ជីវិតកម្សាន្ដ
កាហ្វេក្លាយជាភេសជ្ជៈជនជាតិអង់គ្លេសចូលចិត្តបំផុត
ការសិក្សាថ្មីមួយបានបង្ហាញថា កាហ្វេដណ្ដើមតំណែងតែក្នុងនាមជា “ភេសជ្ជៈដែលប្រជាជនអង់គ្លេសចូលចិត្តជាងគេ” ដោយជោគជ័យ ។

បើតាមស្ថិតិអ្នកទទួលទានសកលលោក ៤ ភាគរយនៃប្រជាជនផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនទៀងពេលវេលាជាងបរិភោគអាហារ ៣ ពេលទៅទៀត ។
ចំណែកឯកាហ្វេកញ្ចប់នៅផ្សារទំនើបក៏លក់ដាច់ជាងតែកញ្ចប់ទ្វេរគុណដែរ ពោលគឺកាហ្វេលក់បាន ៥៣៣ លានកញ្ចប់ ខណៈតែលក់បាន ២៨៧ លានកញ្ចប់ប៉ុណ្ណោះ ក្នុងរយៈពេលមួយឆ្នាំដល់ខែមីនា ឆ្នាំ២០២៣ ។

ទន្ទឹមនេះមនុស្សមួយចំនួនសុខចិត្តមិនញ៉ាំអាហារឲ្យតែបានផឹកកាហ្វេយ៉ាងតិចមួយថ្ងៃមួយកែវ ជាពិសេសកាហ្វេអាចច្នៃបានច្រើនមុខជាងតែទើបគេពេញនិយមខ្លាំង ។

ទោះបីជាតម្លៃកាហ្វេបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារអតិផរណា និងការបរាជ័យនៃដំណាំក៏ដោយ វានៅតែបន្តវ៉ាដាច់តែជានិច្ច ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ គ្រោះថ្នាក់ ៤យ៉ាងដែលអាចកើតមាន ប្រសិនបើផឹកកាហ្វេច្រើនពេក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


