Connect with us

សុខភាព

តើ​ការ​ធ្លាក់ឈាម​ស្រស់ៗ​នៅពេល​បន្ទោបង់​លាមក សុទ្ធតែជា​ជំងឺ​ឫសដូង​បាត​ឬ​?

បានផុស

នៅ

​នៅក្នុង​សង្គម​យើង​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ភាគច្រើន​នៅពេលដែល​បន្ទោបង់​មក មាន​ធ្លាក់ឈាម​ស្រស់​តាម​ទ្វារ​លាមក តែង​គិតថា​វា​ជា​ជំងឺ​ឬ​ស​ដូង​បាត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់មក អ្នកជំងឺ​បាន​ចាប់យក​ការព្យាបាល​ជំងឺ​ឫសដូង​បាត​តាមបែប​មិន​ត្រឹមត្រូវ ដោយ​មិនបាន​ធ្វើការ​ពិគ្រោះ និង​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បានច្បាស់លាស់ ជាមួយ​គ្រូពេទ្យ​ឯកទេស​ដែល​ទាំងអស់នេះ​អាច​នាំ​ឲ្យ​ខាតបង់​ពេលវេលា ថវិកា មិនបាន​លទ្ធផល ព្រមទាំង​អាចមាន​ផលវិបាក​ធ្ងន់ធ្ងរ​ថែមទៀត ពីព្រោះ​ការធ្លាក់​ឈាម​ស្រស់​មាន​មូលហេតុ​ច្រើន​ដូចជា​៖

– ជំងឺឫសដូង​បាត​

– ជំងឺ​ប្រេះ​ទ្វារ​លាមក​

– រលាក​ទ្វារ​លាមក​

– ជំងឺមហារីក​ទ្វារ​លាមក រឺ​ផ្នែក​ខាងចុង​នៃ​ពោះវៀនធំ​។​ល​។​

​ជា​ផលវិបាក​នៃ​ការ​ព្យាបាល​មិន​ត្រឹមត្រូវ​នេះ​ប្រសិនបើ​អ្នកជំងឺ​បន្ទោបង់​មាន​ធ្លាក់ឈាម​ស្រស់​ដែល​បណ្តាលមកពី​ជំងឺមហារីក តែ​អ្នកជំងឺ​បែរជា​ទទួល​ការព្យាបាល​ឫសដូង​បាត ដែល​ខុស​ទិសដៅ​នោះ វា​នឹងធ្វើ​ឲ្យ​យឺត​ពេល​ក្នុងការ​ព្យាបាល​ជំងឺមហារីក​។ ដូចនេះ​ជំងឺមហារីក​នឹង​វិវត្តន៍​ឬ​លូតលាស់​ទៅរក​ដំណាក់កាល​ធ្ងន់ធ្ងរ ដែល​ពិបាក​ក្នុងការ​ព្យាបាល​ឲ្យ​ជាសះស្បើយ​។​

​ដំបូន្មាន​៖

​រាល់​មានការ​ធ្លាក់ឈាម​ស្រស់​នៅ​ទ្វារ​លាមក​ពេល​បន្ទោ​បង់ សូម​លោកអ្នក​មក​ពិនិត្យ ពិគ្រោះ និង​ធ្វើ​រោគវិនិច្ឆ័យ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ ដើម្បី​ស្វែងរក​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់ មុន​ឈានទៅរក​ការព្យាបាល​ចំ​ទិសដៅ ព្រមទាំង​ទទួលបាន​ជោគជ័យ​ខ្ពស់​។​

​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត រង់ចាំ​ផ្តល់​ការប្រឹក្សា និង​ដំបូន្មាន​ល្អៗ​ជូន​លោកអ្នក​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​តើសុរាមានផលប៉ះពាល់អ្វីខ្លះ​ដល់សុខភាព?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

វឌ្ឍនៈ ប្រ៊ូ​វើ​រី ដាក់​សម្ពោធ​ម៉ាក​សញ្ញា​គ្រុឌ​ថ្មី គឺ​ស្រា​បៀរ គ្រុឌ ឡៃ ផលិត​ពី​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ រក្សា​នូវ​រសជាតិ​ដើម ស្រាល​ស្រទន់ និង​ស្រស់​បំផុត

សន្តិសុខសង្គម៤ ម៉ោង មុន

ផ្តន្ទាទោស​ប្អូន​ថ្លៃ​ដាក់ពន្ធនាគារ ២ ឆ្នាំ ក្រោមរូបភាពបញ្ចុះបញ្ចូលធ្វើមន្តអាគម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Breaking News! សមាជិកសភាបក្សកាន់អំណាច កូរ៉េខាងត្បូង ត្រូវជនដៃ ដល់អាយុ ១៥ ឆ្នាំយកដុំថ្មវាយបែកក្បាល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម