Connect with us

សុខភាព

ក្រោយក្រសួងប្រកាស តើអ្នកមានជំងឺប្រចាំកាយអ្វីខ្លះ អាចចាក់វ៉ាក់សាំងបាន?

បានផុស

នៅ

កាលពីថ្ងៃទី ១៩ ខែតុលា ​ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានវ័យចាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ-១៩ និងអ្នកមានជំងឺប្រចាំកាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខានិងជាអ្នកពាក្យក្រសួងសិខាភិបាល បានក្រើនរំឮកក្នុងសេចក្ដីជូនដំណឹងថា ចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានស្លាប់កន្លងមក ភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូចនេះដើម្បីកាត់បបន្ថយសភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ និងកាត់បន្ថយអតិបរមា អត្រាស្លាប់ដែលបណ្តាលមកពីជំងឺកូវីដ-១៩ ក្រុមដែលប្រឈមទៅនឹងហានិភ័យនៃភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ អាចស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងចាប់ពេលនេះតទៅ។

ប៉ុន្តែចម្ងល់ត្រង់ថា តើអ្នកដែលមានជំងឺប្រចាំកាយប្រភេទអ្វីខ្លះ ទើបអាចចាក់វ៉ក់សាំងបាន?

បើយោងតាមប្រភពពី អង្គការសុខភាពពិភពលោក (WHO)​ បានឱ្យដឹងថា វ៉ាក់សាំងដែលទទួលស្គាល់ជាផ្លូវការដោយស្ថាប័នរបស់ខ្លួន សុទ្ធតែមានសុវត្ថិភាព និងប្រសិទ្ធភាពចំពោះអ្នកដែលមានលក្ខខណ្ឌសុខភាពមិនប្រក្រតីដូចជា ជំងឺលើសឈាម ជំងឺសួតរ៉ាំរ៉ៃ ជំងឺបេះដូង ជំងឺធាត់ និងជំងឺទឹកនោមផ្អែម។ ដូចនេះហើយ អ្នកដែលមានជំងឺប៉ុន្មានមុខនេះ ពុំចាំព្រួយបារម្ភទៀតនោះទេ មិនថាវ៉ាក់សាំង ស៊ីណូវា៉ក់, ស៊ីណូហ្វាម, អាស្ត្រាហ្សេនីកា ឬ J&J ដែលកម្ពុជាកំពុងប្រើប្រាស់ សុទ្ធតែមានសុវត្ថិភាពចំពោះអ្នកជំងឺប្រចាំកាយទាំងអស់។

យ៉ាងណាមិញ លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ជាថ្មីថា អ្នកដែលមានជំងឺប្រចាំកាយ ឬជំងឺរ៉ាំរៃ ដែលអាចចាក់វ៉ាក់សាំងជូន លុះត្រាតែជាមនុស្សដែលមានស្ថានភាពនឹងនរ អាចគ្រប់គ្រងបាន៕

អត្ថបទ៖ សន្យា

ចុចអាន៖ ទើបចាក់វ៉ាក់សាំង Sinovac ដូសជំរុញរួច បានធ្វើរឿងទាំង ៤នេះឬនៅ?

ចុចអាន៖ មនុស្សចាស់ ចាក់វ៉ាក់សាំង Sinovac ដូសជំរុញ មានប្រសិទ្ធភាព​ដូចបុគ្គលវ័យក្មេងទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

កម្ពុជា មានអ្នកស្រឡាញ់ភេទដូចគ្នា ប្រមាណ ១០ ម៉ឺននាក់ នៅទូទាំងប្រទេស

ព័ត៌មានជាតិ១៤ នាទី មុន

ព្រឹកថ្ងៃទី២៤ មីនា សម្ដេចធិបតី នឹងអញ្ជើញបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២   

ព័ត៌មានជាតិ៣៤ នាទី មុន

ក្រសួងយុត្តិធម៌ ត្រៀមរៀបចំមហាសន្និបាតលើវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ នាសប្ដាហ៍ក្រោយ

ជីវិតកម្សាន្ដ៥៨ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ១ ម៉ោង មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម