ហេតុអ្វី​បានជា​កូន​គំរាម​កើត​មិន​គ្រប់​ខែ​? – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ហេតុអ្វី​បានជា​កូន​គំរាម​កើត​មិន​គ្រប់​ខែ​?

Published

on

​កូន​គំរាម​សម្រាល​មិន​គ្រប់​ខែ (Menace d’accoudement prématuré) ឬក៏​អាច​ហៅថា​ការ​សម្រាលកូន​មុន​កំណត់ (​ច្រើនជាង ៣​សប្តាហ៍​នៃ​ថ្ងៃ​កំណត់​គ្រប់​ខែ​) មិនមែនជា​ជំងឺ​នោះទេ ប៉ុន្តែ​វា​ជា​បញ្ហា​ប្រឈម ដែល​អាច​កើតមាន​ឡើងលើ​ស្ត្រី​កំពុង​ពរ​ពោះ ហើយ​វា​អាច​បង្ក​គ្រោះថ្នាក់​ទៅដល់​សុខភាព​របស់​ម្តាយ​និង​ទារក​។​

១. មូលហេតុ​បណ្តាល​ឲ្យ​កូន​គំរាម​កើត​មិន​គ្រប់​ខែ​

– ការជក់បារី និង​ពិសា​គ្រឿង​ស្រវឹង​

– ការ​លើស ឬ​ស្រក់​ទម្ងន់​ខ្លាំង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​

– ការពិនិត្យ​សុខភាព​មិនបាន​ទៀងទាត់​

– ការប្រើប្រាស់​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​

– ម្តាយ​ដែល​មាន​បញ្ហា​សុខភាព​ដូចជា​សម្ពាធ​ឈាម​ខ្ពស់​, ជំងឺ​ព្រាយ​ក្រឡាភ្លើង​, ជំងឺ​ទឹកនោមផ្អែម​, ជំងឺ​ឈាមកក ឬ​ការ​ឆ្លង​មេរោគ​

– មាន​ផ្ទៃពោះ​កូនភ្លោះ​ឬ​ច្រើន​

– មាន​ផ្ទៃពោះ​ឆាប់​ពេក​បន្ទាប់ពី​ការ​មាន​កូន​

– សមាជិក​នៃ​គ្រួសារ​ ដែល​មាន​ប្រវត្តិ​កូន​គំរាម​កើត​មិន​គ្រប់​ខែ​

២. រោគសញ្ញា​ដែល​អាច​ស្តែងចេញ​

– ស្បូន​កន្ត្រាក់​ចង្កោង​រឹង (​ធ្វើ​ឲ្យ​មាន​អារម្មណ៍​រឹង​នៅត្រង់​ផ្ទៃពោះ​)

– រោយ​ចង្កេះ និង​ណែន​ធ្ងន់​លើ​ថ្ងាស​ក្រោម​ពោះ​

– លីងចង្កេះ និង​រោយ​ចង្កេះ​ខ្លាំង​

– អាច​បែក​ទឹកភ្លោះ​ដោយ​ឯកឯង គ្មាន​ការ​ឈឺ​ពោះ​

– មាន​ទឹក​រំអិល​ធ្លា​ក់មក​ប្រា​ល​ក្រហម​ខុស​ពី​ធម្មតា​

៣. ផលប៉ះពាល់​

– ទារក​អាច​ស្លាប់​

– សុខភាព​កូន​មិនល្អ​

– មាន​បញ្ហា​សម្រាប់​ការលូតលាស់​របស់​ទារ​ក​(​ប្រព័ន្ធ​រំលាយ​អាហារ​, ការលូតលាស់​ខួរក្បាល​, ប្រព័ន្ធ​ផ្លូវ​ដង្ហើម​…)

– ម្តាយ​អាច​មានការ​គំរាម​សម្រាល​មិន​គ្រប់​ខែលើក​ក្រោយ​ទៀត​

– អាច​រលាក​តម្រងនោម​

– រលាក​ស្បូន​

– បញ្ហា​ផ្លូវ​ចិត្ត (​ក្តី​បារ​ម្ភ​ចំពោះ​ទារក​)

៤. វិធី​ការពា​រ​

– ពិនិត្យ និង​តាមដាន​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់​

– កុំ​ធ្វើ​ការងារ​ធ្ងន់ និង​ហួស​កម្លាំង​

– ហាម​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​

– ពុំគួរ​មាន​កូន​ច្រើន និង​ញឹកញាប់​

– ជៀសវាង​ការ​រំលូត​កូន​ដោយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ​

– បើ​មាន​អា​ការៈ​មិន​ប្រក្រតី​ដូចជា ក្តៅខ្លួន​, ធ្លាក់ឈាម គួរតែ​ឆាប់​រួសរាន់​មក​ពិនិត្យ​ផ្ទៃពោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ ក្នុង​ការ​រាវរក​សញ្ញា​គ្រោះថ្នាក់ ដើម្បី​អាច​ធ្វើ​ការ​ព្យាបាល ឬ​អន្តរាគមន៍​វេជ្ជសាស្ត្រ​ទាន់​ពេល​វេលា​៕

​អត្ថបទ៖ រស្មី

សូមចុចអាន៖ ​អូន​តូច​កើត​ឈាម​កកក្នុងខួរក្បាល ម៉ាក់ប៉ា​អាច​ដឹងបានដោយសញ្ញាទាំងនេះ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា1 hour ago

កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្ដី​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ និង​កីឡា

កីឡា2 hours ago

ក្រុមកីឡា​បាល់បោះ Yuetai Mekongers គ្រង​តំណែង​ជើងឯក​លី​ក “league” ឆ្នាំ​២០២០

ព័ត៌មានជាតិ2 hours ago

ព្រះសង្ឃ​មួយអង្គ​ យក​ខ្សែ​ភ្លើង​ចង.ក​បញ្ចប់ជីវិត​ ក្នុង​កុដិ​

ព័ត៌មានជាតិ2 hours ago

រដ្ឋមន្ត្រី​កសិកម្ម​ជំរុញ​ឲ្យ​សហគមន៍​ព្រៃឈើ​បង្កើន​ការចិញ្ចឹម​សត្វ ត្រី និង​ដាំ​បន្លែ​បន្ថែម​ដើម្បី​បង្កើន​ប្រភព​ចំណូល

ព័ត៌មានជាតិ3 hours ago

លោក​ចម ប្រសិទ្ធ អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ឥណ្ឌា​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​លើ​វិស័យ​អាទិភាព​ជាច្រើន​កំពុងតែ​រង់ចាំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services