Connect with us

សុខភាព

អាហារ​បំប៉ន​ពិសេស​ ​៦យ៉ាង អាចបញ្ចុះខ្លាញ់យ៉ាងមានប្រសិទ្ធភាព

បានផុស

នៅ

ចង់បាន​រាង​ស្អាត គ្មាន​ខ្លាញ់​អាក្រក់​ក្នុង​ខ្លួន ដោយ​គ្រាន់តែ​តមអាហារគ្មាន​ជាតិ​ខ្លាញ់​ច្រើន មិនទាន់​គ្រប់​គ្រាន់​ទេ ព្រោះ​ថា​អាច​ធ្វើ​ឲ្យ​រាង​កាយ​​បាត់​បង់​ថាម​ពល​ ដោយខ្វះ​កាឡូរី ព្រោះ​រាង​កាយ​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​ដើម្បី​រក្សា​តុល្យភាព។ កង្វះ​​សារធាតុ​ចិញ្ចឹម ​និង​អតុល្យភាព​អ័រម៉ូន នឹង​ក្លាយ​ជា​មូល​ហេតុ​បង្ក​ឲ្យ​រារាំង​ការ​ប្រឹង​ប្រែង​សម្រកខ្លាញ់​ពីរាង​កាយ​បាន ហេតុនេះ ដើម្បីជួយ​ឲ្យ​រាង​ស្អាត តាម​ចិត្ត​ប្រាថ្នា គួរសាក​ល្បង​​សារធាតុ​បំប៉ន ៦ប្រភេទ ខាងក្រោយ​នេះ អាច​ជួយ​សម្រក​ខ្លាញ់​ និង​រក្សា​រាងបាន​ស្អាត។

១- ជាតិកានីទីន (Carnitine)

L-Carnitine For Weight Loss
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​ជា​ឯកសារ​សិក្សា​ពី​សារធាតុ​នេះនៅ​មាន​កំណត់​ ប៉ុន្តែ​ការ​សិក្សា​ខ្លះបញ្ជាក់​ថា​ សារធាតុ​កានីទីន ​បង្កើន​ម៉ាស​សាច់ដុំ​ កាត់​បន្ថយ​អាការៈ​អស់​កម្លាំង​ និង​បន្ថយ​ម៉ាស​ខ្លាញ់​ដែល​ធាតុ​ផ្សំ​ទាំង​នេះ ​ជួយ​ដល់​ការ​សម្រក​ទម្ងន់។ សារធាតុ​កានីទីន​ ត្រូវ​បាន​រាយការណ៍​ថា អាច​​ចាប់​យក​អាស៊ីដ​ខ្លាញ់​ទៅ​ក្នុង​កោសិកា​ ដើម្បី​ដុត​បង្កើត​ជា​ថាមពល​ចំហេះ។ ការ​សិក្សា​មួយ​ចំនួន​ទៀត អះអាងថា សារធាតុ​​នេះ អាច​​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្បាល​ពោះ​ជា​ពិសេសថែម​ទៀត​ផង។

២- ម៉ាញ៉េស្យូម (Magnesium)

8 Magnesium rich foods that you need to include in your diet

កម្រិត​ម៉ាញេស្យូម​ទាប​ អាច​បង្អាក់​សមត្ថភាព​រាងកាយ​​ប្រើ​គ្លុយកូស​ធ្វើ​ជា​ថាមពល​ចំហេះ​ ដែល​ជំនួស​ដោយ​ការ​ដុត​ធ្វើ​ជា​ថាមពល និង​​បង្ក​ទៅ​ធ្វើ​ជា​ខ្លាញ់​រក្សា​ទុក​ក្នុង​ខ្លួន​វិញ។ បំពេញ​បន្ថែម​​សារធាតុ​ម៉ាញេស្យូម អាច​ភ្ញោច​ទៅ​លើ​មេតាបូលីស​ ជួយបង្កើនឲ្យ​ងាយ​ប្រតិកម្ម​ជាមួយ​អាំងស៊ុយលីន ងាយ​ប្រតិកម្ម​ខ្ពស់​ជាមួយ​អាំងស៊ុយលីន ​គឺ​ល្អ​ខ្លាំង​ណាស់​ មាន​ន័យ​ថា​រាងកាយមាន​ការ​ឆ្លើយ​តប​លឿន​ ​ការ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដោយ​ប្រើ​កម្រិត​អាំងស៊ុយលីន​តិច ​និង​ឆាប់​ត្រលប់​មក​ស្ថានភាព​​មាន​លំនឹង​វិញ។ ការ​សិក្សា​ខ្លះ​បាន​បង្ហាញ​ថា​ សារធាតុ​ម៉ាញេ៉ស្យូម ​អាច​បង្អាក់​ការ​ស្រូប​ជាតិ​ខ្លាញ់​បានទៀត​ផង។

៣- វីតាមីន ​D

Can you get Vitamin D from food? Here is the truth | The Times of India

អ្នក​ជំនាញ​ទូទាំង​ពិភពលោក ​បញ្ជាក់​ថា មនុស្ស​​ភាគ​ច្រើន​ ​ខ្វះ​វីតាមីន​ D3​ ដែល​ជា​​អាហារ​បំប៉ន​មាន​សារប្រយោជន៍​ខ្ពស់។ វីតាមីន​ D3 គឺ​ជា​ប្រូ-អ័រម៉ូន​ (សារធាតុគីមី​ស្រដៀង​អ័រម៉ូន​មនុស្ស) ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​មុខ​ងារ​កោសិកា។ ការ​សម្រក​ជាតិ​ខ្លាញ់ កង្វះ​​ជាតិ​វីតាមីន​ D​ គឺ​មាន​ទំនាក់ទំនង​នឹង​មេតាបូលីស​អន់​ខ្សោយ​ ដើម្បី​​ដុត​ជាតិ​កាបូអ៊ីដ្រាត។ លើស​ពី​នេះ​ ហ្សែនរបស់​មនុស្ស គឺ​ធ្វើ​ការ​កំណត់​ដោយ​វីតាមីន​D ​អាច​នឹង​មាន​ការប្រែ​ប្រួល ក្នុងការ​​កកើត​កោសិកា​ខ្លាញ់​ ​ងាយ​ស្រួល​​រក្សា​ទុក​ជាតិ​ខ្លាញ់ក្នុងរាងកាយ​។ យោង​តាម​អ្នក​ជំនាញ​ វីតាមីន​ D3​ អាច​ជា​អាហារ​បំប៉ន​តែ​មួយ​គត់មាន​សារៈសំខាន់​សម្រាប់ការ​សម្រក​ទម្ងន់។

៤- ជាតិស័ង្កសី

The 10 foods with the highest zinc content, to help you increase your intake

ស័ង្កសី​ ​មាន​តួនាទី​ចម្បង​​ផលិត​អ័រម៉ូន ​អាណាបូលីក ហើយ​មានជាតិ​ស័ង្កសី​គ្រប់គ្រាន់​ រាងកាយ​អាច​បញ្ចេញ​អ័រម៉ូន ​អាណាបូលីក​ ៣ប្រភេទ ​សំខាន់ៗ ដូច​ជា​ អ័រម៉ូន តេស្តូតេរ៉ូន​ អរម៉ូន​លូតលាស់​ ក៏​ដូច​ជាអ័រម៉ូនលូត​លាស់ (IGF-1) ដែលស្រដៀង​គ្នា​ជា​មួយអាំងស៊ុយលីន។ អ័រម៉ូន​ទាំង​នេះ​ ​ជា​សារធាតុ​ដុត​ជាតិ​ខ្លាញ់​បាន​ល្អ​បំផុត​ ដែល​រាងកាយ​​បាន​ផលិត​ឡើង។

ការ​ខ្វះ​សារធាតុ​ស័ង្កសី ​អាច​កាត់​បន្ថយ​អរម៉ូន​ឡិបទីន ​ដែល​ជា​អរម៉ូន​មាន​សារ​ប្រយោជន៍​ចាត់​ចែងចំណង់​អាហារ។ អរម៉ូន​ឡិបទីន​ ឲ្យ​សញ្ញា​ទៅ​ខួរក្បាល​ ប្រាប់​យើង​​នៅ​ពេល​ឆ្អែត​គ្រប់គ្រាន់។ ការសិក្សា​រក​ឃើញ​ថា គ្នា​យើង​​មាន​កម្រិត​អ័រម៉ូន​ឡិបទីន​ទាប​ ឬ​ខូច​មុខងារ​អ័រម៉ូន​ឡិបទីន ​ងាយ​ញ៉ាំអាហារ​លើស​កំណត់ ​ជាហេតុ​ធ្វើ​ឲ្យ​ឡើង​ទម្ងន់។

៥- វីតាមីន​ B

Why you should care about this B vitamin - Folate | Red Rock Running Company

វីតាមីន​ B ​ជួយ​ក្នុង​ការ​បង្កើត​កម្លាំង​ប្រឆាំង​ការ​នឿយ​ហត់ ​និង​ភាព​ស្រងូតស្រងាត់ ​ធ្វើ​ឲ្យ​ប្រព័ន្ធ​សរសៃប្រសាទ​ប្រសើរ​ឡើង ​កែ​តម្រូវ​មុខងារ​ក្រពេញ​អាត្រេណាល់ ​និង​ជួយ​ក្នុង​ការ​បង្កើត​សារធាតុ​សម្រួល​ដំណើរ​ការ​​សរសៃ​ប្រសាទ​ និង​អ័រម៉ូនឲ្យ​បាន​ត្រឹម​ត្រូវ។ មួយ​ទៀត ការ​សម្រួល​ដល់​ប្រព័ន្ធ​​រំលាយ​អាហារ ​ក៏​ជា​គុណ​សម្បត្តិ​មួយ​របស់​វីតាមីន​ B​ complex​ ផង​ដែរ ព្រោះ​អាច​ជួយ​រំលាយ​អាហារ ​ដោយផលិត​​បន្ថែម​អាស៊ីដ​អ៊ីដ្រូក្លូរិច​ល្អៗ (HCL)​ ទៅ​បង្ក្រាប​សារធាតុ​កាបូអ៊ីដ្រាត ​ខ្លាញ់ ​និង​ប្រូតេអ៊ីន​បាន​យ៉ាង​ប្រសើរ។

សម្រាប់​ការ​សម្រក​ជាតិ​ខ្លាញ់ ​ពិសេស​វីតាមីន ​B5 និង B៣ គឺ​ចាំបាច់ ព្រោះវីតាមីន B5 ​ជួយ​សម្រក​ទម្ងន់​ ធ្វើ​ឲ្យ​ដំណើរ​ការ​ជាលិកា ​លីប៉ូប្រូតេអ៊ីន​លីប៉ាស​ ​ជា​អង់ស៊ីម​សម្រាប់​ដុត​កោសិកា​ខ្លាញ់។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ ​វីតាមីន B5 មាន​ទំនាក់ទំនង ទៅ​នឹងការ​​មិន​ឃ្លាន​អាហារ​នៅ​ពេល​សម្រក​ទម្ងន់ ខណៈ​វីតាមីន B3 (Niacin)​ ជួយ​ឲ្យ​កើន​ឡើង​កម្រិត​អ័រ​ម៉ូន ​អាឌីប៉ូនិកទីន (Adiponectin)​ ដែល​ជា​អ័រម៉ូន​ស្រក​ទម្ងន់​បញ្ចេញ​ដោយ​កោសិកា​ខ្លាញ់។ ការ​ធ្វើ​តេស្ត​​បង្ហាញ​ថា ​អាហារ​បំប៉ន​នីយ៉ាស៊ីន​ (វីតាមីន B3) ភ្ជាប់​ជាមួយ​ក្រូមីញ៉ូម​ ជួយ​ធ្វើ​ឲ្យស្រក​​ទម្ងន់។

៦- ក្រូមីញ៉ូម (Chromium)

Top 6 Food Sources of Chromium & Why We Need It

សារធាតុ ក្រូមីញ៉ូម ធ្វើ​ឲ្យ​រាងកាយ​ឆាប់​ប្រតិកម្ម​ទៅ​នឹង​អ័រម៉ូន​អាំងស៊ុយលីន​ ជួយ​ក្នុង​ការ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​ និង​បង្កើន​សាច់ដុំ​សុទ្ធ។

របប​អាហារ​ គួរ​តែ​ផ្ដោត​ចម្បង​លើ​ការ​វិវត្ត​មុខងារ​កោសិកា​ដែល​ប្រសើរ​បំផុត។ បើ​សរីរាង្គ​ខាង​ក្នុង​គ្មាន​តុល្យភាព ​មុខងារ​រាងកាយ​នឹង​មាន​ការ​ពិបាក​បង្កើត​ជាលិកា​សាច់ដុំ​សុទ្ធ​ និង​ការ​ដុត​ជាតិ​ខ្លាញ់​ដែល​លើសចេញ។ ខ្វះ​សារធាតុ​ចិញ្ចឹម គឺច្រើន​កើត​មាន​ឡើង​ និង​ពិត​ជាបាន​រារាំង​ការ​សម្រកទម្ងន់ និង​បញ្ចុះ​ខ្លាញ់​របស់​យើង ពិសេស​អំឡុង​ពេល​យើង​​បង្កើន​សក​ម្មភាព​​ហាត់​ប្រាណទៀតនោះ។

បើ​ព័ត៌មាន​ទាំង​នេះ​ធ្វើ​ឲ្យ​គ្នា​យើង​​ចាប់​អារម្មណ៍ ​គួរ​ទាក់ទង​ទៅ​អ្នក​ជំនាញ​ណា​មួយ​ ដើម្បី​ពិភាក្សា​ការ​ធ្វើ​តេស្ត​ និង​ការ​ព្យាបាល ​ប្រសិន​បើ​ចាំបាច់៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្

ចុចអាន៖ នេះជាមូលហេតុដែលយើងចង់រក្សារាងឲ្យស្វែល តែពិបាក

ចុចអាន៖ មូលហេតុ២នេះហើយ ទើបយុវវ័យឥឡូវឆាប់លើសខ្លាញ់ ឡើងឈាម ប្រឈមជំងឺទឹកនោមផ្អែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម