សុខភាព
អាហារ ៩ ប្រភេទ ជួយឲ្យរាងកាយមានក្លិនប្រសើរជាងមុន
ការសិក្សាមួយរបស់ “សាកលវិទ្យាល័យកាលីហ្វ័រញ៉ា” បញ្ជាក់ថាយើងទាំងអស់គ្នាសុទ្ធតែមានក្លិនផ្ទាល់ខ្លួនរៀងៗខ្លួន ដែលត្រូវបានកំណត់ដោយហ្សែន សុខភាព អនាម័យផ្ទាល់ខ្លួន និងរបបអាហាររបស់យើងផងដែរ។
ខាងក្រោមនេះគឺជាអាហារដែលណែនាំដោយអ្នកវិទ្យាសាស្ត្រ ជួយធ្វើឲ្យក្លិនខ្លួនរបស់មនុស្សល្អជាងមុន៖

១. ផ្លែប៉ោម
ផ្លែប៉ោមជួយប្រឆាំងបាក់តេរីដែលបង្កក្លិនមាត់មិនល្អ និងធ្វើសកម្មភាពដូចជាថ្នាំបន្សាបក្លិនមាត់។ ផ្លែប៉ោមជួយការពារការកកើតនៃបាក់តេរីផ្សេងទៀតដែលបង្កដោយអាហារផងដែរ។
២. ផ្លែក្រូចគ្រប់ប្រភេទ

រាងកាយស្រូបយកនិងបញ្ចេញក្លិនធម្មជាតិពីផ្លែក្រូចដូចជា ក្រូច ក្រូចឆ្មា និងម្នាស់ ដែលធ្វើឱ្យអ្នកមានក្លិនស្រស់ចេញពីស្បែករបស់អ្នកតែម្ដង។ លើសពីនេះអាស៊ីតនៅក្នុងផ្លែឈើទាំងនេះជួយបណ្ដេញជាតិពុលដែលបណ្តាលឱ្យមានក្លិនមិនល្អចេញពីរាងកាយ។
៣. ត្រីសាច់ស
ត្រីគឺជាសាច់សំខាន់មួយក្នុងរបបអាហារ ប៉ុន្តែអ្នកគួរងាកមកបរិភោគត្រីឆ្អិនសាច់សជាជាងត្រីសាច់ក្រហមព្រោះត្រីសាច់មានពណ៌អាចបង្កក្លិនខ្លួន ចំណែកត្រីសាច់សវាមិនបង្កក្លិនអ្វីឡើយ។
៤. យ៉ាអួរ

យ៉ាអួរជាអាហារល្បីមានអត្ថប្រយោជន៍ចំពោះប្រព័ន្ធរំលាយអាហារ ថែមទាំងជួយបន្សាបក្លិនដែលបណ្តាលឱ្យមានសមាសធាតុស្ពាន់ធ័រនៅក្នុងខ្លួនរបស់អ្នក។ បាក់តេរីល្អដែលមាននៅក្នុងទឹកដោះគោជូរជួយកម្ចាត់ជាតិពុលនៅក្នុងប្រព័ន្ធរាងកាយ និងជួយបន្សាបក្លិនដែលបង្កឱ្យមានបាក់តេរី។
៥. តែបៃតង
តែបៃតងផ្ទុក catechins និងpolyphenols ដែលជាសារធាតុប្រឆាំងអុកស៉ីតកម្ម មិនឲ្យបង្កក្លិនអាក្រក់។ លើសពីនេះវាមានផ្ទុក tannins ជួយឲ្យជើងស្ងួតមិនស្អុយដោយសារញើសផងដែរ។
៦. បន្លែ celery

ការទំពារដើម celery បណ្តាលឱ្យមានការបញ្ចេញសារធាតុ androstenone និង androstenol នៅក្នុងមាត់របស់អ្នក។ សកម្មភាពនេះធ្វើឱ្យរាងកាយរបស់អ្នកបញ្ជូនសារធាតុ pheromone ចេញពីរាងកាយជួយទាក់ទាញមនុស្សស្រីយ៉ាងមានប្រសិទ្ធិភាព។
៧. គ្រាប់ fennel

វាមិនត្រឹមតែកម្ចាត់បាក់តេរីដែលបង្កក្លិនមិនល្អនៅក្នុងមាត់ប៉ុណ្ណោះទេ ថែមទាំងមានប្រសិទ្ធិភាពលាងសម្អាតបាក់តេរីអាក្រក់ និងជំនួយក្នុងការរំលាយអាហារផងដែរ។
៨. ទឹកជាមួយក្រូចឆ្មា
ក្រូចឆ្មាមានជាតិអាស៉ីតដែលជួយប្រឆាំងអុកស៉ីតកម្មនិងបន្សាបជាតិពុលនៅក្នុងខ្លួន ជាដៃគូល្អបំផុតជាមួយទឹកដែលជួយបណ្ដេញជាតិពុលពីរាងកាយ។
៩. cardamom និង cinnamon

ពួកវាទាំងពីត្រូវគេស្គាល់ថាជួយឲ្យក្លិនមាត់ប្រហើរឈ្ងុយជាងមុន ជាពិសេសជួយឲ្យក្លិនរាងកាយប្រសើរឡើងដូចគ្នា។
ក្រៅពីចំណីអាហារល្អៗ រាងកាយអ្នកក៏ត្រូវការលំហាត់ប្រាណជាប្រចាំដូចគ្នា ដូច្នេះហើយកុំភ្លេចចំណាយពេលបន្តិចបន្តួចរៀងរាល់ថ្ងៃដើម្បីសុខភាពល្អរាងកាយរឹងមាំ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ តិចនិកជួយរក្សាក្លិនខ្លួន ឲ្យក្រអូបប្រហើរបានពេញមួយថ្ងៃ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


