Connect with us

KPT+

ទោះបី​មាន​គូ​ប្រកួតប្រជែង​ច្រើន​ក៏​ដោយ គន្លឹះ​ទាំង​នេះ​អាច​ជួយ​ហាង​កាហ្វេ​នៅ​តែ​លក់​ដាច់​ខ្លាំង

បានផុស

នៅ

សព្វថ្ងៃ​នេះ អាជីវកម្ម​ហាង​កាហ្វេ​កំពុង​រីកដុះ​ដាល​ពាសពេញ​ប្រទេស​កម្ពុជា។ ប្រសិន​បើ​អ្នក​កំពុង​បើក​ហាង​កាហ្វេ ហើយមានហាងផ្សេងបើកច្រើនជាគូប្រកួតប្រជែង​ តើត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​បន្ត​លក់​ដាច់?

ក្រៅពី គុណភាព អនាម័យ និងតម្លៃឲ្យ​សមរម្យ​ដែលហាងដទៃមានដែរនោះ ម្ចាស់ហាងកាហ្វេគួរមាន ៣ យ៉ាងនេះផ្សេងពីគេ ដើម្បីរក្សាអតិថិជនឲ្យចូលហាងអ្នកមិនដាច់៖

១. ស្រឡាញ់អតិថិជន៖ ផ្ដល់ក្តីស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះអតិថិជន ដោយធ្វើឲ្យអតិថិជនមានអារម្មណ៍រីករាយចំពោះសេវាកម្មរបស់អ្នក។ គោលការណ៍ទាំងនេះបង្កើតឲ្យអតិថិជនមានទំនុកចិត្ត។ បើអ្នក​លក់គ្មាន​ក្តី​ស្រឡាញ់​ចំពោះ​អតិជន​ទេ វាធ្វើឲ្យអតិថិជនគ្មានទំនុកចិត្តលើទំនិញនិងសេវាក្មរបស់អ្នកនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. យល់ពី​តម្រូវការអតិថិជន៖ រៀនសូត្រពីអតិថិជន ដោយត្រូវស្វែងយល់ពីបញ្ហា និងតម្រូវការរបស់អតិថិជនដើម្បីធ្វើការដោះស្រាយ។ បើមិនស្វែងយល់ពីបញ្ហារបស់អតិថិជនទេ ការលក់ក៏មិនដាច់នោះដែរ។ រាល់អ្នកជំនួញដែលពូកែៗ សុទ្ធតែជាអ្នកស្គាល់ពីតម្រូវការរបស់អតិថិជន ហើយបំពេញតម្រូវការនោះជូនភ្ញៀវបានយ៉ាងពេញចិត្ត។

. មិន​គិត​ពីផលចំណេញជ្រុលពេក៖ ទោះបីអ្នករកស៊ីត្រូវការប្រាក់ចំណេញ តែមិនគួរគិតប្រាក់ចំណេញេជ្រុលពេកនោះទេ គួរគិតពីគុណភាពផលិតដល់អតិថិជនជារឿងទីមួយវិញ។ ជួនកាលបើគិតប្រាក់ចំណេញពេក អារម្មណ៍អ្នកនឹងគិតតែពីប្រាក់ ហើយមិនខំបង្កើតរសជាតិដែលមានគុណភាពដល់អតិថិជន។ ប្រាក់ចំណេញគង់តែ​កើតតាមក្រោយទេ ឲ្យតែអ្នកព្យាយាមបង្កើតរសជាតិបានល្អ មានចិត្តស្រឡាញ់អតិថិជន និងចេះយល់ពីអារម្មណ៍របស់អតិថិជន អាជីវកម្មនឹងមានដំណើរការយ៉ាងល្អបំផុត៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖បើឆ្លាត ហាងកាហ្វេតូចៗ គឺជា​គំនិតផ្តើមអាជីវកម្មល្អជាង​ទិញ​អជ្ញាប័ណ្ណ

ចុចអាន៖ចង់បើកហាងកាហ្វេ Amazon ត្រូវចំណាយអស់ប៉ុន្មាន? ទម្លាយរឿងពិត ១០យ៉ាងពី Café Amazon ដែលអ្នកអាចមិនដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម