សុខភាព
ញ៉ាំតែ ១ ពែងរាល់ថ្ងៃ ផ្តល់អត្ថប្រយោជន៍ច្រើនមិនគួរឲ្យជឿ
គ្នាយើងដឹងអត់ថា ការញ៉ាំទឹកតែជារៀងរាល់ថ្ងៃ ផ្ដល់គុណប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពរាងកាយទាំងមូល ហើយប្រភេទតែជាក់លាក់មួយចំនួន ដែលផ្ទុកទៅដោយជាតិកាហ្វេអ៊ីនខ្ពស់ គឺជាជម្រើសដ៏ល្អឯកសម្រាប់ដំណើរការមុខងាររាងកាយប្រកបដោយប្រសិទ្ធភាព។

អត្ថប្រយោជន៍នៃការញ៉ាំតែ
១. កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម
មនុស្សពេញវ័យម្នាក់ ក្នុងចំណោម១០នាក់នៅក្នុងសហរដ្ឋអាមេរិកកើតជំងឺទឹកនោមផ្អែម ហើយក្មេងៗ ក៏ដូចជាក្មេងជំទង់ក៏កំពុងតែវិវត្តទៅរកការកើតជំងឺទឹកនោមផ្អែមដូចគ្នា។ ពិតណាស់ ជំងឺទឹកនោមផ្អែមពិបាកក្នុងការព្យាបាល ប៉ុន្តែយើងអាចការពារខ្លួនបាន។ អ្នកស្រាវជ្រាវបានបង្ហាញថា ការញ៉ាំតែ៤ពែង ឬច្រើនជាងនេះក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម។
២. ល្អចំពោះស្បែក
ដោយសារតែការញ៉ាំតែអាចជួយបញ្ចៀសការកើតជំងឺទឹកនោមផ្អែម ដូច្នេះហើយ យើងអាចជៀសឆ្ងាយពីបញ្ហាស្បែកផ្សេងៗ។ ថ្វីត្បិតតែការញ៉ាំតែប្រភេទណាមួយក៏ដោយ គឺសុទ្ធតែល្អចំពោះរាងកាយក៏ពិតមែន ប៉ុន្តែតែបៃតង មានគុណប្រយោជន៍ដ៏អស្ចារ្យចំពោះស្បែក ដោយសារតែតែមួយប្រភេទនេះ ផ្ទុកទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ក៏ដូចជាសារធាតុប្រឆាំងនឹងការរលាក ដែលជួយព្យាបាលបញ្ហាមុន និងស្បែកខ្លាញ់។

៣. ជួយឲ្យសក់ដុះលូតលាស់ឆាប់រហ័ស
ទន្ទឹមនឹងនេះដែរ ការញ៉ាំទឹកតែជាទៀងទាត់ អាចជួយឲ្យសក់មានសុខភាពល្អ និងភ្លឺរលោង ពីព្រោះតែអាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែម។ ព្រោះថាជំងឺទឹកនោមផ្អែមបំផ្លាញសរសៃឈាម ហើយរាងកាយយើងមិនអាចបញ្ជូនសារធាតុចិញ្ចឹមគ្រប់គ្រាន់ទៅឫសសក់បានឡើយ៕
-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


