សុខភាព
យល់ដឹងពីការផ្គត់ផ្គង់អាហារ លើទារកកើតមិនគ្រប់ខែ
ទារកកើតមិនគ្រប់ខែ គឺជាទារកដែលកើតមុន ៣៧សប្តាហ៍។ ភាគច្រើននៃក្មេងដែលកើតឥតគ្រប់ខែ ជាពិសេសទារកដែលកើតមិនគ្រប់ខែខ្លាំង (តិចជាង ១៥០០g ឬក្រោម ៣៤សប្តាហ៍) ប្រព័ន្ធរំលាយអាហារ របស់គាត់មិនទាន់អាចដំណើរការបានត្រឹមត្រូវ ដែលធ្វើឲ្យពួកគាត់មិនទាន់ចេះបៅ ឬជញ្ជក់ដូចក្មេងគ្រប់ខែឡើយ។ ការផ្តល់អាហារឲ្យបានកាន់តែឆាប់តាមតែអាចធ្វើទៅបាន គឺជារឿងមួយដែលត្រូវគិតគូរជាចាំបាច់ បន្ទាប់ពីពេល មានស្ថេរភាពលំនឹងជីវិត ពីព្រោះទារកកើតមិនគ្រប់ខែ ត្រូវការការលូតលាស់ខ្លាំង។

ទឹកដោះម្តាយ គឺជាអាហារដែលល្អបំផុត សម្រាប់ទារកមិនគ្រប់ខែ ពីព្រោះក្រពះពោះវៀនទារក មិនគ្រប់ខែ ទទួលទឹកដោះម្តាយបានល្អជាងទឹកដោះគោ ហើយទឹកដោះម្តាយក៏ជួយការពារពួកគាត់ ពីការមានបញ្ហារលាក ក្រពះពោះវៀន និងការពារការឆ្លងរោគបានល្អ ជាងទឹកដោះគោដែរ។ ទឹកដោះម្តាយត្រូវបាន ផ្តល់ឲ្យតាមរយៈការដាក់សុងក្រពះ ដើម្បីបាញ់ទឹកដោះឲ្យចូលក្នុងក្រពះតែម្តងចំពោះទារកដែលតូចខ្លាំង ហើយមិនទាន់ចេះបៅ និងជញ្ជក់។ ក្នុងករណីផ្គត់ផ្គង់ទឹកដោះម្តាយហើយតែទារកមិនគ្រប់ខែនៅតែមិនព្រមឡើងគីឡូ យើងអាចផ្តល់ Human milk fortifier បន្ថែមដាក់លាយជាមួយទឹកដោះម្តាយ ដើម្បីបន្ថែមកាឡូរីជាតិសាច់ឲ្យដល់គាត់។

ការផ្តល់ទឹកដោះតែមួយ មុខគត់នៅមិនទាន់គ្រប់គ្រាន់ឡើយ តម្រូវឲ្យផ្តល់អាហារផ្សេងៗទៀត ដូចជា ជាតិសាច់(Aminoplasma) ស្ករ(Glucose) ខ្លាញ់(Lipofundin) និងសារជាតិចិញ្ចឹមផ្សេងទៀត ដើម្បីបំពេញតម្រូវការនៃ ការលូតលាស់ខ្លាំងរបស់ទារកដែលកើតមិនគ្រប់ខែខ្លាំង និងមានទម្ងន់តិចជាង១០០០g។ ការផ្តល់អាហារទាំងនេះ ត្រូវបានផ្តល់តាមរយៈសរសៃឈាមកណ្តាល (Venous umbilical catheter or central line =Jonathan catheter) ដែលតាមវិធីសាស្ត្រនេះយើងអាចផ្តល់អាហារអោយទារក មិនគ្រប់ខែបានយូរដោយមិនបាច់ចាក់តាមសរសៃវ៉ែនតូចៗច្រើនដង ដែលងាយខុស បែក និងរលាកសរសៃវ៉ែន។

សូមមាតាបិតាគ្រប់រូប ដែលមានកូនកើតមិនគ្រប់ខែ សូមព្យាយាមធ្វើយ៉ាងណា ឲ្យទឹកដោះម្តាយមានឲ្យគ្រប់គ្រាន់ ដើម្បីអាចផ្តល់ឲ្យពួកគាត់ ពីព្រោះគ្មានអ្វីល្អជាងទឹកដោះម្តាយនោះទេ។
“ក្រុមគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែតរីករាយស្វាគមន៍ និងផ្តល់ព័ត៌មានព្រមទាំងចំណេះដឹងទូទៅជូនអ្នកម្តាយគ្រប់រូប ក្នុងការពិនិត្យថែទាំ ជាពិសេសការផ្គត់ផ្គង់អាហារលើទារកកើតមិនគ្រប់ខែ ”៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


