សុខភាព
អាហារកំពូលទាំង ៥ ស្រីៗញ៉ាំជាប្រចាំ បានទាំងរាងស្អាត និងរឹងមាំពីខាងក្នុង
វាមិនអាចបដិសេធបានទេថាស្ត្រីភាគច្រើន ស្រមៃចង់បានរាងកាយរឹងមាំនិងសមជារៀងរហូត។ ព្រោះសុខភាពគឺជាមូលដ្ឋានគ្រឹះនៃភាពស្រស់ស្អាត ទាំងខាងក្នុងនិងខាងក្រៅ ដូច្នេះហើយ ការជ្រើសរើសញ៉ាំអាហារដែលមានជីវជាតិ វាពិតជាសំខាន់។
ខាងក្រោមនេះ គឺជាអាហារមួយចំនួនដែលស្ត្រីគួរតែយកចិត្តទុកដាក់ជាដំបូង នោះគឺជាអាហារកំពូលទាំង ៥ ដែលពិតជាជួយឲ្យអ្នកទទួលបានរាងរឹងមាំដូចតទៅ។
អាហារកំពូលទាំង ៥ ដែលជួយរក្សារាងរបស់អ្នក
១ ស្ពៃខ្មៅ
ការទទួលទានស្ពៃខ្មៅឬ spinach នឹងក្លាយជាជំនួយដ៏សំខាន់ ធ្វើឲ្យរាងកាយរឹងមាំហើយជាពិសេសអ្នកអាចញ៉ាំដោយគ្មានកាឡូរី។ វាជួយការពារភាពងងឹតនៃភ្នែក និងជួយឲ្យភ្នែកមានសុខភាពល្អ ដូច្នេះហើយទើបស័ក្តិសមជាអាហារដែលធ្វើឲ្យមនុស្សស្រីមានរាងស្អាតដោយសុវត្ថិភាព។
២ ត្រីសាម៉ុង
សាច់ត្រីសាលម៉ុនសម្បូរអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយការពារមហារីក។ ពង្រឹងសុខភាពភ្នែក ហើយសំខាន់បំផុតវាគឺជាការកាត់បន្ថយគុណភាពនៃកូលេស្តេរ៉ុលក្នុងសរសៃឈាម។ ការទទួលទានវា ក៏ផ្តល់អត្ថប្រយោជន៍តាមវិធីផ្សេងៗជាច្រើនទៀត ដោយមិនបង្កើតកាឡូរីឬខ្លាញ់លើស។
៣ ទឹកដោះគោជូរ
ទឹកដោះគោជូរ គឺជាអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់ និងផ្តល់នូវអតិសុខុមប្រាណដែលមានប្រយោជន៍សម្រាប់ពោះវៀន។ ជំរុញឲ្យក្រពះមានការរំលាយអាហារកាន់តែងាយស្រួល ការបញ្ចេញចោលបានរលូន និងជួយការពារជំងឺមហារីក លើកកម្ពស់សុខភាពឆ្អឹង កាត់បន្ថយកូលេស្តេរ៉ុល និងសម្ពាធឈាមបានល្អ អ្វីដែលសំខាន់បំផុតនោះគឺវាជួយស្ត្រីសម្រកទម្ងន់ដោយសុវត្ថិភាព ហើយវាក៏ធ្វើឲ្យសុខភាពរោគស្រ្តីពីខាងក្នុងមានសារធាតុប្រឆាំងមេរោគផ្សិតដ៏ល្អ។
៤ ផ្កាខាត់ណាខៀវ
បន្លែបៃតងឆ្ងាញ់ដូចជា ប្រូខូលី មិនថាអាហារឬមុខម្ហូបអ្វីនោះទេ សុទ្ធតែផ្តល់ឲ្យអ្នកនូវអត្ថប្រយោជន៍ពេញលេញ ឬប្រសិនបើវាជាផ្កាខាត់ណាឬស្ពៃក្តោប វានឹងមានប្រយោជន៍ខ្លាំងមិនខុសពីប្រូខូលីទេ។ ប្រភេទផ្កាខាត់ណា មានផ្ទុកសារធាតុការពារមហារីក ជំរុញប្រព័ន្ធភាពស៊ាំឲ្យដំណើរការកាន់តែល្អ ជួយភ្នែក និងកាត់បន្ថយកូលេស្តេរ៉ុល បង្កើនប្រសិទ្ធភាពនៃប្រព័ន្ធសរសៃឈាមបេះដូងឲ្យរឹងមាំជាងមុន រួមជាមួយនឹងវត្តមាននៃជាតិសរសៃ និងវីតាមីនជាច្រើនប្រភេទ។
៥ ល្ពៅ
បន្លែពណ៌លឿងឆ្ងាញ់ វាអាចជាអាហារចម្បង និងជាបង្អែមរួមទាំងម៉ឺនុយអាហារសម្រន់ផ្សេងៗ។ ការញ៉ាំមាធ្វើឲ្យអ្នកអារម្មណ៍ឆ្អែតយ៉ាងឆាប់រហ័ស សម្បូរទៅដោយ alpha-beta-carotene ជាតិសរសៃ ប៉ូតាស្យូម វីតាមីន C និងសារធាតុរ៉ែផ្សេងៗ។ វានឹងជួយការពារជំងឺមហារីក ធ្វើឲ្យបេះដូងរឹងមាំ ភ្នែកភ្លឺ។ ស័ក្តិសមសម្រាប់ស្ត្រីក្នុងវ័យធ្វើការដែលត្រូវតែអង្គុយមុខកុំព្យូទ័រគ្រប់ពេល ហើយក៏ជួយកាត់បន្ថយតួលេខយ៉ាងមានប្រសិទ្ធភាពផងដែរ។
ទាំងនេះគឺជាអាហារដែលស្ត្រីគ្រប់រូបគួរទទួលទានជាប្រចាំ វាមិនត្រឹមតែជួយបំប៉នរាងកាយ និងការពារជំងឺផ្សេងៗប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យស្បែកមានសុខភាពល្អ និងភ្លឺថ្លាពីខាងក្នុងចេញមកក្រៅ។ វាក៏ជួយឲ្យរាងកាយមាំមួនល្អ ហើយត្រូវបានណែនាំឲ្យបញ្ចូលអាហារទាំងនេះទៅក្នុងរបបអាហាររបស់អ្នកឲ្យបានទៀងទាត់ដើម្បីសុខភាពរាងកាយល្អឥតខ្ចោះជារៀងរហូត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រោះថ្នាក់ដែលអាចកើតមានចំនួន៣ នៅពេលបរិភោគសាច់ជ្រូកច្រើនពេក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


