សុខភាព
ញៀនតែ ហើយផឹកច្រើន តើល្អ ឬប៉ះពាល់សុខភាព?
តែ មានផ្ទុកសារធាតុញៀន ជាតិកាហ្វេអ៊ីន ហើយតែមួយចំនួនមានជាតិញៀនខ្ពស់ជាងកាហ្វេទៅទៀត។ ចុះបើចូលចិត្តផឹកតែ និងផឹកច្រើន អាចប៉ះពាល់សុខភាពអត់? អត្ថបទនេះបកស្រាយខាងក្រោម៖
១- បញ្ហាញៀនជាតិកាហ្វេអ៊ីន
ជាតិកាហ្វេអ៊ីន អាចធ្វើឲ្យភ្ញោចប្រព័ន្ធប្រសាទកណ្ដាល ខណៈផឹកជាតិកាហ្វេអ៊ីនញឹកញាប់ អាចបណ្ដាលឲ្យញៀន (Physical Dependence)។ ពេលយើងចាប់ផ្ដើមញៀនតែ ពិបាកនឹងសម្គាល់ឃើញថា ញៀនដោយរបៀបណាណាស់។ ពេលរាងកាយយើង ធ្លាប់តែមានជាតិកាហ្វេអ៊ីន អ៊ីចឹងរាងកាយនឹងទាមទារ ធ្វើឲ្យយើងចង់ផឹកវា ដើម្បីឲ្យមានឥទ្ធិពលធ្វើឲ្យភ្ញោចអារម្មណ៍ មានកម្លាំងដូចធ្លាប់ទទួលបានពីមុន។
ញៀនតែ ធ្វើឲ្យមានបញ្ហាគេងមិនលក់ បើញ៉ាំតែ អំឡុងពេលតិចជាង ៦ ម៉ោងមុនពេលចូលគេង។ ក្រៅពីនេះ យើងញៀនតែ មិនត្រឹមពិបាករឿងគេងទេ ថែមទាំងមានផលរំខានផ្សេងទៀត ដូចជា តប់ប្រមល់ និងឈឺក្រពះ ពោះវៀន ជាដើម។
២- បញ្ហាពេលឈប់

បើរាងកាយយើងឈប់ទទួលបានជាតិកាហ្វេអ៊ីនភ្លាមៗ នឹងធ្វើឲ្យបាត់បង់កម្រិតជាតិកាហ្វេអ៊ីនធ្លាប់មានពីមុនមក នាំឲ្យយើងមានអារម្មណ៍មិនល្អ រយៈពេលប៉ុន្មានថ្ងៃ អមជាមួយរោគសញ្ញាមួយចំនួនដូចជា៖
– ឈឺក្បាល
– ហត់ ឬអស់កម្លាំង
– ព្រួយបារម្ភច្រើន
– ខឹងច្រើន
– បាក់ទឹកចិត្ត
– ពិបាកផ្ចង់អារម្មណ៍
– ឈឺសាច់ដុំ។
រោគសញ្ញាទាំងនេះនឹងបាត់ទៅវិញ បន្ទាប់ពីយើងចាប់ផ្តើមផឹកតែក្នុងបរិមាណដូចមុន ឬច្រើនជាងមុន។
៣- វិធីការពារបញ្ហាញៀនតែ
ដើម្បីការពារកុំឲ្យញៀនជាតិកាហ្វេអ៊ីនក្នុងតែ យើងអាចធ្វើតាមការណែនាំខាងក្រោម៖
– បន្ថយកម្រិតកាហ្វេអ៊ីន៖ យើងអាចបន្ថយកម្រិតកាហ្វេអ៊ីននៅក្នុងតែ ដោយឆុងតែមួយកញ្ចប់ ៣-៤ ដង កាត់បន្ថយពេលឆុង និងបន្ថយសីតុណ្ហភាពទឹកសម្រាប់ឆុង។
– ផឹកតែបៃតង តែស តែអ៊ូឡុង ឬតែរុក្ខជាតិជំនួសតែធម្មតា៖ តែខ្មៅ មានកម្រិតកាហ្វេអ៊ីនច្រើន ដូចនេះគួរប្ដូរទម្លាប់ផឹកតែខ្មៅ ដោយប្ដូរជាតែបៃតង តែស តែអ៊ូឡុង ឬតែរុក្ខជាតិជំនួសវិញ។ យើងនឹងទទួលបានគុណប្រយោជន៍សុខភាពច្រើនពីពពួកតែទាំងនោះ។
– ផឹកភេសជ្ជៈគ្មានជាតិកាហ្វេអ៊ីន៖ យើងគួរផ្លាស់ប្ដូរជម្រើសភេសជ្ជៈផ្សេងទៀតដែលគ្មានជាតិកាហ្វេអ៊ីន។
យ៉ាងណា ទោះបីចង់ផ្តាច់ជាតិកាហ្វេអ៊ីនក៏ដោយ ក៏មិនត្រូវបញ្ឈប់ផឹកតែ កាហ្វេភ្លាមៗដែរ ព្រោះអាចធ្វើឲ្យមានរោគសញ្ញា និងបញ្ហាផ្លូវអារម្មណ៍មួយចំនួនកើតឡើង។ គួរបន្ថយការផឹកតែម្ដងបន្តិចៗ អាចជួយការពារយើងពីអារម្មណ៍មិនល្អទាំងនោះ។
ដូចកាហ្វេដែរ តែជាភេសជ្ជៈល្អរបស់ខួរក្បាល ជួយធ្វើឲ្យមានថាមពល និងធ្វើឲ្យការផ្ចង់អារម្មណ៍បានភ្លាមៗ។ ទោះយ៉ាងនេះក្ដី ត្រូវចាំថា គួរផឹកតែក្នុងបរិមាណមធ្យមប៉ុណ្ណោះ ព្រោះបើយើងញៀនតែហើយ នឹងមានផលរំខានច្រើន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ផឹក “តែ” រាល់ថ្ងៃ អាចបង្កើនថាមពលខួរក្បាល និងជួយឱ្យមានអាយុវែង
ចុចអាន៖ ផឹកតែខ្មៅអាចជួយដល់សុខភាពបេះដូង និងការផ្ចង់អារម្មណ៍

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ