កីឡា
សាលី អ៊ូមើត ប្រជែងបានលេខ១ ក្នុងព្រឹត្តិការណ៍ Jet Ski Pro Tour 2021 ជុំទី១ នៅថៃ
កីឡាករជើងខ្លាំងម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត ប្រជែងបានចំណាត់ថ្នាក់លេខ១ ក្នុងព្រឹត្តិការណ៍ ប្រណាំងម៉ូតូទឹក ពានរង្វាន់អន្ដរជាតិ Jet Ski Pro Tour 2021 ជុំទី១ ក្រោយឆ្លងកាត់ការប្រកួតរយៈពេល២ថ្ងៃ នៅថ្ងៃទី៣០ និង៣១ ខែតុលា នៅប្រទេសថៃ។

ព្រឹត្តិការណ៍នេះ មានប្រទេសចំនួន៥ចូលរួម រួមមានកម្ពុជា ឡាវ អាមេរិក អាល្លឺម៉ង់ និងម្ចាស់ ផ្ទះថៃ ក្នុងនោះ មានកីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា ៥រូប ដូចជា ម៉ីន មូស្ដាន, ម៉ីន អូស្មាន, កៃ វ៉ាន់ស៊ីដែន, សាលី ហ្វីលីន និង សាលី អ៊ូមើត ផ្ទាល់។ សាលី អ៊ូមើត បន្ដថា ខ្លួន និង ម៉ីន មូស្ដាន បានប្រកួតវិញ្ញាសា Pro Am Ski Modified ខណៈលទ្ធផល អ៊ូមើត ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកីឡាករ ៨នាក់ ឯមូស្ដាន ទទួលបានលេខ៦ បន្ទាប់ពីរូបគេ ប៉ះទង្គិចជាមួយគូប្រជែង ក្នុង ការប្រកួតជុំទី៣។ រីឯកីឡាករវ័យ ក្មេង ៣រូបផ្សេងទៀត ទទួលបានត្រឹមចំណាត់ ថ្នាក់លេខ៦ និងលេខ៧ ប៉ុណ្ណោះ។

ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨បន្តថា ព្រឹត្តិការណ៍ Jet Ski Pro Tour 2021 បែង ចែកការប្រកួតជា ៤ដំណាក់កាល ឬ ៤ជុំធំៗ ដោយ ជុំទី១ ទើបបញ្ចប់ការប្រកួត កាលពីល្ងាចថ្ងៃទី៣១តុលា ចំពោះជុំទី២ គ្រោង ប្រ កួត នាថ្ងៃទី២០-២១ ខែវិច្ឆិកា ខាងមុខ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ឯជុំទី៣ និងជុំទី៤ គណៈកម្មការរៀបចំការប្រកួត នៅមិនទាន់កំណត់កាល បរិច្ឆេទប្រកួតនោះទេ៕


អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


