KPT+
តិចនិកជួយរក្សាក្លិនខ្លួន ឲ្យក្រអូបប្រហើរបានពេញមួយថ្ងៃ
ក្លិនខ្លួនក្រអូប ជាផ្នែកសំខាន់មួយជួយយើងលើកទំនុកចិត្តលើខ្លួនឯងកាន់តែខ្ពស់ ។ ស្រីៗគ្នាយើងត្រូវដឹងថា ការដែលមានក្លិនខ្លួនក្រអូប ដើរដល់ណាប្រហើរក្លិនឈ្ងុយដល់ហ្នឹង សំខាន់ដូចការតុបតែងសម្រស់ខាងក្រៅឲ្យស្អាតអ៊ីចឹងដែរ។ ហេតុនេះហើយ តិចនិកប៉ុន្មានខាងក្រោមនេះ ជួយឲ្យរាងកាយយើងជាប់ក្លិនក្រអូបបានយូរ ប្រហើរក្លិនជាប់ច្រមុះមនុស្សនៅក្បែរខ្លួន។
១. ផ្ដល់សំណើមស្បែកភ្លាមក្រោយងូតទឹក

បន្ទាប់ពីងូតទឹករួច ជូតសម្អាតស្បែកឲ្យនៅសល់សំណើមតិចៗ រួចលាបឡេ ឬគ្រីមផ្ដល់សំណើមមានក្លិនដែលយើងចូលចិត្តសព្វរាងកាយ។ ប្រសិនបើយើងឲ្យក្លិនក្រអូបជាប់ខ្លួនពេញមួយថ្ងៃ យកល្អយើងគួរប្រើសាប៊ូ ឡេ ឬទឹកអប់ក្លិនតែមួយដូចគ្នា (ឧ. ប្រើសាប៊ូក្លិនផ្អែមបែបស្ករគ្រាប់ ឡេ ឬទឹកអប់ក៏ត្រូវមានក្លិនដូចគ្នា) ព្រោះវានឹងជួយឲ្យខ្លួនយើងជាប់ក្លិនប្រហើរកាន់តែខ្លាំង និងបានយូរ។
២. មានរបបអាហារត្រឹមត្រូវ
អាហារមួយចំនួនដូចជា ប្រភេទខ្ទឹម (ខ្ទឹមស ខ្ទឹមបារាំង។ល។) អាចបណ្ដាលឲ្យមានក្លិនមាត់ ឬរាងកាយធុំក្លិនពេលបែកញើស។ ដូចនេះហើយ យើងគួរចេះលៃលកអាហារឲ្យបានត្រឹមត្រូវ បន្ថែមបន្លែ ផ្លែឈើ សាច់ ឬកាត់បន្ថយអាហារដែលផ្ដល់ក្លិនអាក្រក់ដល់រាងកាយ។ លើសពីនេះ យើងក៏ត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ជាប្រចាំផងដែរ។
៣. ធ្វើឲ្យទឹកអប់ជាប់បានយូរ

ចំណុចសំខាន់ជួយឲ្យខ្លួនយើងក្រអូបបានយូរនោះគឺ ការចេះតិចនិកធ្វើម៉េចឲ្យទឹកអប់យើងជាប់លើខ្លួនបានយូរ មិនមែនគ្រាន់តែបាញ់លើខ្លួនរួចហើយនោះទេ។ មុនបាញ់ទឹកអប់ យើងអាចលាបជែល ឬគ្រីមថ្លាស្អិតៗ (ដូចជាក្រែមរលោងព្យាបាលបបូរជាដើម) លើកដៃខាងក្នុង ផ្នត់ដៃ និងពីក្រោយត្រជាក់ ដើម្បីឲ្យក្លិនទឹកអប់ជាប់បានយូរ។
៤. ដាក់ទឹកអប់ដបតូចតាមខ្លួន
ពេលយើងចេញក្រៅច្រើនម៉ោង ក្លិនទឹកអប់ច្បាស់ជាសាយភាយអស់ក្លិនក្រអូបពីខ្លួនខ្លះហើយ ហេតុនេះយើងត្រូវមានទឹកអប់ក្លិនដែលយើងស្រលាញ់ដបតូចដាក់តាមខ្លួន ស្រួលបាញ់បន្ថែមពេលយើងនៅក្រៅយូរ និងនៅកន្លែងមនុស្សច្រើន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រភេទក្លិនទឹកអប់ដែលបុរសគួរប្រើ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមនុស្សស្រី
ចុចអាន៖ ក្លិនមាត់មិនល្អ! សាកល្បងប្រើវិធីនេះ ធានាលែងមានបញ្ហាដែលនាំឲ្យបាត់បង់ទំនុកចិត្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


