សុខភាព
ផលប៉ះពាល់ ៥ ចំណុច បើផឹកតែពេលព្រឹកទាំងពោះទទេ
មនុស្សមួយចំនួនមានទម្លាប់មិនល្អមួយគឺរំលងអាហារពេលព្រឹក ដែលជាផ្នែកដ៏សំខាន់សម្រាប់ជីវិតប្រចាំថ្ងៃ ទន្ទឹមនោះអ្នកខ្លះថែមទាំងចូលចិត្តផឹកតែនិងកាហ្វេពេលព្រឹកទៀតផង ។ អ្នកមានទម្លាប់បែបនេះគួរដឹងផលប៉ះពាល់ទាំង ៥ ចំណុចពីតែដូចជា ៖
១. បញ្ហារំលាយអាហារ
Gastrin គឺជាអ័រម៉ូន peptide ដែលជំរុញការបញ្ចេញអាស៊ីតក្រពះនិងជួយដល់ចលនាក្រពះ វាបញ្ចេញដោយកោសិកា G នៅក្នុង pyloric antrum នៃក្រពះ duodenum និងលំពែង ហើយតែអាចបង្កើនអ័រម៉ូន gastrin និងបញ្ចេញអាស៊ីត gastrin នៅពេលទទួលទានទាំងពោះទទេ ដូច្នេះអ្នកឧស្សាហ៍ជួបបញ្ហាក្រពះ-ពោះវៀន គប្បីចៀសវាងវា ។

២. ធ្មេញលឿង
ការផឹកតែនៅពេលព្រឹកធ្វើឲ្យបាក់តេរីនៅក្នុងមាត់បំបែកជាតិស្ករ បង្កើនកម្រិតអាស៊ីតដែលបណ្ដាលឱ្យសឹកស្រទាប់ធ្មេញហើយប្រែពណ៌ធ្មេញ ។

៣. ឈឺក្បាល
តែមានផ្ទុកជាតិកាហ្វេអ៊ីនដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយដូចកាហ្វេ ប៉ុន្តែក៏អាចធ្វើឲ្យឈឺក្បាល វិលមុខបានដូចគ្នាបើផឹកទាំងពោះទទេ ។

៤. កង្វះជាតិទឹក
តែរួមបញ្ចូលសារធាតុម្យ៉ាងហៅថា theophylline ដែលមានឥទ្ធិពលខ្សោះជាតិទឹក ហើយការខ្សោះជាតិទឹកក៏អាចនាំអោយឈឺក្បាល និងទល់លាមកផងដែរ ។

៥. រារាំងការស្រូបយកសារធាតុចិញ្ចឹម
ដោយសារតែជាប្រភពដ៏សម្បូរបែបនៃសារធាតុ ប៉ូលីហ្វីណុល (polyphenols) ដូចជា តានីន (tannins) និង កាហ្វេអ៊ីន (caffeine) វាអាចរារាំងការស្រូបយកសារធាតុចិញ្ចឹមដូចជាជាតិដែកពីអាហារ ជាពិសេសនៅពេលដែលអ្នកផឹកវានៅពេលព្រឹក ។

តាមពិតតែមិនអាក្រក់ទាំងអស់ទេ បើអ្នកទទួលទានត្រូវក្បួនខ្នាតអាហារ ជាពិសេសវាអាចជួយផ្ដល់ផលប្រយោជន៍ចំពោះយើងផងដែរ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ញ៉ាំតែ ១ ពែងរាល់ថ្ងៃ ផ្តល់អត្ថប្រយោជន៍ច្រើនមិនគួរឲ្យជឿ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


