សុខភាព
អ្នកស្គមៗកុំអាលអរ ជំងឺខ្លាញ់រុំថ្លើមមិនមែនតែលើអ្នកធាត់ៗទេ
ពេលឮពាក្យថាជំងឺ «ខ្លាញ់រុំថ្លើម» យើងប្រហែលជាគិតថា ជំងឺនេះកើតឡើងចំពោះតែអ្នកធាត់ៗប៉ុណ្ណោះ អ្នកស្គមៗមិនអីទេ។ បើគិតបែបនេះ គឺខុសទាំងស្រុងខុសហើយ ព្រោះបើតាមការបញ្ជាក់ពីវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅ បានឲ្យដឹងថា ជំងឺមួយនេះកើតឡើងចំពោះមនុស្សគ្រប់ប្រភេទ។ ដូចនេះ យើងគ្រប់គ្នាគួរតែមកស្វែងយល់ពីជំងឺខ្លាញ់រុំថ្លើមទាំងអស់គ្នា។
១- តើមូលហេតុអ្វីបានជាបណ្ដាលឲ្យកើតជំងឺខ្លាញ់រុំថ្លើម?

ជំងឺខ្លាញ់រុំថ្លើមនេះកើតឡើងដោយសារការញ៉ាំស្រា អ្នកមានជំងឺទឹកនោមផ្អែម ញ៉ាំខ្លាញ់ច្រើន អ្នកដែលធាត់ និងអ្នកមានប្រវត្តិលើសជាតិខ្លាញ់ច្រើនជាដើម។ សម្រាប់វ័យដែលកើតមានជំងឺមួយនេះ ភាគច្រើនចាប់ពី ៤០-៥០ ឆ្នាំឡើងទៅ។
២- តើជំងឺខ្លាញ់រុំថ្លើម និងខ្លាញ់រុំបេះដូងកើតឡើងព្រោះមូលហេតុដូចគ្នាមែន ឬទេ?
ខ្លាញ់រុំថ្លើម និងខ្លាញ់រុំបេះដូងជាជំងឺពីរផ្សេងគ្នា ហើយមូលហេតុក៏មិនដូចគ្នាដែរ ព្រោះជំងឺខ្លាញ់រុំបេះដូងកើតឡើងដោយសារកំហាប់កូឡេស្តេរ៉ូលឡើងខ្ពស់នៅក្នុងឈាម ហើយជំងឺខ្លាញ់រុំថ្លើមមិនប្រាកដថាកើតឡើងដោយសារជាតិខ្លាញ់ទាំងស្រុងនោះទេ។
៣- ដើម្បីចៀសវាងជំងឺនេះ និងកាត់បន្ថយជំងឺនេះ

ដើម្បីចៀសវាង ឬបើយើងកំពុងតែមានត្រូវកាត់បន្ថយពីជំងឺមួយនេះ យើងគួរតែកុំញ៉ាំអាហារមានជាតិខ្លាញ់ច្រើនពេក ហាត់ប្រាណឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន កុំឲ្យមានជំងឺទឹកនោមផ្អែម កុំបណ្ដោយឲ្យធាត់ ឬឡើងគីឡូច្រើនពេក។
៤- រោគសញ្ញាជំងឺខ្លាញ់រុំថ្លើម
សម្រាប់អ្នកជំងឺប្រភេទនេះវិញ មានដូចជា អស់កម្លាំង ថ្លើមរីកធំ និងអង់ស៊ីមថ្លើមកើនឡើង ឈឺចាប់នៅកណ្ដាលពោះ ឬផ្នែកខាងស្កាំ។
ប្រសិនបើមានករណីទាំងប៉ុន្មាននេះ គួរទៅពេទ្យពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលា ព្រោះជំងឺនេះអាចមានវិវត្តទៅជាធ្ងន់ធ្ងរបាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អាហារបំប៉នពិសេស ៦យ៉ាង អាចបញ្ចុះខ្លាញ់យ៉ាងមានប្រសិទ្ធភាព
ចុចអាន៖ ស្រីៗ បើកាត់បន្ថយញ៉ាំខ្លាញ់បាន ដូចកាត់បន្ថយមហារីកសុដន់

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?