សុខភាព
ស្វែងយល់អំពី ជំងឺដុំសាច់របស់ស្រោមខួរក្បាល!
ដុំសាច់នេះ គឺវាបានកើតឡើងពីស្រោមខួរក្បាលរបស់យើង ហើយគេសង្កេតឃើញថា វាកើតលើស្ត្រីច្រើនជាងបុរស។
ក) តើជំងឺនេះមានរោគសញ្ញាអ្វីខ្លះ?
– ការរីកលូតលាស់របស់ដុំសាច់នេះមានសភាពយឺតយ៉ាវ ដូច្នេះរោគសញ្ញារបស់វាអាស្រ័យទៅតាមទំហំ និង ទីកន្លែងរបស់វា ។
– រោគសញ្ញាដែលជួបប្រទះញឹកញាប់ដូចជា៖
• ឈឺក្បាល

• ប្រកាច់

• មើលពុំច្បាស់

• ភាពខ្សោយអវយវៈ
• និងប្រសិនបើដុំសាច់នោះធំខ្លាំងអាចបណ្តាលឲ្យសន្លប់បាត់ស្មារតី។
ខ) មូលហេតុ៖
រហូតមកដល់បច្ចុប្បន្ននេះ នៅពុំទាន់មានការសិក្សាស្រាវជ្រាវគ្រប់គ្រាន់ ដែលបញ្ជាក់ពីមូលហេតុច្បាស់លាស់របស់ជំងឺនេះនៅឡើយទេ។

គ) តើមានមធ្យោបាយអ្វីដែលអាចឲ្យយើងដឹងថា មានដុំសាច់ប្រភេទនេះ?
– កាថតដោយម៉ាស៊ីន CT Scan ឬ MRI អាចឲ្យយើងធ្វើរោគវិនិច្ឆ័យបាន។
ឃ) ការព្យាបាល៖
– ការវះកាត់ជាមធ្យោបាយ និងជាជម្រើសដំបូងបំផុត ដើម្បីព្យាបាល ដុំសាច់ប្រភេទនេះ ហើយប្រសិនបើការវះកាត់នោះពុំអាចយក ដុំសាច់នោះចេញអស់ យើងត្រូវបន្តការព្យាបាលដោយបាញ់កាំរស្មី (Radiation therapy)។ លើសពីនេះទៅទៀត ប្រសិនបើដុំសាច់នេះតូច ហើយស្ថិតនៅទីកន្លែងដែលលំបាក និងគ្រោះថ្នាក់បំផុត គេអាចធ្វើការព្យាបាលដោយ Radiosurgery ។

«ដោយសារតែភាពស្មុគស្មាញនៃរោគវិនិច្ឆ័យ និងការកំណត់វិធីសាស្ត្រនៃការព្យាបាល ប្រសិនបើលោកអ្នកមានអាការៈ និងរោគសញ្ញាដូចបានជម្រាបជូនខាងលើ សូមមេត្តាអញ្ជើញមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីការកំណត់រោគវិន្និច្ឆ័យ និងទទួលការព្យាបាលទាន់ពេលវេលា ប្រកបដោយជោគជ័យ និងប្រសិទ្ធភាពខ្ពស់ តាមរយៈសមត្ថភាពជំនាញពហុឯកទេស និងអមដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបចុងក្រោយ»៕
អត្ថបទ៖ រស្មី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម៤ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស