សុខភាព
អ្នកជំងឺទឹកនោមផ្អែម មានដំបៅជើង ត្រូវកាត់ជើងចោល តើពិតទេ?
ប្រជាជនខ្មែរយើងភាគច្រើនតែងតែមានការយល់ឃើញថា អ្នកកើតជំងឺទឹកនោមផ្អែម ឲ្យតែមានដំបៅជើងឬកន្លែងផ្សេងភាគច្រើនសុទ្ធតែមិនអាចព្យាបាលជាសះស្បើយ ហើយជួនកាលត្រូវការកាត់ជើងនោះទៀតផង។

តើការយល់ឃើញខាងលើនេះជាការពិត ឬយ៉ាងណាទេ?
សូមតាមដានទាំងអស់គ្នា
ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃមួយប្រភេទ ដែលកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នកជំងឺកើនឡើង។ នៅពេលដែលអ្នកជំងឺ កើតជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃយូរ ពួកគាត់អាចប្រឈមមុខនឹងផលលំបាកមួយចំនួន ដែលក្នុងនោះមាន ដំបៅជើងផងដែរ។ ការដែលមានដំបៅជើងមានកត្តាជាច្រើន ដែលជាមូលហេតុបង្ក៖
ក) ដំបៅជើងដែលកើតដោយសារប្រព័ន្ធវិញ្ញាណនៅជើងរបស់អ្នកជំងឺមានការប្រែប្រួល(Neuropathy)។ នៅពេលដែលអ្នកជំងឺកើតជំងឺទឹកនោមផ្អែមយូរ ពួកគាត់មានផលប៉ះពាល់ទៅលើប្រព័ន្ធវិញ្ញាណនៃជើងទាំងសងខាងរបស់ពួកគាត់។ ជើងរបស់គាត់ទៅជាស្ពឹក លែងដឹងក្តៅត្រជាក់ លែងដឹងការឈឺចាប់ ជួនកាលអាចមានអារម្មណ៍ដូចជាមានស្រមោចវារ បន្ទាប់មកទៀតអ្នកជំងឺអាចប្រឈមនឹងមានដំបៅ។ ដំបៅប្រភេទនេះ ភាគច្រើនកើតនៅតំបន់ដែលអ្នកជំងឺឈរសង្កត់ខ្លាំង ឬមួយក៏រឹបដោយស្បែកជើងដែលចង្អៀត ហើយវាមានគែមក្រាស។ នៅពេលចាប់ផ្តើមដំបូង អ្នកជំងឺមិនមានការឈឺចាប់នោះទេ ជូនកាលទៀតបើគាត់មិនបានចាប់អារម្មណ៍ ឬមិនបានមកព្រឹក្សាជាមួយគ្រូពេទ្យ គឺអាចមានបង្កជាការក្លាយរោគ (Infection)។

ខ) មូលហេតុទីពីរដែលបង្កឲ្យមានដំបៅ គឺបណ្តាលមកពីការស្ទះសរសៃឈាម នៅពេលជំងឺទឹកនោមផ្អែម វិវឌ្ឍនៈរ៉ាំរ៉ៃយូរឆ្នាំ។ សរសៃឈាមនៅតាមចុងជើងរបស់អ្នកជំងឺបានស្ទះ ក្រិនដូច្នេះហើយ អុកស៊ីហ្សែន និងចំណីអាហារដែលរត់ ទៅតាម សរសៃឈាមនោះ មិនអាចទៅចិញ្ចឹមកោសិកានៅចុងជើងរបស់អ្នកជំងឺបានទេ ដែលជាហេតុអាចធ្វើឲ្យអ្នកជំងឺមានដំបៅ(Arteriopathy)។ ដំបៅប្រភេទនេះដំបូងឡើយ គឺមានការឈឺចុកចាប់ ស្បែកអ្នកជំងឺចេញពណ៌ក្រហមរលោង ជ្រុះរោម មានការឈឺចាប់ខ្លាំង។ បន្ទាប់មក ជើងរបស់គាត់ប្រែពណ៌ទៅជាពណ៌ស្វាយ ឡើងត្រជាក់ រួចហើយចាប់ឡើងពណ៌ខ្មៅ។ ជួនកាលម្រាមមួយ ដែលអាចប៉ះពាល់ជួនកាលម្រាមពីរ ហើយបើគាត់មិនបានមកព្រឹក្សាជាមួយគ្រូពេទ្យនោះទេ គឺអាចមានមេរោគបង្កក្លាយរោគ (Infection)ផងដែរ។
គ) ប្រភេទដំបៅទីបី គឺកើតឡើងដោយសារការរួមផ្សំគ្នានៃបញ្ហាប្រព័ន្ធវិញ្ញាណ (Neuropathy) និងការស្ទះសរសៃឈាម នៅចុងម្រាមជើង (Arteriopathy)។អ្នកជំងឺទឹកនោមផ្អែមដែលមានដំបៅនៅជើង មិនមែនមានន័យថាសុទ្ធតែព្យាបាលមិនជានោះទេ។ គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យតាមរយៈការពិនិត្យ ការថតឆ្លុះដើម្បីឲ្យដឹងអំពីមូលហេតុដែលបណ្តាលឲ្យមានដំបៅថា តើវាបណ្តាលមកពី Neuropathy ឬមួយ Arteriopathy ឬបណ្តាលមកពីការលាយគ្នារវាងNeuropathy និង Arteriopathy ។

ហេតុដូច្នេះហើយពេលដែលបងប្អូនអ្នកជំងឺទឹកនោមផ្អែម មានដំបៅជើង សូមមេត្តារួសរាន់មកព្រឹក្សាជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកមូលហេតុដែលបង្កឲ្យមានដំបៅនោះ។ ការយឺតយ៉ាវណាមួយ ការមិនចាប់អារម្មណ៍ស្វែងរកការព្យាបាល ឬមួយក៏ការព្យាបាលមិនត្រឹមត្រូវតាមរយៈការប្រើឱសថបុរាណ ឬមួយថ្នាំបិទបំពោកទៅលើដំបៅនោះ ដោយមិនបានរកមូលហេតុឲ្យបានច្បាស់លាស់ គឺជាហានិភ័យធ្ងន់ធ្ងរ ដែលជួនកាលអាចវិវឌ្ឍនៈឈានទៅរកការមើលមិនជា ឬកាត់អវយវៈ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ កុំប្រហែសឲ្យសោះ! មូលហេតុដែលធ្វើឲ្យរាងកាយមានកង្វះជាតិដែក ប្រែជាស្លេកស្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


