអ្នកមានជំងឺទឹកនោមផ្អែម មានផលរំខានអ្វីខ្លះ ក្រោយចាក់វ៉ាក់សាំង?

ជាទូទៅផលប៉ះពាល់ក្រោយចាក់វ៉ាក់សាំងរួមមាន ឈឺចាប់ ហើម និងឡើងក្រហមនៅកន្លែងចាក់ថ្នាំ។ល។ ផលរំខានទូទៅផ្សេងទៀតអាចគ្រុនតិចតួច អស់កម្លាំង និងឈឺក្បាល។ ភាគច្រើននៃផលប៉ះពាល់ទាំងនេះមានលក្ខណៈស្រាលប៉ុណ្ណោះ។ អាការទាំងនេះ ក៏អាចកើតឡើងចំពោះអ្នកជំងឺទឹកនោមផ្អែមដែរ តែវេជ្ជបណ្ឌិតប្រាប់កុំឱ្យបារម្ភ ព្រោះជាផលប៉ះពាល់ទូទៅ ពុំមានអាចបង្កគ្រោះថ្នាក់ទេ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ក្រោយក្រសួងប្រកាស តើអ្នកមានជំងឺប្រចាំកាយអ្វីខ្លះ អាចចាក់វ៉ាក់សាំងបាន?

ចុចអាន៖ ជាសះស្បើយពីកូវីដបាន៤ខែ អាចចាក់វ៉ាក់សាំងបាន តែមានផលរំខានខុសអ្នកដទៃមួយចំណុច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

កសិករស្ទាក់ស្ទើរក្នុងការចិញ្ចឹមត្រីប្រាខណៈលទ្ធភាពនៃការនាំចេញទៅចិនស្ថិតក្នុងការត្រួតពិនិត្យ

សេដ្ឋកិច្ច២០ នាទី មុន

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដំណើរការ នីវកម្មវិធីថ្នាក់ជាតិស្តីពី “ធុរកិច្ចថ្មីកម្ពុជា”

សុខភាព៣០ នាទី មុន

របស់ក្នុងផ្ទះទាំងនេះ គួរសម្អាតជាប្រចាំ ចៀសវាងតោងជាប់មេរោគ

ជីវិតកម្សាន្ដ៣២ នាទី មុន

មន្ទីរបរិស្ថានខេត្តកំពតបង្កើតកម្មវិធីដាំកូនឈើនិងទីក្រុងស្អាតនៅវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោត​

សេចក្ដីជូនដំណឹង៣២ នាទី មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងរំអិលរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services