វីរុសកូវីដបំប្លែងខ្លួន Omicron អាច ឆ្លងខ្លាំងតាមខ្យល់ (មានវីដេអូ)
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

វីរុសកូវីដបំប្លែងខ្លួន Omicron អាច ឆ្លងខ្លាំងតាមខ្យល់ (មានវីដេអូ)

បានផុស

នៅ

ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសបាននិយាយថា វីរុសកូវីដ១៩បំប្លែងខ្លួន Omicron អាចឆ្លងកាន់តែខ្លាំង តាមខ្យល់អាកាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅនាទីចុងក្រោយនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រសម្រាប់គ្រាអាសន្នហៅកាត់ (SAGE), ក្រុមប្រឹក្សានេះនិយាយថា មានភ័ស្តុតាងដែលថា វីរុសបំប្លែងខ្លួន Omicron អាចចម្លងកាន់តែខ្លាំងតាមរយៈខ្យល់អាកាស។

Coronavirus | All You Need To Know About The Heavily Mutated Omicron Variant  And Other Variants

ទោះបីជាយ៉ាងណាក៏ដោយ SAGE មិនទាន់បញ្ចេញព័ត៌មានលម្អិត ពាក់ព័ន្ធការអះអាងនេះទេ។

ស្របពេលជាមួយគ្នានោះ មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា តាមការរកឃើញដំបូងបានបង្ហាញថា ករណីវីរុសកូវីដ១៩បំប្លែងខ្លួន Omicron ភាគច្រើនគឺ “ស្រាល”។

មន្ត្រីដដែលបានលើកឡើងថា មិនមានភ័ស្តុតាងបង្ហាញថា ប្រសិទ្ធភាពវ៉ាក់សាំងត្រូវបានកាត់បន្ថយដោយមេរោគប្រភេទថ្មីនេះនោះទេ ប៉ុន្តែនិយាយថា បម្រែបម្រួលមួយចំនួននៃមេរោគនេះ បានបង្ហាញពីការកើនឡើងហានិភ័យនៃការឆ្លងលឿនជាងមុន។

Why you shouldn't panic over the Omicron variant

ចំណែកមន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងសុខាភិបាលរបស់ប្រទេស បុតស្វាណា បាននិយាយកាលពីថ្ងៃអង្គារថា ១៦ករណីក្នុងចំណោម១៩ករណីនៃវីរុសបំប្លែងខ្លូន Omicron ដែលបានរកឃើញនៅក្នុងប្រទេសនេះ គឺមិនមានរោគសញ្ញា។

លោកសាស្រ្តាចារ្យ Neil Ferguson បានអះអាងថា វាអាចចំណាយពេលទៅដល់ចុងខែ ទើបគេអាចដឹងច្បាស់ថាតើ វីរុសបំប្លែងខ្លូន Omicron គួរឲ្យព្រួយបារម្ភខ្លាំងកម្រិតណា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ WHO ប្រាប់ កុំទាន់ស្លន់ស្លោ ជាមួយ Omicron

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

ប្រជាជន តុងហ្គា ស្ទើរពេញប្រទេស រងផលប៉ះពាល់ពីផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ

ព័ត៌មានជាតិ៤៦ នាទី មុន

ប្រធានសមាគម៖ វេទិកាទេសចរណ៍អាស៊ាន ជួយជំរុញទេសចរអន្តរជាតិ​ឲ្យចូលមកកម្ពុជា

សន្តិសុខសង្គម១ ម៉ោង មុន

ប្រទះឃើញសាកសពស្ត្រីម្នាក់ត្រូវគេសម្លាប់យកទៅកប់ដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទូតបារាំងថា ការងារសិទ្ធិមនុស្ស ពាក់ព័ន្ធជាអន្តរវិស័យ ពុំមានភាពងាយស្រួលទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីភ្នាក់ងារកយការ និងក្រសួងសុខាភិបាល​ ប្រារព្ធពិធីបញ្ចុះបឋមសិលាអគារសម្ភព និង ថែទាំទារកនៃគម្រោងពង្រឹងសុខភាពមាតា និងទារកនៅភូមិភាគឥ្ឍសាននៃប្រទេសកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services