សុខភាព
វិធីសាស្ត្រ ៦ យ៉ាង ជួយការពារខ្លួន ពីបញ្ហាកើតស្រែង
ស្រែង គឺជាកន្ទួលរមាស់ ដែលភាគច្រើនមានរាងដូចរង្វង់ និងបង្កឡើងដោយការឆ្លងមេរោគផ្សិត។ ជាធម្មតាមេរោគផ្សិតទាំងនេះរស់លើស្បែក រោម និងក្រចករបស់យើង។ នៅពេលដែលមជ្ឈដ្ឋានរស់នៅមានភាពក្តៅ ហើយសើម មេរោគផ្សិតនឹងរីកលូតលាស់លឿន ហើយចាប់ផ្តើមបង្កជារោគសញ្ញាស្រែង។ តើយើងអាចការពារការកើតស្រែងតាមវិធីណាខ្លះ?

១. រក្សាអនាម័យ
ដើម្បីការពារបញ្ហាស្រែង យើងត្រូវឧស្សាហ៍លាងដៃ ជាពិសេសបន្ទាប់ពីប៉ះសត្វចិញ្ចឹមហើយ។ ម្យ៉ាងទៀតត្រូវកាត់ក្រចកដៃ និងក្រចកជើងឱ្យខ្លី។ ព្រមទាំងត្រូវប្តូរសម្លៀកបំពាក់ជារៀងរាល់ថ្ងៃ និងត្រូវប្រើកន្សែងស្អាត។ លើសពីនេះទៅទៀត ត្រូវឧស្សាហ៍ជូតសម្អាតសម្ភារៈកីឡា ឬរបស់របរប្រើប្រាស់ផ្ទាល់ខ្លួន។
២. ចៀសវាងការបែកញើស
ពេលអាកាសធាតុក្តៅ ហើយសើម ចៀសវាងការស្លៀកសម្លៀកបំពាក់ក្រាស់ៗ ឬរឹបៗក្នុងរយៈពេលយូរ និងចៀសវាងការបែកញើសច្រើនជ្រុល។ លើសពីនេះទៅទៀត យើងក៏ត្រូវប្តូរសម្លៀកបំពាក់ ស្រោមជើង ខោក្នុង និងអាវក្នុងដែរ ប្រសិនបើមានការបែកញើសច្រើន។
៣. កុំចែករំលែករបស់របរប្រើប្រាស់ផ្ទាល់ខ្លួន
យើងគួរចៀសវាងការប្រើសម្លៀកបំពាក់ កន្សែង ក្រាស់សិតសក់ សម្ភារៈកីឡា មួក ឬរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងទៀតជាមួយអ្នកផ្សេង ជាពិសេសអ្នកកើតស្រែង។
៤. កុំប៉ះពាល់សត្វកើតស្រែង
ជាទូទៅសត្វដែលកើតស្រែងតែងតែជ្រុះរោម ១ ដុំៗ។ ប្រសិនបើយើងមានសត្វចិញ្ចឹមដូចជា ឆ្កែ ឆ្មា ជាដើមកើតស្រែង យើងគួរនាំសត្វទាំងនោះទៅព្យាបាលនៅពេទ្យសត្វ ដើម្បីចៀសវាងការចម្លងរោគ។
៥. រក្សាស្បែកឱ្យស្អាត និងស្ងួត
យើងត្រូវងូតទឹកសម្អាតខ្លួនជារៀងរាល់ថ្ងៃ និងជូតខ្លួនឱ្យស្ងួតបន្ទាប់ពីងូតទឹករួច។ បន្ទាប់មកទើបជូតជើង ជាពិសេសក្រោយពេលហែលទឹក ឬបែកញើសខ្លាំង។

៦. ចៀសវាងដើរជើងទទេ
នៅទីតាំងមួយចំនួន ដូចជាក្នុងបន្ទប់ប្តូរសម្លៀកបំពាក់ ឬកន្លែងងូតទឹកសាធារណៈ យើងមិនគួរដើរដោយជើងទទេនោះទេ។
ប្រសិនបើយើង ឬសមាជិកក្នុងគ្រួសារកើតស្រែង យើងត្រូវព្យាបាលជាបន្ទាន់ ដើម្បីចៀសវាងការចម្លងស្រែងឱ្យសមាជិកគ្រួសារផ្សេងទៀត។ ប្រសិនបើយើងកើតស្រែងលើជើង យើងត្រូវពាក់ស្រោមជើងមុនពេលស្លៀកខោក្នុង ដើម្បីចៀសវាងការចម្លងពីជើងទៅក្រលៀន៕
ចុចអាន៖គ្រុនឈីក និងគ្រុនឈាម ខុសគ្នាម៉េចខ្លះ មួយណាធ្ងន់ធ្ងរជាង?

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល