សុខភាព
គ្រុនឈីក និងគ្រុនឈាម ខុសគ្នាម៉េចខ្លះ មួយណាធ្ងន់ធ្ងរជាង?
យើងធ្លាប់ឮញឹកញាប់អំពីជំងឺគ្រុនឈាម ចំណែកជំងឺគ្រុនឈីកវិញ មិនសូវកើតមានប៉ុន្មានទេ តែតាមពិតទៅ ជំងឺទាំង២នេះបង្កឡើងដោយមូសខ្លាញីខាំដូចគ្នា។ តើជំងឺទាំង២នេះ មានចំណុចដូចគ្នាត្រង់ណាខ្លះ? ហើយមួយណាធ្ងន់ធ្ងរជាង?
១. ជំងឺគ្រុនឈាម
ជំងឺគ្រុនឈាមបណ្តាលពីវីរុសគ្រុនឈាម ដែលចម្លងតាមមូសខ្លាញីខាំ ហើយចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ គ្រុនឈាមមាន ៤ប្រភេទ និងអាចកើតលើមនុស្សគ្រប់វ័យ តែកុមារកើតញឹកញាប់ជាងគេ។ គ្រុនឈាមភាគច្រើនជាប្រភេទស្រាល តែបើជាប្រភេទធ្ងន់ អាចបះពាល់ដល់ជីវិត ជាពិសេសដែលទទួលការព្យាបាលមិនត្រឹមត្រូវ ការប្រើថ្នាំអាស្ពីរីនដើម្បីព្យាបាល ឬក៏មានការយឺតយ៉ាវបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យ។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា រោគសញ្ញាជំងឺគ្រុនឈាមមាន៖
– ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ
– មុខក្រហម
– ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ
– ចង់ក្អួត ឬក្អួត
– ឈឺពោះ
– ឈឺសាច់ដុំ និងសន្លាក់ដៃជើង
– មានស្នាមអុចៗក្រហមលើស្បែក
– ហូរឈាមតាមអញ្ចាញធ្មេញជាដើម។
២. ជំងឺគ្រុនឈីក
ជំងឺគ្រុនឈីកបង្កដោយវីរុសឈីក ឬ Chikungunya បណ្ដាលមកពីមូសខ្លាញីខាំ ជាពិសេសនៅពេលថ្ងៃ ហើយអាចកើតមានចំពោះមនុស្សគ្រប់វ័យ ទាំងក្មេង ទាំងចាស់។ ជំងឺគ្រុនឈីកអាចឆ្លងរាលដាលពីគ្រួសារមួយទៅគ្រួសារមួយ ពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ តាមរយៈមូសខ្លាដែលចល័តពីកន្លែងមួយទៅកន្លែងមួយ។ បើតាមមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល ជំងឺគ្រុនឈីកមានរោគសញ្ញាសំខាន់៣យ៉ាង ហើយជំងឺនេះមិនបណ្តាលឲ្យអ្នកជំងឺស្លាប់នោះទេ លើកលែងតែវាកើតរួមគ្នាជាមួយជំងឺផ្សេងៗ ដូចជាជំងឺគ្រុនឈាម គ្រុនចាញ់ ឬជំងឺរលាកស្រោមខួរជាដើម។រោគសញ្ញាទាំងនោះរួមមាន៖
– គ្រុនក្តៅ ៣-៤ ថ្ងៃ
– ឈឺសន្លាក់ឆ្អឹងឆ្អឺងកន្លែង
– មានស្នាមកន្ទួល ឬក្រហមលើស្បែក ដូចកើតស្អូច ឬកញ្រឹល។
បើតាមវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ជំងឺទាំង២នេះមានរោគសញ្ញាមួយចំនួនស្រដៀងគ្នា គឺក្តៅខ្លួន ចេញកន្ទួល ឬអុចក្រហមលើស្បែក ហើយបើប្រៀបធៀបរវាងជំងឺទាំង២នេះ ជំងឺគ្រុនឈាមមានលក្ខណៈធ្ងន់ធ្ងរជាងគ្រុនឈីក៕
ចុចអាន៖ប្រយ័ត្នច្រឡំជាមួយគ្រុនឈាម នេះសញ្ញាគួរចំណាំបើកើតជំងឺគ្រុនឈីក
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ