Connect with us

ព័ត៌មានជាតិ

ខេត្តកំពត អាចមានអ្នកជំងឺទឹកនោមផ្អែមប្រមាណ ៦៧ ពាន់នាក់ ក្នុងឆ្នាំ២០២២

បានផុស

នៅ

ថ្លែងក្នុង ទិវាទឹកនោមផ្អែម ពិភពលោក ប្រធានបទ “ការអប់រំដើម្បី ការពារថ្ងៃស្អែក” នៅរមណីដ្ឋានស្រះឈូក នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកស្រី យូ សុគន្ធ អភិបាលរង ខេត្តកំពត មានប្រសាសន៍ថា តាមការប៉ាន់ស្មាន ខេត្តកំពតអាចមានអ្នកជំងឺទឹកនោមផ្អែមប្រមាណ ៦៧ពាន់នាក់ នៅក្នុងឆ្នាំ២០២២នេះ បើយោងតាមលទ្ធផលនៃការអង្កេតក្នុងឆ្នាំ២០១៦ ដែលគេបានសង្កើតឃើញថា មានចំនួនអ្នកកើតជំងឺទឹកនោមផ្អែមសរុប ៩,៦% នៃប្រជាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីអភិបាលរងខេត្ត បានលើកឡើងបន្តថា កត្តាហានិភ័យគឺ មកពីយើងបរិភោគអាហារមិនមានសុខភាព និងកង្វះក្នុងការហាត់ប្រាណ ធ្វើឱ្យមានក្បាលពោះដុះជាតិខ្លាញ់ ទើបបណ្ដាលឱ្យយើងកើតជំងឺទឹកនោមផ្អែក និងមានវិបាកធ្វើឱ្យខូចបេះដូង ភ្នែក តម្រងនោម ដំបៅជើង និងអាចធ្វើឱ្យមានការកាត់ជើង។

លោកស្រី លើកឡើងថា ក្នុងឆ្នាំ២០១៧ ពិភពលោកមានអ្នកជំងឺទឹកនោមផ្អែម ៤២៥ លាននាក់ និងឆ្នាំ២០៤០ខាងមុខ នឹងអាចកើនឡើងដល់ ៦៤២ លាននាក់, រៀងរាល់៨ វិនាទី មានអ្នកជំងឺទឹកនោមផ្អែមស្លាប់ម្នាក់។

លោកវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធាមន្ទីររសុខាភិបាលខេត្តកំពត មានប្រសាសន៍ថា ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃមួយ ដែលជាតិស្ករនៅក្នុងឈាមអ្នកជំងឺកើនឡើងលើសពីធម្មតា ហើយជាបន្ទុកដ៏ធ្ងន់ដល់ប្រទេសកម្ពុជា និងពិភពលោកទាំងមូល ដែលមានអត្រាមរណភាព ២% នៃការស្លាប់ដោយជំងឺមិនឆ្លងទាំងអស់។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានលើកឡើងដឹងថា អ្នកជំងឺទឹកនោមផ្អែម ត្រូវព្យាបាលអស់មួយជីវិត ប៉ុន្តែគេអាចបង្ការជំងឺទឹកនោមផ្អែមបានតាមរយៈ ការបរិភោគអាហារប្រកបដោយសុខភាព ត្រូវមានការហាត់ប្រាណឱ្យបានទៀងទាត់ ក្នុងមួយសប្តាហ៍ឱ្យបាន ៥ ដង។

តាមទិន្នន័យនៃប្រព័ន្ធព័ត៌មានសុខាភិបាល, នៅឆ្នាំ ២០២១ មានករណីពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែម នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកក្នុងខេត្តកំពត មានចំនួន ៤ ៥៤៣ ករណី ស្រី ២ ៩០២ ករណី, និងបើគិតត្រឹម ៩ខែដើមឆ្នាំ ២០២២នេះ មាន ២ ៨៧២ ករណី ស្រី ១៨៩៤ ករណី។ បើគិតនៅក្នុងដើមឆ្នាំ២០២៣នេះ សេវាពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែមបានពង្រីកនៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យទូទាំងប្រទេស៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម